ភ្នំពេញ (១៩ វិច្ឆិកា ២០១៨) - យើងមានសេចក្តីសោមនស្សរីករាយ សូមគោរពអញ្ជើញលោកអ្នកចូលរួមក្នុងព្រឹត្តិការណ៍របស់យើង ប្រារព្វធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក!
យើងនឹងប្រារព្ធកម្មវិធីដ៏អស្ចារ្យនេះជាមួយអ្នកគាំទ្រសិទ្ធិមនុស្ស សិល្បករ សិល្បការិនី មួយចំនួន ដែលនឹងបង្ហាញជូននូវទស្សនីយភាពដ៏អស្ចារ្យមិនអាចមិនបំភ្លេចបាន រួមមាន កញ្ញា ម៉ម ឡូរ៉ា, អូន, ក្មេងខ្មែរ និងសៀកសម្តែងដោយ Phare, The Cambodian Circus។
ព្រឹត្តិការណ៍នេះគាំទ្រដោយ សហភាពអ៊ឺរុប ប្រទេសស៊ុយអែត ប្រទេសអូស្រ្តាលី ប្រទេសបែលហ្ស៊ិក ប្រទេសស្វីស ប្រទេសអាល្លឺម៉ង់ អង្គការសហប្រជាជាតិប្រចាំកម្ពុជា និងគណៈកម្មការសិទ្ធិមនុស្សកម្ពុជា។ សូមមើលព័ត៌មានលម្អិតនៅលើទំព័រហ្វេសប៊ុករបស់យើង។