​ទី​ក្រុងហ្ស៊ឺ​ណែវ (១២ ​តុ​លា ២០១៧) – ​អ្នក​ជំ​នាញ​ការ អ.ស.បព្រ​មាន​ថា ប្រ​ជាធិ​បតេយ្យ​កម្ពុ​ជា​កំ​ពុង​ស្ថិត​ក្នុង​ការ​គំ​រា​ម​កំ​ហែង​ពីច​ល​នា​ប្រ​ឆាំង​នឹង​គណ​បក្ស​ប្រ​ឆាំង។
 
“​សម្រាប់ប្រ​ជា​ជន​កម្ពុ​ជា​ចូល​រួម​ក្នុង​ការ​ពិ​ភាក្សា​ដេញ​ដោល​ខាង​ន​យោ​បាយ​ដោយ​ចំហ ​និងមុ​ត​មាំ ​គណ​បក្ស​ប្រ​ឆាំង​ត្រូវ​តែ​បាន​អ​នុញ្ញាត​ឲ្យ​មាន​អត្ថិ​ភាព​និង​ដំណើរ​ការ​ដោយគ្មាន​ការ​ភ័យ​ខ្លាច ឬ​កា​របំភិ​តបំ​ភ័យ” ​នេះ​បើ​តាមប្រ​សាសន៍​របស់​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ​អ្នក​ស្រី ​រ៉ូ​ណា ស្មីត។ “​ប្រ​ជាធិ​បតេយ្យ ​គឺ​និ​យាយអំ​ពី​សំឡេង​និង​ការជ្រើស​រើស។ ច​ល​នា​ទាំង​នេះ ​នឹង​អាច​ឲ្យ​ប្រ​ជា​ជន​កម្ពុ​ជា​ជា​ច្រើន ​ត្រូវ​ប្រ​ឈម​នឹង​ហានិ​ភ័យ​នៃ​ការ​មិន​ទ​ទួល​បាន​ទាំង​សំឡេង ​ទាំង​ការជ្រើស​រើស។”
 
“​នី​តិ​រដ្ឋ ​គឺ​លើស​ពី​ការ​ដែល​គ្រាន់​តែ​អ​នុ​វត្ត​ច្បាប់​ទៅ​ទៀត។ ​ច្បាប់​ទាំង​អស់ ​ត្រូវ​តែ​គោរព​សិទ្ធិ​ម​នុស្ស​ហើយ​ត្រូវឆ្លុះបញ្ចាំង​ពី​គោល​កា​រណ៍​នៃ​ភាព​ត្រឹម​ត្រូវ ​យុត្តិ​ធម៌ ​និង​ការ​ចូល​រួម​ជា​សា​ធា​រ​ណៈ។ ​បើ​ពុំ​នោះ​ទេ ​វា​នឹង​ក្លាយ​ការគ្រប់គ្រង​ដោយ​ច្បាប់ ​មិន​មែន​ជា​នី​តិ​រដ្ឋ​នោះ​ទេ។”
 
​លោក​ស្រី​បាន​បន្ថែម​ថា៖ “​កម្ពុ​ជា​សម័យ​ទំនើប ​ត្រូវ​បាន​បង្កើត​ឡើង​ទៅ​ជា​ប្រ​ទេស​ប្រ​ជាធិ​បតេយ្យ ​សេ​រី ​ពហុ​បក្ស ​ដោយ​គោរព ​និង​ការពា​រសិទិ្ធ​ម​នុស្ស។ ​រដ្ឋធម្ម​នុញ្ញ​របស់​ខ្លួន ​បា​ន​ព្យា​យាម​ទប់ស្កាត់​ការ​វិល​ត្រ​ឡប់​មក​វិញ​នូវ​រដ្ឋ​ឯក​បក្ស។ ​អ្នក​ដែល​បា​នព្រាង​រដ្ឋធម្ម​នុញ្ញ ​សុទ្ធ​តែ​បាន​ដឹង​ច្បាស់អំ​ពី​ផលវិ​បាក​ដែ​ល​កើត​ចេញ​ពី​រ​បៀបគ្រប់គ្រង​បែប​ឯក​បក្ស។” ​សូម​អាន​បន្ថែម​ជា ​ភា​សា​អង់គ្លេស ​និង​ភា​សា​ខ្មែរ