សិទ្ធិសេរីភាពក្នុងសម្តែងមតិ

​បា​តុក​រ​កំ​ពុង​អ​នុ​វត្ត​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​សម្តែង​ម​តិ
​គោល​កា​រណ៍​គន្លឹះ​មួយ​ក្នុង​ចំណោម​គោល​កា​រណ៍​គន្លឹះ​នានា​នៃ​សេ​រី​ភាពជា​មូល​ដ្ឋាន​គឺ​សិទ្ធិ​សេ​រី​ភាព​នៃកា​សម្តែង​ម​តិដើ​រ​តួនា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​ជម្រុញ​សង្គម
​ប្រជាធិ​បតេយ្យ​មួយ។ ​ជនគ្រប់​រូប​ត្រូវ​មាន​សិទ្ធិ​សំ​ដែង​កង្វល់ ​និង​ទស្ស​នៈ​របស់​ខ្លួន​ដោ​យ​សេ​រី​ដោយគ្មាន​ការ​ជ្រៀត​ជ្រែ​ករំ​ខាន​ពី​រដ្ឋាភិ​បាល។​រដ្ឋធម្ម​នុញ្ញ​នៃ​ព្រះ​រាជា ​ណា​ច​ក្រ​កម្ពុជា (​មា​ត្រា ៤១) ​ធានា​ការ​ពារ​យ៉ាង​ច្បាស់​ដល់​សិទ្ធិ​នេះ​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរគ្រប់​រូប ​ដោយ​ចែង​ថា៖ “​ប្រជា​ពល​រដ្ឋ​ខ្មែរ​មាន ​សេ​រី​ភាព ​ខាង​កា​របញ្ចេញ ​ម​តិ​របស់​ខ្លួន ​សេ​រី​ភាព​ខាង ​សារ​ព័ត៌​មាន ​សេ​រី​ភាព​ខាង​កា​រ​បោះ​ពុម្ពផ្សាយ ​និង​សេ​រី​ភាព ​ខាង​ការ​ជួប​ប្រ​ជុំ។ ​ជន​ណា​ក៏​ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំ​លោភ​នាំ​ឲ្យ ​ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​អ្នក ​ដ​ទៃ ​ដល់​ទំនៀម​ទំ​លាប់​ល្អ​របស់​សង្គម ​ដល់​សណ្តាប់ធ្នាប់​សា​ធា​រ​ណៈ​និង​ដល់សន្តិ​សុខ​ជា​តិ​ឡើយ។”

​សិទ្ធិ​សេ​រី​ភាព​ខាង​កា​របញ្ចេញ​ម​តិ ​ត្រូវ​បាន​ធា​នា​ផងដែ​រ​ក្រោម​សន្ធិ​សញ្ញា​អន្តរ​ជា​តិស្តី​ពី​សិទ្ធិ​ម​នុស្ស​ដែ​លប្រ​ទេស​កម្ពុ​ជា​បាន​ទ​ទួល​យក​និង​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​ច្បាប់ ​ជា​តិ​របស់​ខ្លួន ​រាប់​ទាំង​សេ​ច​ក្តីប្រ​កាស​ជា​ស​កល ស្តី​ពី​សិទ្ធិ​ម​នុស្ស (UDHR) ក​តិកា​សញ្ញា​អន្តរ​ជា​តិស្តី​ពី​សិទ្ធិ​ពល​រដ្ឋ​និង​សិទ្ធិ​ន​យោ​បាយ (ICCPR) ​និង​អ​នុ​សញ្ញាស្តី​ពី​សិទ្ធិ ​កុ​មារ (CRC)។.

​មា​ត្រា១៩ ​នៃ UDHR ​និង​មា​ត្រា១៩ ​នៃ ICCPR ​ធា​នា​ការពា​រ​សិទ្ធិ​សេ​រី​ភាព​នៃ​ការ​សម្តែង ​ម​តិ ​និង​គំ​និត​សម្រាប់​ម​នុស្សគ្រប់​រូប ​ដោយ​ចែង​ថា “​សិទ្ធិ​នេះ​ត្រូវ​រាប់ បញ្ចូល​ទាំង​សេ​រី​ភាពស្វែង​រក ​ទ​ទួល​និងបញ្ជូ​ន​ព័ត៌​មាន​និង​គំ​និត​គ្រប់​ប្រ​ភេទ ​ដោយ​មិន​គិត​ពី​ព្រំ​ដែន ​ដោយ​ផ្ទាល់​មាត់ ស​រ​សេរ ឬ​បោះ​ពុម្ព​ក្តី ​តាម​ទម្រង់​សិ​ល្បៈ ឬ​តាម​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​ណា​មួយ​តាម​ការជ្រើស​រើស​របស់​ខ្លួន។”

​ទោះ​ជា​យ៉ាង​ណាក៍​ដោយ ​ការរឹ​ត​ត្បិត​ត្រូវ​បាន​អ​នុញ្ញាត​ដើម្បី​ការ​ពារ​ផ​លប្រ​យោ​ជន៍​ផ្សេងៗ ​រាប់បញ្ចូល​ទាំង​កិត្តិ​សព្ទ​របស់​បុគ្គល​ផង​ដែរ។ ​មា​ត្រា១៩ (៣) ​នៃ ICCPR​ ​ដាក់​សិទ្ធិ​សេ​រី​ភាព​នៃ​ការ​សម្តែង​ម​តិ​ជា​កម្ម​វត្ថុ​នៃ​ការរឹ​ត​ត្បិត៖ ​ការ​រឹ​ត​ត្បិត​ទាំង​នោះ​ត្រូវ​មាន​ចែង​ដោយ​ច្បាប់ ​និង​ចាំ​បាច់ ​ដើម្បី​គោរព​សិទ្ធិ ​និង​កិត្តិ​សព្ទ​របស់​អ្នក​ដ​ទៃ ឬ ​ដើម្បី​ការពា​រសន្ដិ​សុខ​ជា​តិ ឬសណ្ដាប់ធ្នាប់​សា​ធា​រ​ណៈ ​សុខ​ភាព​សា​ធា​រ​ណៈឬ​សីល​ធម៌​សា​ធា​រ​ណៈ។ ​សិទ្ធិ​ទាំង​ឡាយ​ដែល​មាន​ចែង ICCPR ​អ​នុ​វត្ត​មិន​ត្រឹម​តែ ​ទៅ​លើ​ប្រ​ជា​ពល​រដ្ឋ​នោះ​ទេ ​ប៉ុន្តែ​ក៏​អ​នុ​វត្ត​ផង​ដែរ​ទៅ​លើ​បុគ្គល​ទាំង​អស់​នៅ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់ ​រដ្ឋ​មួយ។

​អ​នុ​សញ្ញាស្តីពិ​សិទ្ធិ​កុ​មារ (CRC)​ ​ទ​ទួល​ស្គាល់​ផង​ដែរ​នូវ​សិទ្ធិ​សេ​រី​ភាព​សម្តែង​ម​តិ​របស់​កុ​មារ (​មា​ត្រា១៣) ​ដោ​យ​ស្ថិត​ក្នុង​កា​រ​កម្រិត​ព្រំ​ដែន​ដូច​គ្នា​ដូច​មាន​ចែង​ក្នុង ICCPR។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អ​នុ​សញ្ញាស្តីពិ​សិទ្ធិ​កុ​មារ ​ក៏​ទ​ទួល​ស្គាល់​ផង​ដែរ​នូវ​គោល​កា​រណ៍​ដែល​ថា ឧត្តមប្រ​យោ​ជន៍​របស់​កុ​មារ ​គឺ​ជា​ការ​ដែល​ត្រូវ​យក ​មកពិ​ចារ​ណា​ជា​ចម្បង​នៅ​ក្នុងគ្រប់ស​កម្ម​ភាព​ទាំង​អស់​ដែល​ទាក់​ទង​នឹង​កុ​មារ (​មា​ត្រា៣) ​ហើយ​ថា ​រដ្ឋ​មា​នភា​រ​កិច្ច​ការពា​រ​កុ​មារ​ឲ្យ​រួច​ផុត​ពី​អំ​ពើ​ហិង្សា​លើ​រាង​កាយ ឬ​ផ្លូវ​ចិត្ត ​ឲ្យ​រួច​ផុត​ពី​រ​បួសស្នាម ឬ​ការ​រំ​លោភ​បំ​ពាន ឬ​កា​រ​កេង​ប្រវ័ញ្ច (​មា​ត្រា១៩) ។

ស្តាប់​ការ​ផ្សាយ​តា​ម​កម្ម​វិ​ធី​វិទ្យុ​របស់​ការិ​យាល័យ OHCHR ស្តី​ពី​សេ​រី​ភាព​ខាង​កា​របញ្ចេញ​ម​តិ៖

- ​កម្ម​វិ​ធី​សេ​រី​ភាព​ខាង​កា​របញ្ចេញ​ម​តិ