​ទី​ក្រុងហ្សឺ​ណែវ (១១ ​ធ្នូ ២០២០) ​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​ម​នុស្ស អ.ស.ប ​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ចំ​ពោះ​ការ​សម្រេច​ដោយ​អាជ្ញាធ​រ​កម្ពុ​ជា ​ក្នុង​ការ​អ​នុញ្ញាត​ឱ្យផ្សព្វ​ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ខ្លួនអំ​ពី​បុគ្គល​ទាំង​ឡាយ ​ដែល​បាន​ធ្វើតេស្តវិជ្ជ​មា​នកូ​វីដ-១៩ ​ដោយ​មា​នប្រ​សាសន៍​ថា ​ដែល​ការផ្សព្វ​ផ្សាយ​នេះ​គឺ​ជា​កា​រ​បំ​ពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ឯក​ជន។
 
​នៅ​ថ្ងៃ​ទី០៤ ​ខែ​ធ្នូ ក្រ​សួង​សុខាភិ​បាល ​បាន​សម្រេច​បង្ហាញ​អត្ត​សញ្ញាណ ​និង​ព័ត៌​មាន​ផ្ទាល់​ខ្លួន​របស់​បុគ្គល​មួយ​ចំ​នួន​ដែលឆ្លង​ជំងឺកូ​វីដ-១៩ ​នៅ​ក្នុង​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ ​ដែល​ការ​សម្រេច​នេះ​ត្រូវ​បាន​អ​នុម័ត​យល់ព្រម​ពី​លោ​ក​នា​យ​ក​រដ្ឋ​មន្រ្តី។ ​ចាប់​តាំង​ពី​ពេល​នោះ​មក ក្រ​សួង​សុខាភិ​បាល​បាន​ចុះ​ផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​ដែល​ធ្វើតេស្តវិជ្ជ​មាន​ដោយ​វីរុស​នេះ​នៅ​លើ​គេហ​ទំព័​របណ្តាញ​សង្គម​របស់​ខ្លួន។ ​ព័ត៌​មាន​ដែល​បានផ្សព្វ​ផ្សាយ​នេះ ​រួម​មាន ​ឈ្មោះ ​អាយុ ​ភេទ ​កន្លែង​កា​រ​ងារ ​និងអា​សយ​ដ្ឋានស្នាក់​នៅ។ ​ព័ត៌​មាន​ផ្ទាល់​ខ្លួន ​ត្រូវ​បានផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ដោយ​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​ផ្សេងៗ ​និង​នៅ​លើ​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​សង្គម។
 
​ក្រុម​អ្នកជំ​នាញ អ.ស.ប ​បាន​សម្តែង​កង្វល់​ផង​ដែរ អំ​ពី​ការ​រី​ករាល​ដាល​នៃ​ជំងឺ​រា​តត្បាត​នៅ​ក្នុង​ពន្ធ​នាគា​រ​កម្ពុ​ជា ​ហើយ​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិ​បាល​អ​នុ​វត្ត​ជា​បន្ទាន់​តាម​កា​រ​សន្យា​របស់​ខ្លួន ​ដើម្បី​ធ្វើតេស្ត​ជន​ជាប់​ឃុំ។ ​ក្រុម​អ្នក​ជំ​នាញ​បាន​មា​នប្រ​សាសន៍​ថា “​ដើម្បី​ទប់ស្កាត់​ការ​រី​ក​រាល​ដាល​ជា​សក្តា​នុ​ពល​ណា​មួយ​ដែល​អា​ច​កើត​មាន ​យើង​ជំ​រុញ​ឱ្យ​រដ្ឋាភិ​បាល​ចាត់​រាល់​វិ​ធាន​ការ​ចាំ​បាច់ ​ដើម្បី​ទប់ស្កាត់ ​និងផ្តល់​អាទិ​ភាព​ដល់​ការ​ធ្វើតេស្ត​ជាកំ​ហិត ​សម្រាប់​ជន​ជាប់​ឃុំ ​និង​អ្នក​ទោស​ទាំង​អស់”។
 
​សូម​មើល​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន​ទាំង​ស្រុង​នៅ​ទី​នេះ។