Episode 54: សិទ្ធិទទួលបានជំនួយផ្នែកច្បាប់ (២៦ កុម្ភៈ ២០១៩)

Episode 54: សិទ្ធិទទួលបានជំនួយផ្នែកច្បាប់ (២៦ កុម្ភៈ ២០១៩)

គោលបំណងនៃកិច្ចពិភាក្សា​ ផ្តល់ជូនសាធារណៈជនអោយយល់ដឹងអំពីស្ថានភាពជំនួយផ្នែកច្បាប់នៅក្នុងប្រទេសកម្ពុជា​ រួមបញ្ចូលទាំងកាតព្វកិច្ចរបស់រដ្ឋក្នុងការធានានូវសិទ្ធិទទួលបាន​ជំនួយផ្នែកច្បាប់​ និងការយកចិត្តទុកដាក់នាពេលបច្ចប្បន្នរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ ក៏ដូចជាអង្គការសង្គមស៊ីវិលក្នុងការផ្តល់ជំនួយផ្នែកច្បាប់​ និង​ ការកំពុងរង់ចាំអនុម័តសេចក្តីព្រាងគោលនយោបាយជំនួយផ្នែកច្បាប់។
លោកមេធាវី លីវ សុវណ្ណា តំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​
លោក កៅ ឌីណា ប្រធានកម្មវិធីជំនួយផ្លូវច្បាប់ទូទៅ នៃអង្គការជំនួយផ្លូវច្បាប់កម្ពុជា
លោក ឆែម រដ្ឋ មន្ត្រីបណ្តុះបណ្តាលផ្នែកច្បាប់នៃ អង្គការជំនួយផ្លូវច្បាប់កម្ពុជា
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប

Khmer