ទីក្រុងហ្ស៊ឺណែវ (១២ តុលា ២០១៧) – អ្នកជំនាញការ អ.ស.បព្រមានថា ប្រជាធិបតេយ្យកម្ពុជាកំពុងស្ថិតក្នុងការគំរាមកំហែងពីចលនាប្រឆាំងនឹងគណបក្សប្រឆាំង។
“សម្រាប់ប្រជាជនកម្ពុជាចូលរួមក្នុងការពិភាក្សាដេញដោលខាងនយោបាយដោយចំហ និងមុតមាំ គណបក្សប្រឆាំងត្រូវតែបានអនុញ្ញាតឲ្យមានអត្ថិភាពនិងដំណើរការដោយគ្មានការភ័យខ្លាច ឬការបំភិតបំភ័យ” នេះបើតាមប្រសាសន៍របស់អ្នករាយការណ៍ពិសេស អ្នកស្រី រ៉ូណា ស្មីត។ “ប្រជាធិបតេយ្យ គឺនិយាយអំពីសំឡេងនិងការជ្រើសរើស។ ចលនាទាំងនេះ នឹងអាចឲ្យប្រជាជនកម្ពុជាជាច្រើន ត្រូវប្រឈមនឹងហានិភ័យនៃការមិនទទួលបានទាំងសំឡេង ទាំងការជ្រើសរើស។”
“នីតិរដ្ឋ គឺលើសពីការដែលគ្រាន់តែអនុវត្តច្បាប់ទៅទៀត។ ច្បាប់ទាំងអស់ ត្រូវតែគោរពសិទ្ធិមនុស្សហើយត្រូវឆ្លុះបញ្ចាំងពីគោលការណ៍នៃភាពត្រឹមត្រូវ យុត្តិធម៌ និងការចូលរួមជាសាធារណៈ។ បើពុំនោះទេ វានឹងក្លាយការគ្រប់គ្រងដោយច្បាប់ មិនមែនជានីតិរដ្ឋនោះទេ។”
លោកស្រីបានបន្ថែមថា៖ “កម្ពុជាសម័យទំនើប ត្រូវបានបង្កើតឡើងទៅជាប្រទេសប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយគោរព និងការពារសិទិ្ធមនុស្ស។ រដ្ឋធម្មនុញ្ញរបស់ខ្លួន បានព្យាយាមទប់ស្កាត់ការវិលត្រឡប់មកវិញនូវរដ្ឋឯកបក្ស។ អ្នកដែលបានព្រាងរដ្ឋធម្មនុញ្ញ សុទ្ធតែបានដឹងច្បាស់អំពីផលវិបាកដែលកើតចេញពីរបៀបគ្រប់គ្រងបែបឯកបក្ស។” សូមអានបន្ថែមជា ភាសាអង់គ្លេស និងភាសាខ្មែរ។