ទីក្រុងហ្សឺណែវ (០៣ មិថុនា ២០២០) – ឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប អ្នកស្រី មីសែ្សល បាស្សេឡេត បានសម្តែងការព្រួយបារម្ភ ចំពោះការគាបសង្កត់លើសេរីភាពនៃការបញ្ចេញមតិ នៅផ្នែកខ្លះនៃតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងអំឡុងពេលមានវិបត្ដិនៃជំងឺកូវីដ-១៩ ដោយមានប្រសាសន៍ថា វិធានការទាំងឡាយណាដែលធ្វើឡើង ដើម្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវតែមានសមាមាត្រ។
លោកស្រី បាស្សេឡែតបានមានប្រសាសន៍ថា “នៅប្រទេសកម្ពុជា ការិយាល័យឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស (ការិយាល័យ OHCHR) បានចងក្រងជាឯកសារទាក់ទងនឹងការចាប់ខ្លួនមនុស្សចំនួន ៣០ នាក់ រាប់ទាំងស្ត្រីប្រាំមួយនាក់ និងក្មេងស្រីម្នាក់អាយុ ១៤ ឆ្នាំ ដោយសារតែការនិយាយអធិប្បាយជាសាធារណៈ និងការបង្ហោះលើបណ្តាញសង្គមទាក់ទងនឹងជំងឺកូវីដ-១៩។ មនុស្សមួយចំនួន ត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងរៀបចំផែនការប្រឆាំងនឹងរដ្ឋាភិបាល។ មនុស្សចំនួនដប់បួននាក់ កំពុងស្ថិតក្នុងការឃុំខ្លួននៅឡើយ ក្នុងនោះ ១០ នាក់ ជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានប្រកាសរំលាយហើយនោះ”។
សូមមើលសេចក្តីប្រកាសព័ត៌មានទាំងស្រុងនៅទីនេះ។