រូបថត អ.ស.ប/Mark Garten

​ទី​ក្រុងញូវ​យ៉ក (១៦ ​វិច្ឆិកា​ ២០១៨) -​ ​លោក​អគ្គ​លេខាធិ​ការ​បា​ន​កត់​សម្គាល់​ពី​ការ​ចេញ​សា​លក្រម​សំណុំ​រឿង 00២/0២ ​នៅ​ថ្ងៃ​នេះ ​ដោយ​អង្គ​ជំ​នុំ​ជំ​រះវិ​សាមញ្ញ​ក្នុង​តុ​លា​កា​រ​កម្ពុ​ជា (អ.វ.ត.ក) ​ប្រ​ឆាំង​នឹង ​លោក ​នួន ​ជា ​អ​នុ​លេខា​បក្ស​នៃ​បក្ស​កុម្មុយ​នីស្ត​កម្ពុ​ជា។ ​លោក ​ខៀវ ​សំផន ​អតី​តប្រ​មុខ​រដ្ឋ​កម្ពុ​ជា​ប្រ​ជាធិ​បតេយ្យ។
 
​សា​លក្រម​នៅ​ថ្ងៃ​នេះ ​បង្ហាញ​ថា​ជន​ដែល​ប្រព្រឹត្តឧ​ក្រិដ្ឋ​កម្ម​ដ៏​សា​ហាវ​យង់​ឃ្នង​បំ​ផុត ​អាច​ចាប់​ឲ្យ​ទ​ទួល​ខុស​ត្រូវ ​ហើយ ​សូម្បី​តែ​កន្លង​ផុត​ទៅ​អស់​រ​យៈ​ពេល​រាប់​ទ​សវត្សរ៍ ​ក្រោយ​ពី​បា​ន​ប្រព្រឹត្តឧ​ក្រិដ្ឋ​កម្ម​ទាំង​នោះ​ហើ​យ​ក៏​ដោយ។
 
​ការ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​របស់​អគ្គ​លេខាធិ​ការ​ចំ​ពោះ​ជន​រង​គ្រោះ​ដោយ​អំ​ពើប្រល័យ​ពូជ​សាសន៍ ឧ​ក្រិដ្ឋ​កម្ម​ប្រ​ឆាំង​នឹង​ម​នុស្ស​ជា​តិ ​និង​ការ​រំ​លោភ​បំ​ពាន​ធ្ងន់ធ្ងរ​លើ​អ​នុ​សញ្ញា​ក្រុងហ្សឺ​ណែវ ​ឆ្នាំ១៩៤៩ ​ដែល​ជន​ជាប់​ចោទ​ទាំង​ពីរ​រូប​នេះ ​ត្រូវ​គេ​រក​ឃើញ​ថា​មា​ន​ពិរុទ្ធ​ភាព។

​សូម​អាន​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ទាំង​ស្រុង