​ទី​ក្រុងហ្សឺ​ណែវ (១៥ ​មីនា ២០២២) –  ​រដ្ឋាភិ​បាល​ទាំង​ឡាយ ​ត្រូវ​ធា​នា​ថា​ម​នុស្សគ្រប់​រូប​ទ​ទួល​បាន​នូវ​បទ​ដ្ឋាន​រស់​នៅ​សម​រម្យ ​ទោះ​ស្ថិតនៅ​ក្នុងស្ថាន​ភាព​នៃវិ​បត្តិកូ​វីដ-១៩ ​ក៏​ដោយ។
​យោង​តាម​ការ​លើក​ឡើង​របស់​សេដ្ឋវិ​ទូ​ស្រ្តីនិ​យម ​លោក​ស្រី​បណ្ឌិត Savi Bisnath ​ថា"​រដ្ឋាភិ​បាល​ទាំងឡា​យមា​ន​កាតព្វ​កិច្ច​ក្នុង​កា​របំ​ពេញ​សិទ្ធិ​ទ​ទួល​បានសន្តិ​សុខ​សង្គម ​រួម​ទាំង​តាម​រ​យៈ​កា​រវិភា​ជន៍​ថវិកា ​ក៏​ដូច​ជា​ការ​ការ​ពារ ​និង​គោរព​សិទ្ធិ​ទាំងនេះ​តាម​រ​យៈ​ច្បាប់ ​គោល​ន​យោ​បាយ ​និង​ការ​រៀប​ចំ​ផែន​កា​រ​នា​នា។"
​លោក​ស្រី Bisnath ​កំ​ពុង​បម្រើ​កា​រ​ងា​រនៅ​ការិ​យាល័យឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស នៅ​ទី​ក្រុងហ្សឺ​ណែវ ​និង​ទ​ទួល​បន្ទុ​កនៅតំ​បន់​អា​ស៊ី​ប៉ា​ស៊ីហ្វិក​លើ​ការ​អភិវឌ្ឍ​ផ្នែក​ដែល​ឱ្យ​ឈ្មោះ​ថា ​សេដ្ឋ​កិច្ច​សិទ្ធិ​ម​នុស្ស។ ​លោក​ស្រី​មា​នប្រ​សាសន៍​ថា ​រដ្ឋាភិ​បាល​ត្រូវ​តែបំ​ពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​ក្នុង​ការផ្តល់​ដល់​ប្រ​ជា​ជន​របស់​ពួក​គេ ​ដែល​នេះ​ជា​ក​រ​ណី​កិច្ច​ពាក់​ព័ន្ធ​ជា​ពិសេ​ស​មួយ​ក្នុង​អំឡុង​ពេល​នៃ​ការ​រា​តត្បាត​ជំងឺកូ​វីដ ១៩​ពេ​លបច្ចុប្បន្ន។
​សូម​អាន​សេ​ច​ក្តី​ប្រ​កា​ស​ព័ត៌​មាន​ទាំង​ស្រុង​នៅ​​ទី​នេះ