នៅថ្ងៃទី២៧ ខែកញ្ញា ក្រុមប្រឹក្សាសិទ្ធិមនុស្ស.អ.ស.ប បានបើកកិច្ចសន្ទនាអន្តរកម្ម ជាមួយអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា ដែលនាឱកាសនោះ អ្នកស្រី រ៉ូណា ស្មីត បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់អ្នកស្រី ដែលគ្របដណ្តប់រយៈពេលចាប់ពីខែកក្កដា ឆ្នាំ ២០១៦ ដល់ខែឧសភា ឆ្នាំ២០១៧។ សេចក្តីថ្លែងការផ្ទាល់មាត់របស់អ្នកស្រី អាចរកបាននៅទីនេះ ជាភាសាអង់គ្លេស និងភាសាខ្មែរ។ អ្នកអាចមើលដំណើរការនីតិវិធីនៃកិច្ចសន្ទនានេះនៅក្នុងវីដេអូនេះ ដែលបានបញ្ចូល បច្ចុប្បន្នភាពបឋម ដោយអ្នករាយការណ៍ពិសេស ការឆ្លើយតបរបស់ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីថ្លែងការណ៍ដោយគណៈប្រតិភូរដ្ឋាភិបាលចំនួន ១៥ អង្គការមិនមែនរដ្ឋាភិបាលចំនួន ៨ និងអង្គការយូនីសេហ្វ និងសុន្ទរកថាបិទរបស់អ្នករាយការណ៍ពិសេស។