​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​អង្គ​កា​រស​ហប្រ​ជា​ជា​តិស្តី​ពី​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា ​អ្នក​ស្រី ​រ៉ូ​ណា ​ស្មីត ​នឹងបំ​ពេញ​ទស្ស​ន​កិច្ច​លើក​ទី​បួន​របស់​អ្នក​ស្រី​មក​កាន់ប្រ​ទេស​កម្ពុ​ជា ​ចាប់​ពី​ថ្ងៃ​ទី០៨ ​ដល់​ថ្ងៃ​ទី១៨ ​ខែ​សី​ហា ​ឆ្នាំ២០១៧ ​ដើម្បី​ពិ​និត្យ​មើល​សិទ្ធិ​កុ​មារ ​និងស្ថាន​ភាពសិទិ្ធ​ម​នុស្ស​ទូ​ទៅ។
 
“ ​អ្នក​ស្រី​បា​ន​កត់​សម្គាល់​ថា “​នៅ​ក្នុង​ដំណើ​រ​បេ​សក​កម្ម​របស់​ខ្ញុំ​លើក​នេះ ​ខ្ញុំ​នឹង​ផ្តោត​លើ​សិទ្ធិ​កុ​មារ​ដែល​ជា​ផ្នែក​មួយ​នៃ​កា​រ​ងារ​ដែល​ខ្ញុំ​កំ​ពុង​ធ្វើ​លើ​វិស័យ​នៃ​ការ​រើស​អើង ​និង​ក្រុម​ដែ​ល​ងាយ​រង​គ្រោះ”។
 
“​ខ្ញុំ​មាន​បំណងស្វែង​យល់​ជាពិ​សេសអំ​ពី​ការ​ជួញ​ដូរ ​និង​កេង​ប្រវ័ញ្ច​លើ​កុ​មារ ​រួម​ទាំង ​គោល​ជំហរ​ក្នុង​កា​រ​មើល​ថែ​កុ​មារ។
 
​នៅ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្ស​ន​កិច្ច​រ​យៈ​ពេល ១០ ​ថ្ងៃ​របស់​អ្នក​ស្រី ​អ្នក​ជំនាញ​ការ​រូប​នេះ​នឹង​ជួប​ប្រ​ជុំ​ជា​មួ​យ​ក្រុម ​និង​មន្រ្តី​ជា​ច្រើន ​រួម​មាន ​ស​មាជិក​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិ​បាល តំ​ណាង​សង្គម​ស៊ី​វិល ​និង​ស​មាជិក​នៃ​សហគ​មន៍​ការ​ទូត។
 
​អ្ន​ក​រាយ​កា​រណ៍ពិ​សេស អ.ស.ប ​ធ្វើ​ទស្ស​ន​កិច្ច​ជា​ទៀង​ទាត់​មក​កាន់​ប្រ​ទេស​កម្ពុ​ជា ​និង​ធ្វើ​រ​បាយ​កា​រណ៍​ប្រ​ចាំ​ឆ្នាំ ​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស ​ដែល​ក្រុម​ប្រឹក្សា​នេះ​បាន​តែង​តាំង​អ្នក​ស្រី​នៅ​ក្នុង​ខែ​មី​នា​ឆ្នាំ២០១៥។ ​អ្នក​ស្រី​នឹង​បង្ហាញ​រ​បាយ​កា​រណ៍​បន្ទាប់​របស់​អ្នក​ស្រី​ទៅ​ក្រុម​ប្រឹក្សា​នេះ​នៅ​ក្នុង​ខែ​កញ្ញា ​ឆ្នាំ២០១៧ ​ចំ​ណែកឯ​រ​បាយ​កា​រណ៍ស្តី​ពី​បេ​សក​កម្ម​លើក​នេះ ​នឹង​ត្រូវ​បង្ហាញ​នៅ​ខែ​កញ្ញា ​ឆ្នាំ២០១៨។
 
​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​នឹង​ធ្វើ​សន្និសីទ​សារ​ព័ត៌​មាន ​ដើម្បី​ពិ​ភាក្សាអំ​ពី​ការ​រក​ឃើញ​ជំ​ហ៊ាន​ដំ​បូង​នៃ​ដំណើរ​ទស្ស​ន​កិច្ច​របស់​អ្នក​ស្រី ​នៅ​ថ្ងៃ​សុ​ក្រ ​ទី១៨ ​ខែ​សី​ហា ​នៅ​វេ​លា​ម៉ោង១៥:០០ ​ម៉ោង​ក្នុង​ស្រុក ​នៅ​ការិ​យាល័​យ​សិទ្ធិ​ម​នុស្ស អ.ស.ប (​ការិ​យាល័យ OHCHR) ​ដែល​មានអ​សយ​ដ្ឋាន​ផ្ទះ​លេខ៤ ​ផ្លូវ២៧១ ​សង្កាត់ផ្សារ​ដើមថ្កូវ
​ខណ្ឌ​ចំ​ការ​មន ​រាជ​ធា​នី​ភ្នំ​ពេញ។ ​សន្និ​សីទ​កា​សែត​នេះ ​អ​នុញ្ញាត​ឲ្យ​ចូល​សម្រាប់​តែ​អ្នក​សារ​ព័ត៌​មាន​ប៉ុណ្ណោះ។

​សូម​មើល ​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន ​ជា​ភា​សា​អង់គ្លេស ​និង​ភា​សា​ខ្មែរ