ភ្នំពេញ (១៥ មករា ២០១៦)៖ សិក្ខាសាលាស្តីពីធុរកិច្ច និងសិទិ្ធមនុស្ស និងពាក្យសុំនៅក្រៅឃុំ បានប្រារព្វធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ដែលមានកិច្ចសហការរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) និងការិយាល័យ OHCHR។ ក្នុងអំឡុងវគ្គមួយ សិក្ខាកាមបានទទួលបទពិសោធន៍ពី ECCC និងសាលាក្តីអន្តរជាតិផ្សេងទៀតលើពាក្យសុំនៅក្រៅឃុំ ។ គោលការណ៍សច្ចាធារណ៍និរទេសត្រូវបានគូសបញ្ជាក់ថាជាគន្លឹះសំខាន់ដើម្បីធានាថាការឃុំខ្លួនបណ្តោះអាសន្នត្រូវបានប្រើជាវិធានការពិសេស។ មេធាវីក៏ត្រូវបានលើកទឹកចិត្តផងដែរឲ្យលើកវិធានការជំនួសទៅចៅក្រម ដោយត្រូវរួមបញ្ចូលនូវបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនានា។ សិក្ខាសាលានេះបានបញ្ចប់ដោយមានសន្ទរកថាបិទពី លោកស្រី Claudia de la Fuente ប្រធានអង្គភាពនីតិរដ្ឋនៃការិយាល័យ OHCHR។ សូមមើលរបៀបវារៈសិក្ខាសាលាជាភាសា អង់គ្លេស | ខ្មែរ ៕