​ទី​ក្រុងហ្ស៊ឺ​ណែវ (២០ ​កុម្ភៈ ២០១៨) – ​អ្នក​ជំ​នាញសិទិ្ធ​ម​នុស្ស​ពីរ​រូប​របស់ អ.ស.ប ​បាន​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ចំ​ពោះ​សំណើ​កែ​ប្រែ​រដ្ឋធម្ម​នុញ្ញ​កម្ពុ​ជា ​ដែល​នឹង​អាច​ដាក់​កម្រិត​យ៉ាង​ខ្លាំង​ទៅ​លើ​លទ្ធិ​ប្រ​ជាធិ​បតេយ្យ​នៅ​មុន​កា​រ​បោះ​ឆ្នោត​ជា​តិ​នៅ​ឆ្នាំ​នេះ ​និង​នៅ​ពេល​អ​នាគត។

​បើ​តាមប្រ​សាសន៍​របស់​អ្នក​ជំ​នាញ ​កា​រ​កែ​ប្រែ​នេះព្រម​ទាំង​សំណើ​កែ​ប្រែ​ផ្សេងៗ​ទៀត ​ចំ​ពោះ​ច្បាប់​ជា​តិ ​រួមបញ្ចូល​ទាំង​បទប្បញ្ញត្តិស្តី​ពី​កា​រប្រមាថ​ព្រះ​ម​ហាក្ស​ត្រ ​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​អំ​ពើ​ខុស​ច្បាប់ ​ត្រូវ​បាន​អ​នុម័ត​ដោ​យ​សភា​ជាន់​ទាប​នៅ​ថ្ងៃ​ទី១៤ ​ខែ​កុម្ភៈ ​ពោល​គឺ​មាន​រ​យៈ​ពេល​ត្រឹម​តែ ១២ ​ថ្ងៃ​ប៉ុណ្ណោះ ​បន្ទាប់​ពី​ទីស្តី​ការ​គ​ណៈ​រដ្ឋ​មន្រ្តី   ​អ​នុម័ត​យល់ព្រម។ ​សំណើ​កែ​ប្រែ​នេះ ​នាំ​ឲ្យ​មាន​ហានិ​ភ័យ​ធ្ងន់ធ្ងរ​ទាក់​ទង​នឹង​ការ​រំ​លោភ​ច្បាប់​សិទ្ធិ​ម​នុស្ស។
 
«​បទប្បញ្ញត្តិស្តី​ពី​កា​រប្រមាថ​ព្រះ​ម​ហាក្ស​ត្រ ​មា​នវិ​ស​មិត​ភាព​ជា​មួយ​នឹង​កាតព្វ​កិច្ច​គោរព​សិទ្ធិ​ម​នុស្ស​របស់​ប្រ​ទេស​កម្ពុ​ជា ​ក្រោម​ច្បាប់​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ ​ដោ​យ​សា​រ​បទប្បញ្ញត្តិ​នេះ ​បាន​ចាត់​ទុក​ការ​អ​នុ​វត្តស្រប​ច្បាប់​នូវ​សេ​រី​ភាព​ក្នុង​កា​របញ្ចេញ​ម​តិ​យោបល់​ថា​ជា​បទល្មើ​សព្រ​ហ្ម​ទណ្ឌ» ​នេះ​បើ​តាមប្រ​សាសន៍​របស់​អ្នក​ស្រី ​រ៉ូ​ណាស្មីត ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិស្តី​ពីស្ថាន​ភាពសិទិ្ធ​ម​នុស្ស​នៅ​កម្ពុ​ជា ​និង​លោក ដេ​វីត ខាយ ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​របស់ អ.ស.ប ស្តី​ពី​ការ​លើក​កម្ពស់​និង​ការពា​រ​សិទ្ធិ​សេ​រី​ភាព​ក្នុង​កា​របញ្ចេញ​ម​តិ ​និង​យោបល់។
​អាន​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន​ទាំង​ស្រុង​ជា​ភា​សា​ខ្មែរ