​ទី​ក្រុងហ្ស៊ឺ​ណែវ (​ថ្ងៃ​ទី៣០ ​ខែ​មេ​សា ​ឆ្នាំ២០១៨) – ​អ្នក​ជំនាញអ.ស.ប ​មា​នប្រ​សាសន៍​ថា ​ដើម្បី​ធា​នា​ឱ្យ​មា​នប្រ​ជាធិ​បតេយ្យ​ពហុ​បក្ស​ពិ​ត​ប្រាកដ​នៅ​កម្ពុ​ជា​ដែល​គោរព​សិទ្ធិ​ចូល​រួម​របស់​ប្រ​ជា​ពល​រដ្ឋ ​រដ្ឋាភិ​បាល​ត្រូវ​តែ​ដោះ​លែង​មេដឹ​ក​នាំ​គណ​បក្ស​ប្រ​ឆាំង​ដែ​ល​កំ​ពុង​ជាប់​ឃុំ​ជា​បន្ទាន់ ​និង​លុប​ចោល​កា​រ​ហាម​ឃាត់​ស​មាជិក​គណ​បក្ស​ប្រ​ឆាំង​ក្នុង​ការ​ចូល​រួម​កា​រ​បោះ​ឆ្នោត​ជា​តិ​នៅ​ថ្ងៃ​ទី២៩ ​ខែ​កក្ក​ដា។
 
“​កា​រ​បោះ​ឆ្នោត​មួយ​មិន​អា​ច​ក្លាយ​ជា​កា​រ​បោះ​ឆ្នោត​ពិ​ត​ប្រាកដ​បាន​ទេប្រ​សិន​បើ​គណ​បក្ស​ប្រ​ឆាំង​ដ៏​ធំ​មួយ​ត្រូវ​បា​ន​រា​រាំង​មិន​ឲ្យ​ចូល​រួម”។ ​កាល​ពី​ថ្ងៃ ​ចន្ទ ​គ​ណៈ​កម្មាធិ​ការ​ជា​តិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​បាន​ចាប់ផ្តើម​ដំណើរ​ការ​ចុះ​ឈ្មោះ​គណ​បក្ស​ន​យោ​បាយ​នៅ​ក្នុង​រ​យៈ​ពេល​ពី​រ​សប្តាហ៍ ​សម្រាប់​កា​រ​បោះ​ឆ្នោត។
 
​សូម​អាន​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន​ទាំង​ស្រុង​ជា​ភា​សា​អង់គ្លេស ​និង​ជា​ភា​សា​ខ្មែរ