​សារ​របស់​អគ្គ​លេខាធិ​ការ

ហ្ស៊ឺ​ណែវ (១០ ​ធ្នូ ២០១៥) -  ​ចំ​ពេល​ដែល​មាន​អំ​ពើ​ឃោរឃៅ​យ៉ង់​ខ្នងទ្រង់ទ្រាយ​ធំ ​និង​ការ​រំ​លោភ​រី​ក​រាល​ដាល​នៅ​ទូ​ទាំងពិ​ភព​លោក ទិ​វា​សិទ្ធិ​ម​នុស្សគួ​រប្រ​មូលផ្តុំស​កម្ម​ភាព​ជា​ស​កល​រួម​គ្នា​បន្តែម​ទៀត ​ដើម្បីលើក​ស្ទួយ​គោល​កា​រណ៍​មិន​សា​ប​រ​លាប​ដែល​យើង​បាន​សន្យា​រួម​គ្នា​ដើម្បីលើក​កម្ពស់​នោះ។
​នៅ​ឆ្នាំ​ដែល​ត្រូវ​ប្រារព្ធ​ខួបលើក​ទី៧០​របស់​អង្គ​កា​រស​ហប្រ​ជា​ជាតិ ​យើង​អាច​ទ​ទួល​បាន​នូវ​កា​រ​បំ​ផុស​គំ​និត​ពីប្រ​វត្តិ​សា​ស្រ្ត​នៃច​លនា​សិទ្ធិ​ម​នុស្ស​សម័យ​ទំនើប​ដែល​បាន​លេច​ចេញ​ពី​សង្រ្គាម​លោក​លើក​ទី​ពីរ។
​នៅ​ពេល​នោះ​លោក​ប្រ​ធានាធិ​បតី​សហ​រដ្ឋ​អា​មេរិក Franklin D. Roosevelt ​បា​ន​កំណត់​សេ​រី​ភាព​ជា​មូល​ដ្ឋាន​ចំនួ​ន​បួន ​ជា​សិទ្ធិ​ពី​កំណើត​របស់​ម​នុស្សគ្រប់​រូប៖ ​សេ​រី​ភាព​សម្តែង​មតិ ​សេ​រី​ភាព​គោរព​បូ​ជា ​សេ​រី​ភាព​រួច​ផុត​ពី​ទុគ៌ត​ភាព ​និង​សេ​រី​ភាព​រួច​ផុត​ពី​ភាព​ភ័យ​ខ្លាច។ ​ភរិយា​របស់​លោក ​លោក​ស្រី Eleanor Roosevelt ​បាន​ចូល​រួម​ក្នុង​កង​កម្លាំង​នៅ​អង្គ​កា​រ​សហ​ប្រ​ជា​ជាតិ​ ​ជា​មួ​យ​ក្រុម​ជើង​ឯក​សិទ្ធិ​ម​នុស្ស​មក​ពី​ជុំ​វិញពិ​ភព​លោក ​ដើម្បី​ឲ្យ​សេ​រី​ភាព​ទាំង​នេះ​ការ​ពារ​ដោ​យ​សេ​ច​ក្តីប្រ​កាស​ជា​ស​កល​ស្តី​ពី​សិទ្ធិ​ម​នុស្ស។
​បញ្ហា​ប្រ​ឈម​បន្ថែម​ទៀតនា​ពេ​លបច្ចុប្បន្ន​នេះ ​អាច​នឹង​ត្រូវ​បាន​គេ​មើល​ឃើញ ​ហើយ​យក​ទៅ​ដោះ​ស្រាយ ​តាម​រ​យៈកញ្ចក់​នៃ​សេ​រី​ភាព​បួន​នេះ។
​ទី១៖ ​សេ​រី​ភាព​សម្តែង​មតិ ​ដែល​មា​ន​ប្រ​ជា​ជន​រាប់​លាន​នាក់​មិន​អាច​សម្តែង​ចេញ ​ហើយ​ការ​គំ​រា​ម​កំ​ហែង​កាន់​តែ​មានស​ភាព​ខ្លាំងក្លា។ ​យើង​ត្រូវ​តែ​ការ​ពារ ​រក្សា ​និង​ពង្រីក​ទម្លាប់​អ​នុ​វត្ត​តាម​បែប ​ប្រ​ជាធិ​បតេយ្យ ​និង​លំហ​សម្រាប់​សង្គម​ស៊ី​វិល។ ប្រកា​នោះ​គឺ​ជា​កិច្ច​ការ​ចាំ​បាច់​សម្រាប់ស្ថេរ​ភាព​យូរ​អង្វែង។
​ទី​ពីរ៖ ​សេ​រី​ភាព​គោរព​បូ​ជា។ ​នៅ​ជុំ​វិញពិ​ភព​លោក ​ភេរវ​ករ​បា​នប្លន់​សាសនា ក្បត់​នឹង​ស្មា​រតី​របស់​ខ្លួន​ដោយ​បាន​សម្លាប់​នៅ​ក្នុង​ឈ្មោះ​របស់​ខ្លួន។ ​អ្នក​ផ្សេង​ទៀត​ត្រូវ​បា​ន​កំណត់​ទិស​ដៅ​ជា​ជន​ជាតិ​ភាគ​តិច​ខាង​សាសនា ​និង​កេង​ប្រ​វញ្ចន៍​លើ​ភាព​ភ័យ​ខ្លាច​ដើម្បី​ចំណេញ​ន​យោ​បាយ។ ​ជា​កិច្ចឆ្លើយ​តប ​យើង​ត្រូវ​តែ​លើក​ស្ទួយ​ការ​គោរព​នូវ​ចម្រុះ​ភាព ​ដោយ​ផ្អែក​លើ​សម​ភាព​មូល​ដ្ឋាន​របស់​ជនគ្រប់​រូប ​និង​សិទ្ធិ​សេ​រី​ភាព​ខាង​សាសនា។
​ទី​បី៖ ​សេ​រី​ភាព​រួច​ផុត​ពី​ទុគ៌ត​ភាព ​នៅ​តែ​បន្ត​យា​យី​យ៉ាង​ខ្លាំង​ដល់​ម​នុស្ស​ជា​តិ។ ​មេដឹ​ក​នាំពិ​ភព​លោក​នៅ​ខែ​កញ្ញា​នេះ ​បាន​អ​នុម័ត​រ​បៀប​វា​រៈ​កិច្ច​អភិ​វឌ្ឍន៍ប្រ​កប​ដោយ​ចីរ​ភាព ​សំ​ដៅ​ដល់បញ្ចប់​ភា​ពក្រី​ក្រ ​និង​ធ្វើ​ឲ្យ​ជនគ្រប់​រូប​រស់​នៅ​ក្នុង​សេ​ច​ក្តី​ថ្លៃ​ថ្នូរ​នៅ​លើ​ភព​ផែន​ដី​ដែ​លប្រ​កប​ដោ​យសន្តិ​ភាព ​និង​ដំណើរ​ការ​ល្អ។ នា​ពេល​នេះ ​យើង​ត្រូវ​តែ​ធ្វើ​អ្វីគ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​សម្រេច​ចក្ខុ​វិស័យ​នេះ។
​ទី​បួន៖ ​សេ​រី​ភាព​រួច​ផុត​ពី​ភាព​ភ័យ​ខ្លាច។ ​ជន​ភៀស​ខ្លួន ​និង​ជន​ផ្លាស់​លំ​នៅ​ដ្ឋាន​រាប់​លាន​នាក់ ​គឺ​ជា​អ្នក​ទ​ទួល​រង​នូវ​សោ​ក​នាដ​កម្ម​នៃ​ការ​ខក​ខាន​មិន​បា​ន​បំពេ​សេ​រី​ភាព​នេះ។ ​មិន​ថា​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​មក​ទេ ​មាន​ម​នុស្ស​ជា​ច្រើន​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំ​នៅ​ដ្ឋាន​របស់​ពួក​គេ។ ​ពួក​គេ​រត់​ពី​សង្គ្រាម ​អំ​ពើ​ហិង្សា ​និង​ភាពអ​យុត្តិ​ធម៌ ​ដោយ​ត្រូវឆ្លង​កាត់ទ្វីប ​និង​ម​ហា​សមុទ្រ​នា​នា ​ដែល​ជា​ញឹក​ញយ​ពួក​គេ​ត្រូវ​ប្រថុយ​ជី​វិត។ ​ជា​កិច្ចឆ្លើយ​តប ​យើង​មិន​ត្រូវ​បិទទ្វារ​ទេ ​គឺ​យើង​ត្រូវ​តែ​បើក​ចំហ ​ហើយ​ធា​នា​នូវ​សិទ្ធិ​របស់​ជនគ្រប់​រូប​ដែលស្វែង​រក​សិទ្ធិជ្រ​ក​កោន ​ដោយគ្មាន​ការ​រើស​អើង​ណា​មួយ​ឡើយ។ ​ជន​ទេ​សន្ត​រ​ប្រវេសន៍ ​ដែល​ព្យា​យាម​គេច​ពី​ភា​ពក្រី​ក្រ ​និង​ភាព​អស់​សង្ឃឹម ​គួរ​តែ​ទ​ទួល​បាន​ផង​ដែរ​នូវ​សិទ្ធិ​ម​នុស្ស​ជា​មូល​ដ្ឋាន​របស់​ពួក​គេ។
​ថ្ងៃ​នេះ ​យើង​សូមបញ្ជាក់​ជា​ថ្មី​នូវ​កា​រប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ការពា​រ​សិទ្ធិ​ម​នុស្ស​ជា​មូល​ដ្ឋាន​ដែល​ជា​គ្រឹះ​នៃ​កា​រ​ងារ​របស់​យើង។ ​នេះ​ជាស្មា​រតី​នៃ​គំ​និតផ្តួចផ្តើម​ជួ​រ​មុខ​នៃ​សិទ្ធិ​ម​នុស្ស​របស់អ.ស.ប ​ដែល​មាន​គោល​បំណង​ដើម្បី​បង្ការ ​និងឆ្លើយ​តប​ទៅ​នឹង​ការ​រំ​លោភ​បំ​ពានទ្រង់ទ្រាយ​ធំ។
​ឱ​កាសទិ​វាសិទិ្ធ​ម​នុស្ស ​យើង​សូមប្តេជ្ញា​ជា​ថ្មី​ដើម្បី​ធា​នា​សេ​រី​ភាព​ជា​មូល​ដ្ឋាន ​និង​ការពា​រសិទិ្ធ​ម​នុស្ស​របស់​ជនគ្រប់​រូប។

​បាន ​គី-ម៉ូន