​ទី​ក្រុងហ្សឺ​ណែវ (១០ ​សី​ហា ២០១៨) ​កាល​ពី​ថ្ងៃ​សុ​ក្រ ឧត្តម​ស្នង​ការ​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ​លោក ហ្សេ​អ៊ីដ ​រ៉ា​អាដ ​អាល់ ​ហ៊ូស​សេន ​បានស្វាគ​មន៍​យ៉ាង​កក់ក្តៅ​ចំ​ពោះ​ការជ្រើស​តាំង ​លោក​ស្រី ​មីស្យែល ​បាស្យេឡេ (Michelle Bachelet) ​ដែល​ធ្វើ​ឡើង​ដោ​យ​ម​ហាសន្និ​បាត អ.ស.ប ​ដើម្បី​ឲ្យ​ស្នង​តំ​ណែង​បន្ត​ពី​លោក ​នៅ​ពេល​អាណត្តិ​របស់​លោក​នឹងបញ្ចប់​នៅ​ថ្ងៃ​ទី ៣១ ​ខែ​សី​ហា ​ឆ្នាំ ២០១៨ ​នេះ។

​លោក ហ្សេ​អ៊ីដ ​បាន​មា​នប្រ​សាសន៍​ថា “​ខ្ញុំ​ពិត​ជា​មាន​សេ​ច​ក្តី​សោ​មនស្ស​រី​ក​រាយ​ចំ​ពោះ​ការ​តែង​តាំង ​លោក​ស្រី ​មីស្យែល ​បាស្យេឡេ (Michelle Bachelet) ​ជាឧត្តម​ស្នង​ការ​ថ្មី​របស់ អ.ស.ប ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​ថ្មី។ ​លោក​ស្រី​មាន​គុណ​សម្បត្តិគ្រប់​សព្វ​ទាំង​អស់ ​ដូច​ជា ​ភា​ពក្លា​ហាន ​ការ​តាំង​ចិត្ត​ខ្ពស់ ​បំណង​ប្រាថ្នា ​និង​ឆន្ទៈ​មុះ​មុត ​ចំ​ពោះ​សិទ្ធិ​ម​នុស្ស ​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រី​ក្លាយ​ជាឧត្តម​ស្នង​ការ​មួយ​រូប​ដ៏ជោ​គ​ជ័យ។ ​ការិ​យាល័​យ​សិទ្ធិ​ម​នុស្ស អ.ស.ប ​ទន្ទឹង​រង់​ចាំ​ទ​ទួលស្វាគ​មន៍​លោក​ស្រី ​និងបំ​ពេញ​កា​រ​ងា​រ​ក្រោម​ការដឹ​ក​នាំ​របស់​លោក​ស្រី​នៅ​ក្នុងភា​រ​កិច្ច​លើក​ស្ទួយ ​និង​ការពា​រ​សិទ្ធិ​ម​នុស្ស​ទាំង​អស់ ​សម្រាប់​ជនគ្រប់​រូប ​និង​នៅគ្រប់​ទី​កន្លែង”។​

​សូម​អាន​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន​ទាំង​ស្រុង​នៅ​ទី​នេះ