ទីក្រុងហ្សឺណែវ (១៥ មីនា ២០២២) – រដ្ឋាភិបាលទាំងឡាយ ត្រូវធានាថាមនុស្សគ្រប់រូបទទួលបាននូវបទដ្ឋានរស់នៅសមរម្យ ទោះស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ក៏ដោយ។
យោងតាមការលើកឡើងរបស់សេដ្ឋវិទូស្រ្តីនិយម លោកស្រីបណ្ឌិត Savi Bisnath ថា"រដ្ឋាភិបាលទាំងឡាយមានកាតព្វកិច្ចក្នុងការបំពេញសិទ្ធិទទួលបានសន្តិសុខសង្គម រួមទាំងតាមរយៈការវិភាជន៍ថវិកា ក៏ដូចជាការការពារ និងគោរពសិទ្ធិទាំងនេះតាមរយៈច្បាប់ គោលនយោបាយ និងការរៀបចំផែនការនានា។"
លោកស្រី Bisnath កំពុងបម្រើការងារនៅការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងទទួលបន្ទុកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកលើការអភិវឌ្ឍផ្នែកដែលឱ្យឈ្មោះថា សេដ្ឋកិច្ចសិទ្ធិមនុស្ស។ លោកស្រីមានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់ដល់ប្រជាជនរបស់ពួកគេ ដែលនេះជាករណីកិច្ចពាក់ព័ន្ធជាពិសេសមួយក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ ពេលបច្ចុប្បន្ន។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងនៅទីនេះ។