ទីក្រុងហ្ស៊ឺណែវ (២០ កុម្ភៈ ២០១៨) – អ្នកជំនាញសិទិ្ធមនុស្សពីររូបរបស់ អ.ស.ប បានសម្តែងកង្វល់យ៉ាងខ្លាំងចំពោះសំណើកែប្រែរដ្ឋធម្មនុញ្ញកម្ពុជា ដែលនឹងអាចដាក់កម្រិតយ៉ាងខ្លាំងទៅលើលទ្ធិប្រជាធិបតេយ្យនៅមុនការបោះឆ្នោតជាតិនៅឆ្នាំនេះ និងនៅពេលអនាគត។
បើតាមប្រសាសន៍របស់អ្នកជំនាញ ការកែប្រែនេះព្រមទាំងសំណើកែប្រែផ្សេងៗទៀត ចំពោះច្បាប់ជាតិ រួមបញ្ចូលទាំងបទប្បញ្ញត្តិស្តីពីការប្រមាថព្រះមហាក្សត្រ ដែលត្រូវចាត់ទុកថាជាអំពើខុសច្បាប់ ត្រូវបានអនុម័តដោយសភាជាន់ទាបនៅថ្ងៃទី១៤ ខែកុម្ភៈ ពោលគឺមានរយៈពេលត្រឹមតែ ១២ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីស្តីការគណៈរដ្ឋមន្រ្តី អនុម័តយល់ព្រម។ សំណើកែប្រែនេះ នាំឲ្យមានហានិភ័យធ្ងន់ធ្ងរទាក់ទងនឹងការរំលោភច្បាប់សិទ្ធិមនុស្ស។
«បទប្បញ្ញត្តិស្តីពីការប្រមាថព្រះមហាក្សត្រ មានវិសមិតភាពជាមួយនឹងកាតព្វកិច្ចគោរពសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដោយសារបទប្បញ្ញត្តិនេះ បានចាត់ទុកការអនុវត្តស្របច្បាប់នូវសេរីភាពក្នុងការបញ្ចេញមតិយោបល់ថាជាបទល្មើសព្រហ្មទណ្ឌ» នេះបើតាមប្រសាសន៍របស់អ្នកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា និងលោក ដេវីត ខាយ អ្នករាយការណ៍ពិសេសរបស់ អ.ស.ប ស្តីពីការលើកកម្ពស់និងការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងយោបល់។
អានសេចក្តីប្រកាសព័ត៌មានទាំងស្រុងជាភាសាខ្មែរ។