ភ្នំពេញ (៥ កក្កដា ២០១៧) – ការិយាល័យ OHCHR បានចេញសេចក្តីវិភាគរបស់ខ្លួនផ្អែកលើទិដ្ឋភាពសិទ្ធិមនុស្សលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ជាភាសាខ្មែរហើយ។ សេចក្តីវិភាគនេះ ដកចេញពីបទប្បញ្ញត្តិជាធរមានសំខាន់ៗនានានៃរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR ដែលបង្កើតសិទ្ធិក្នុងការចូលរួមក្នុងកិច្ចការសាធារណៈ សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ជួបប្រជុំដោយសន្តិវិធី និងសេរីភាពសមាគម។ ទោះបីជាច្បាប់នេះត្រូវបានប្រកាសឲ្យប្រើប្រាស់រួចហើយក៏ដោយ ក៏ការិយាល័យ OHCHR សូមផ្តល់សេចក្តីវិភាគរបស់ខ្លួន ដោយរំពឹងថាឱកាសក្រោយអាចធ្វើឲ្យច្បាប់នេះកាន់តែខិតទៅជិតអនុលោមភាពតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិពាក់ព័ន្ធ បើពិចារណាទៅលើផលប៉ះពាល់យ៉ាងជ្រាលជ្រៅដល់លទ្ធិប្រជាធិបតេយ្យកម្ពុជានោះ។ សូមអានសេចក្តីវិភាគទាំងស្រុងជាភាសាខ្មែរ។