​ទី​ក្រុងហ្សឺ​ណែវ (១៩​ ​មិថុនា ២០១៩) ​ក្រុម​ជំនាញ​សិទ្ធិ​ម​នុស្ស អ.ស.ប ​បាន​សម្តែង​កង្វល់អំ​ពីនិន្នា​កា​រ​កើន​ឡើង​នៃ​ការ​គាប​សង្កត់​ដោយ​រដ្ឋាភិ​បាល​កម្ពុ​ជា​ទៅ​លើ​ម​តិ​យោបល់​ផ្ទុយ​ពី​ខ្លួន​ដែល​ហាក់​ដូច​ជា​មាន​បំណងបំភិ​តបំ​ភ័យ ឬបំ​បិទ​សំឡេង​ម​តិ​ន​យោ​បាយ។
 
​ក្រុម​អ្នក​ជំនាញ​បាន​មា​នប្រ​សាសន៍​ថា “​យើង​សូម​អំពាវ​នាវ​ដល់​រដ្ឋាភិ​បាល ​ឲ្យស្តា​រនិន្នា​ការ​ធ្លាក់​ចុះបច្ចុប្បន្ន​ក្នុង​ការ​ទ​ទួល​បាន​សិទ្ធិ​ន​យោ​បាយ ​និង​សេ​រី​ភាព​ជា​មូល​ដ្ឋាន។​ “​ដល់​ពេល​ដែល​រដ្ឋាភិ​បាលដឹ​ក​នាំ​ឲ្យ​ផ្លាស់ប្តូរ​វប្ប​ធម៌​ន​យោ​បាយ​ទៅ​ជា​កិច្ចសន្ទ​នា​មួយ ​ដែល​ផ្តោត​ទៅ​លើ​បញ្ហា​ជា​ជាង​ផ្តោត​លើ​បុគ្គល​ដែល​វា​ជា​វិ​ធី​មួយ​ឈាន​ទៅ​មុខ ​និង​បង្កើ​ត​មូលដ្ឋា​ន​រឹង​មាំ​សម្រាប់សន្តិ​ភាព​យូរ​អង្វែង ​ការ​អភិ​វឌ្ឍន៍​កប​ដោយ​ចីរ​ភាព ​និង​ការ​ទ​ទួល​បាន​សិទ្ធិ​ម​នុស្ស​ទាំង​អស់”។
 
​សូម​អាន​សេ​ច​ក្តីប្រកា​ស​ព័ត៌​មាន​ទាំង​ស្រុង​នៅ​ទី​នេះ
 
(*) ​ក្រុម​អ្នក​ជំ​នាញ៖
                        ​    ​លោក​ស្រី ​រ៉ូ​ណា ស្មីត ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពីស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា
                        ​    ​លោក ​ដា​វីដ ​កា​យ៉េ ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​ការ​លើក​ស្ទួយ ​និង​ការពា​រ​សិទ្ធិ​សេ​រី​ភាព​នៃ​គំ​និត ​និង​កា​របញ្ចេញ​ម​តិ