727
តំណាងប្រចាំប្រទេស
ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានតែងតាំងអ្នកស្រី រួអេដា អិល ហាចជាអ្នកតំណាងថ្មីប្រចាំនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។
អ្នកស្រីមានបទពិសោធន៍ផ្នែកសិទ្ធិមនុស្ស ជាង ២៣ ឆ្នាំ ក្នុងនោះ អ្នកស្រីបម្រើការងារជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស អស់រយៈពេល ១៨ ឆ្នាំ អ្នកស្រីក៏មានចំណេះដឹងយ៉ាងទូលំទូលាយអំពីច្បាប់អន្តរជាតិ និងកិច្ចការនយោបាយជាមួយអង្គការសហប្រជាជាតិ ជាពិសេសក្នុងបរិបទជម្លោះ នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង (MENA) ក៏ដូចជាអាស៊ី និងអាហ្វ្រិក។
អ្នកស្រី អិល ហាចក៏ធ្លាប់បម្រើការងារនៅប្រទេសអាហ្វហ្គានីស្ថាន សាធារណរដ្ឋអាហ្វ្រិកកណ្តាល អ៊ីរ៉ាក់ លីប៊ី យេម៉ែន ហ្វីលីពីន និងលីបង់។
មុនពេលនៃការតែងតាំងនេះ អ្នកស្រី អិល ហាច គឺជាអ្នកតំណាងប្រចាំតំបន់នៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង (MENA) ចាប់ពីខែតុលា ឆ្នាំ 2018 ដល់ខែមេសា ឆ្នាំ 2022។ អ្នកស្រីធ្លាប់បម្រើការក្នុងមុខងារ ជាអ្នកសម្របសម្រួលនៃលេខាធិការដ្ឋានក្រុមអ្នកជំនាញសំខាន់ៗសម្រាប់ប្រទេសយេម៉ែន ជាអនុប្រធានផ្នែកសិទ្ធិមនុស្ស (UNAMI) ប្រចាំប្រទេសអ៊ីរ៉ាក់ និងជាប្រធានបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់ (UNAMI) នៅការិយាល័យសិទ្ធិមនុស្សថ្នាក់តំបន់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ជាប្រធាន ស្តីទីនៃផ្នែក MENA នៅការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សទីក្រុងហ្សឺណែវ រួមទាំងមុខងារសំខាន់ៗផ្សេងទៀតជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលថ្នាក់តំបន់ និងអន្តរជាតិ។
អ្នកស្រី អិល ហាចអាចប្រើប្រាស់ភាសាអារ៉ាប់ អង់គ្លេស និងបារាំងបានយ៉ាងស្ទាត់ជំនាញ។
តំណាងកន្លងមក នៃឧត្តមស្នងការមាន៖
លោក ប្រាឌីព វ៉ាគ្លេ (២០១៩-២០២២)
លោក សៃម៉ុន វ៉កឃឺរ (ស្តីទី) (២០១៧-២០១៩)
អ្នកស្រី វ៉ាន់-ហ៊ី លី (២០១៣-២០១៧)
លោក ជេមស៍ ហ៊ីណិន (ស្តីទី) (២០១១-២០១៣)
លោក គ្រីស្តូហ្វ ប៉េស៊ូ (២០០៧-២០១១)
លោកស្រី ម៉ាហ្គោ ភិកឃិន (២០០១-២០០៧)
លោកស្រី រីតា រ៉េតឌី (១៩៩៩-២០០០)
លោកស្រី រ៉ូសម៉ារី ម៉េកគ្រីរី (១៩៩៨-១៩៩៩)
លោក ដេវីដ ហកគ៍ (ស្តីទី) (១៩៩៦-១៩៩៨)
លោក ដាញ៉ែល ប្រេម៉ុង (១៩៩៤-១៩៩៦)