​ទី​ក្រុងហ្សឺ​ណែវ៖ (ថ្ងៃ​ទី១៥ ​ខែ​កុម្ភៈ ​ឆ្នាំ២០២២) – ​ថ្ងៃនេះ ​ក្រុមអ្នក​ជំនាញ​នៃ​អង្គកា​រ​សហ​ប្រជាជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស បា​ន​រិះ​គន់​ចំ​ពោះការ​ចាត់វិធា​នការឱ្យ​កម្មក​រកា​ស៊ីណូដែ​លបានធ្វើកូដ​កម្ម​នៅ​កម្ពុជា ​បន្តធ្វើ​ចត្តាឡីស័​កក្នុង​ក្រប​ខណ្ឌ​ការ​ពារ​ជំងឺកូ​វីដ-១៩ ដោយលើក​ឡើងថា ​អាជ្ញាធ​រមិន​ត្រូវ​យក​វិធា​នកា​រសុខ​ភាព​សាធា​រ​ណៈ ជា​សំ​អាងក្នុងការ​បង្រ្កាប​លើស​កម្ម​ភាព​ឧស្សាហ​កម្ម​ស្របច្បាប់ ​និងដោ​យសន្តិ​វិ​ធី​នោះ​ទេ។
 
​ក្រុមអ្នក​ជំនាញបានលើក​ឡើងថា “​យើង​ឃើញ​មាន​ភា​ពមិន​ស៊ី​សង្វាក់​គ្នាជា​រួម ​និង​កង្វះ​តម្លា​ភា​ពក្នុងវិធា​នការ ​គ្រប់គ្រង​ជំងឺកូ​វីដ-១៩ របស់​កម្ពុជា។” អ្នក​ជំនាញ​ក៏បាន​បន្តថា “​ក្នុង​ក​រ​ណី​នេះ ​អាជ្ញាធរ​ហាក់​ដូចជា​ប្រឹង​ប្រែ​ងរា​រាំង​ស​កម្ម​ភាព​កា​រ​ងារ​ដោយ​សន្តិ​វិ​ធី ​និង​ស្រប​ច្បាប់​ ដោ​យ​សំ​អាងលើ​វិធា​នការ​សុខ​ភាព​សាធា​រ​ណៈ។ ​អាជ្ញាធ​រ​មិនគួរ​ប្រើ​ប្រាស់​វិ​ធាន​មួ​យសម្រាប់​អ​នុ​វត្តជា​មួ​យ​ក្រុ​មកូដ​ករ​  ​និង​វិ​ធាន​មួយ​ទៀតសម្រាប់​សាធា​រ​ណៈ​ជន​ទូទៅ​នោះ​ទេ។”
 
​ក្រុមអ្នក​ជំនាញឯ​ក​រាជ្យដែល​ត្រូវបាន​តែង​តាំងដោ​យ​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស បានសម្តែងការព្រួយបា​រម្ភថា ជាង​មួយ     ​សប្តាហ៍​បន្ទាប់ពីការ​បង្ខំ​ឱ្យធ្វើតេស្ត​រ​ក​មេ​រោ​គកូ​វីដ-១៩ ​ក្រុ​មកូដ​ករ​រាប់​រយ​នាក់បានផ្ដល់​ព័ត៌​មានថា​ខ្លួន​នៅមិន​ទាន់​ទ​ទួ​លបាន​លទ្ធ​ផ​លតេស្ត ឬ​ភាព​ច្បាស់​លាស់​អំពី​ពេលវេលាដែល​ពួក​គេនឹង​ត្រូវបាន​អ​នុញ្ញាត​ឱ្យបញ្ចប់​ចត្តាឡី​ស័ក​នោះ​ទេ។
 
​រដ្ឋបាល​រាជធា​នី​ភ្នំ​ពេញ​បាន​ចេញ​សេ​ចក្ដី​ជូន​ដំ​ណឹង​នៅ​ថ្ងៃ​ទី ១៥ ​ខែ​កុម្ភៈ ​ណែ​នាំ​ក្រុ​មកូដ​ករ​ឱ្យ​ផ្លាស់​ទៅធ្វើកូដ​កម្ម​នៅ​ទី​តាំង​ក្រៅ​ទី​ប្រ​ជុំ​ជន​ទី​ក្រុង​ភ្នំ​ពេញ ដែលឆ្ងាយ​ពី​កា​រ​មើល​ឃើញ ​និង​ស្ដាប់ឮ​របស់កា​ស៊ីណូ​ណាហ្កាវើលដ៍។ ​ក្រុមអ្នក​ជំនាញ​បាន​និ​យាយ​ថា ​បទ​បញ្ជា​ចុង​ក្រោយ​នេះ​មិន​ស្រប​នឹង​ច្បាប់​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ​នោះ​ទេ។
 
 
កូដ​កម្មដែ​លបាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី១៨ ​ខែ​ធ្នូ ​ឆ្នាំ២០២១ ​ត្រូវបានផ្អាក ​នៅ​ដើម​ខែ​កុម្ភៈ ​ក្រោយ​ពេល​អាជ្ញាធ​របា​នប្រ​កាសថា​មា​នកូដ​ករ ម្នាក់​ត្រូវបាន​រក​ឃើញថា​មា​នវិជ្ជ​មា​នកូ​វីដ-១៩ ​បើ​ទោះ​បីជា​បុគ្គល​នោះមិន​មាន​វត្ត​មាន​នៅ​ទី​តាំងធ្វើកូដ​កម្មប្រ​មាណពី​រ​សប្តាហ៍​មុន​ពេលដែល​គាត់​មា​នវិជ្ជ​មា​នកូ​វីដ-១៩​ក៏ដោយ។
 
​កាលពី​ថ្ងៃ​ទី៥ ​ខែ​កុម្ភៈ ​អាជ្ញាធ​រ​កម្ពុជាបា​នរា​រាំង​ក្រុ​មកូដ​ករ​រាប់​រយ​នាក់ មិន​ឱ្យធ្វើ​ដំណើរទៅ​ទី​តាំងធ្វើកូដ​កម្ម ​ហើយបាន​បង្ខំ​ឱ្យ​ពួក​គេ​ឡើងលើរ​ថ​យន្ត​ក្រុង ​ដើម្បី​យកទៅធ្វើតេស្ត​រ​ក​មេ​រោ​គកូ​វីដ-១៩ជាកំ​ហិត​នៅ​កន្លែងធ្វើតេស្តដែល​ត្រូវបាន​រៀប​ចំជាបណ្តោះ​អាសន្ន។ បច្ចុប្បន្ន កូដ​ករជា​ច្រើន​នាក់ ​កំ​ពុង​រង់​ចាំ​លទ្ធ​ផល​នៃការធ្វើតេស្តលើក​ទីពីរ ​ទោះ​បី​បន្ទាប់ពី​ពួក​គេ​ទ​ទួ​លបាន​លទ្ធ​ផល​អវិជ្ជ​មា​នពីការធ្វើតេស្តលើក​ទី​មួ​យ​ក៏ដោយ។ ​អាជ្ញាធ​របាន​ណែ​នាំថា ​សូម្បីអ្នកដែល​ទ​ទួល​លទ្ធ​ផល​អវិជ្ជ​មា​នពីតេស្ត PCR ​ក៏ដោយ ​ក៏​ត្រូវ​តែ​នៅ​ដាច់ដោយ​ឡែក​រ​យៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ​ទៀត​ដែរ។
 
​ក្រុមអ្នក​ជំនាញ​ក៏បានលើក​ឡើង​ដែ​រថា “វិធា​នកា​រនេះ​ ជាការបញ្ចប់​ភាព​បន្ត​គ្នា​របស់កូដ​កម្មនេះ ដែល​ត្រូវបានធ្វើ​ឡើងដោ​យ​ស្រប​ច្បាប់។ ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បា​រម្ភ​ជាង​នេះ​ទៅ​ទៀត​នោះ ​គឺការផ្តល់​លទ្ធ​ផល​តេស្ត​យឺត​យ៉ាវ​ ​ហើយ​វិ​ធី​សាស្ត្រ​ទូ​ទៅ​ទាំង​នេះ ​បង្ហាញ​ពី​ការ​អូស​បន្លាយ​ពេល​វេ​លា​របស់​អាជ្ញាធរ​ ក្នុង​គោល​បំណ​ងរា​រាំង​សិទ្ធិ​សេ​រី​ភាព​ក្នុង​ការ​បង្កើត​សមា​គម ការ​បញ្ចេញ​ម​តិ ​និង​ការ​ជួប​ប្រ​ជុំ។”
 
​នៅក្នុងប្រ​ទេស​កម្ពុ​ជា ​ពិ​ធី​សារ​នៃការធ្វើតេស្តនា​ពេ​លបច្ចុប្បន្ន ​ជា​ទូ​ទៅមិន​ទាម​ទារ​ឱ្យ​មា​នកា​រដាក់​ខ្លួនដោយ​ឡែក​ចំ​ពោះអ្នកដែល​ទ​ទួ​លបាន​លទ្ធ​ផល​អវិជ្ជ​មាន​ពីការធ្វើតេស្ត​រ​ក​មេ​រោ​គកូ​វីដ-១៩​នោះ​ទេ។
 
​ក្រុមអ្នក​ជំនាញ ​ក៏​មា​នកា​របា​រម្ភ​ចំ​ពោះវិធា​នការ​របស់​អាជ្ញាធរ ដែល​អាច​នឹង​មា​នការ​ចាប់​ខ្លួន​បន្ថែម​ទៀត ​ក៏​ដូច​ជា​អំ​ពើ​ហិង្សា​ពី​សំ​ណាក់​ប៉ូ​លីសលើ​ក្រុ​ម​កម្ម​ករ​ផង​ដែរ។ ​យ៉ាង​ហោច​ណាស់ ​មានថ្នាក់ដឹ​ក​នាំ ​និងស​កម្ម​ជន​សហ​ជីព​ចំ​នួន ៣៥​នាក់ ​ត្រូវបាន​ចាប់​ខ្លួន​គិត​ពី​ពេ​លកូដ​កម្មបាន​ចាប់ផ្តើ​ម​កាល​ពី​ថ្ងៃ​ទី១៨​ ​ខែ​ធ្នូ ​ឆ្នាំ២០២១ ក្នុង​គោល​បំណង​ទាម​ទារ​រក​ដំ​ណោះ​ស្រាយ ​ចំ​ពោះការបញ្ឈប់​បុគ្គលិ​កកា​ស៊ីណូ​ណាហ្កាវើលដ៍ ​ចំ​នួន ៣៦៥​នាក់ ​ពីកា​រ​ងារដោយអ​យុត្តិ​ធម៌ ។
 
​មាន​ម​នុស្ស ៧​នាក់​ត្រូវបាន​ចាប់​ខ្លួន ​ចាប់​តាំង​ពីការ​ចេញ​ដីកា​ថ្មីៗ​របស់​រដ្ឋាភិបាល។ ក្នុង​ចំណោម​នោះ ​មាន​ម​នុស្ស ៣​នាក់ ​កំ​ពុង​ស្ថិតក្នុងការ​ឃុំ​ខ្លួនដោយ​រងការ​ចោទប្រ​កាន់​ពី​បទ “រា​រាំងការ​អ​នុ​វត្តវិធា​នការ​ទប់ស្កាត់កូ​វីដ-១៩” ​ហើ​យ​ក្រៅ​ពី​នោះ ​គឺ​ត្រូវបាន​ដោះ​លែង។
 
​ក្រុមអ្នក​ជំនាញបាន​បន្ថែមថា “ដោយ​យោង​តាម​ព័ត៌​មានដែល​អាច​ជឿ​ជាក់បាន ​គឺថា​មាន​ដីកា​បង្គាប់​ចាប់​ខ្លួន​តែ​ពីរ​ប៉ុណ្ណោះ ​ប៉ុន្តែ​មាន​ម​នុស្ស​រ​ហូត ៧​នាក់​ត្រូវបាន​ឃុំ​ខ្លួនដោយ​មន្រ្តី​ប៉ូ​លីស ​ខ​ណៈ​មាន​វីដេ​អូ​លេច​ឡើង​បង្ហាញថា​មានអ្នកដែល​ត្រូវបាន​ឃុំ​ខ្លួនម្នាក់​ទ​ទួល​រ​ង​រ​បួស​យ៉ាង​ធ្ងន់ធ្ងរ។”
 
​ពួក​គាត់បាន​បន្តថា ​រដ្ឋាភិ​បាល​មា​ន​កាតព្វ​កិច្ច​ក្រោម​សន្ធិ​សញ្ញា ​និង​អ​នុ​សញ្ញាដែ​លបានផ្តល់សច្ចាប័ន​ជា​ច្រើន ​ដើម្បីការពា​រ​សិទ្ធិ​ម​នុស្ស​របស់​ក្រុ​មកូដ​ករ។ ​លើស​ពី​នេះ ​កម្ពុ​ជា​មា​ន​កាតព្វ​កិច្ច​គោរព​សិទ្ធិក្នុងការបញ្ចេញ​ម​តិ ​សេ​រី​ភា​ពក្នុងការ​ជួប​ប្រ​ជុំដោ​យសន្តិ​វិ​ធី ​និង​សិទ្ធិ​បង្កើត ​និង​ចូល​រួម​សហ​ជីព ​ស្រប​តាម​សេ​ច​ក្តីប្រ​កាស​សិទ្ធិ​ម​នុស្ស ​អា​ស៊ាន ​និង​លិ​ខិតូ​ប​ក​រណ៍​ពាក់ព័ន្ធ​នា​នា។
 
​ក្រុមអ្នក​ជំ​នាញ​ក៏បានលើក​ឡើង​ទៀត​ថា ”​រ​បៀប​ដែល​អាជ្ញាធរ​បាន​ដាក់​កំ​ហិត​លើ​អ្នក​ធ្វើ​កូដ​កម្ម​ស្រប​ច្បាប់ ​និង​ដោយ​សន្តិ​វិ​ធី ​ដោយ​ផ្អែក​លើ​ការ​ព្រួយ​បា​រម្ភ​អំ​ពី​សុខ​ភាព​សា​ធា​រ​ណៈ​បែប​នេះ ​គឺ​មិន​សម​ហេ​តុ​ផល មិន​ចាំ​បាច់ ​និង​មិន​សមាមា​ត្រ​ក្នុង​កា​លៈ​ទេ​សៈ​នេះ​ទេ។ ​អាជ្ញាធរ​គួរ​តែ​ចូល​រួម​ក្នុង​កា​រសន្ទ​នា​ដោ​យសន្តិ​វិ​ធី ​និង​មាន​ភាព​អត់​ធ្មត់​ជា​មួ​យ​ក្រុ​មកូដ​ករ ​ជា​ជាង​កា​រ​ប្រើ​វិ​ធាន​ការ​ធ្ងន់ធ្ងរ​ទាំង​នោះ"។
 
​ចប់
 
* ​អ្នក​ជំ​នាញ៖ ​លោក Vitit Muntarbhorn ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តិ​ពីស្ថាន​កា​រណ៍​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា​(Special Rapporteur on the situation of human rights in Cambodia)​អ្នក​ស្រី Irene Khan ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​ការ​លើក​កម្ពស់ ​និង​ការ​ការពា​រ​សិទ្ធិ​ក្នុង​ការ​មាន​ម​តិ ​និងបញ្ចេញ​ម​តិ​(Special Rapporteur on the promotion and protection of the right to freedom of opinion and expression)​អ្នក​ស្រី Mary Lawlor ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពីស្ថាន​ភាព​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស (Special Rapporteur on the situation of human rights defenders) ​​លោក​វេជ្ជ. Tlaleng-Mofokeng, ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​សិទ្ធិ​ទ​ទួល​បាន​សេ​វា​សុខ​ភាព (Special Rapporteur on the right to health) ​លោក Clément Nyaletsossi Voule, ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​សិទ្ធិ​សេ​រី​ភាព​ខាង​ការ​ជួប​ប្រ​ជុំ ​និង​កា​រ​បង្កើត​សមា​គម (Special Rapporteur on the Rights to Freedom of Peaceful Assembly and of Association)
 
​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ​គឺ​ជា​ផ្នែក​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​នី​តិ​វិ​ធីពិ​សេស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស។ ​នី​តិ​វិ​ធីពិ​សេស ​ជាស្ថាប័ន​ធំ​ជាង​គេ​របស់​អ្នក​ជំ​នាញឯ​ក​រាជ្យ​នៅ​ក្នុង​ប្រ​ព័ន្ធ​សិទ្ធិ​ម​នុស្ស​របស់      ​អង្គ​កា​រស​ហប្រ​ជា​ជា​តិ ​គឺ​ជា​ឈ្មោះ​ទូ​ទៅ​នៃ​យន្ត​កា​រស្វែង​រក​ការ​ពិត ​និង​កា​រ​ត្រួត​ពិ​និត្យឯ​ក​រាជ្យ​របស់​ក្រុម​ប្រឹក្សា ​ដែល​ដោះ​ស្រា​យស្ថាន​ភាព​ជាក់​លាក់​របស់ប្រ​ទេស​ណា​មួយ ឬ​បញ្ហា​ប្រ​ធាន​បទ​នៅគ្រប់​ផ្នែក​នៃពិ​ភព​លោក។ ​អ្នក​ជំ​នាញ ​នៃ​នី​តិ​វិ​ធីពិ​សេស​ធ្វើ​ការ​លើ​មូល​ដ្ឋាន​ស្ម័​គ្រ​ចិត្ត។ ​ពួក​គេ​មិន​មែន​ជា​បុគ្គ​លិក​របស់​អង្គ​កា​រស​ហប្រ​ជា​ជា​តិ ​ហើយ​មិន​ទ​ទួល​បាន​ប្រាក់​បៀ​វត្សន៍​សម្រាប់​កា​រ​ងារ​របស់​ពួក​គេ​ទេ។ ​ពួក​គេ​ជា​អ្នកឯ​ក​រាជ្យ​មក​ពី​រដ្ឋាភិ​បាល ឬ​អង្គ​ការ​ណា​មួយ ​ហើយធ្ចើ​ការ​តាម​សមត្ថ​ភាព​រៀងៗ​ខ្លួន​របស់​ពួក​គេ។
​សម្រាប់​ព័ត៌​មាន ឬ​ស្នើ​ការផ្សព្វ​ផ្សាយ​បន្ថែម  ​សូម​ទាក់​ទង Amanda Fisher ​តាម​រ​យៈ​លេខ​ទូ​រ​សព្ទ +855 17 875 592 ឬ​តាម​សារអេឡិ​ច​ត្រូនិ​កៈ Fisher4@un.org ឬ Emily Walker (+41 22 917 4121 / emily.walker@un.org)
​សម្រាប់​កា​រ​ស្នើ​ការផ្សព្វផ្សា​យស្តី​ពី​អ្នក​ជំ​នាញឯ​ក​រាជ្យ​នៃ​អង្គ​កា​រ​សហ​ប្រ​ជា​តិ ​សូម​ទាក់​ទង Jeremy Laurence ​តាម​រ​យៈ​ទូ​រ​សព្ទ +41 22 917 7578 ឬ​តាម​សារអេឡិ​ច​ត្រូនិក jlaurence@ohchr.org
​តាម​ដា​ន​ព័ត៌​មា​ន​ពាក់​ព័ន្ធ​អ្នក​ជំ​នាញឯ​ក​រាជ្យ​សិទ្ធិ​ម​នុស្ស​នៃ​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ ​នៅ​លើ Twitter@UN_SPExperts
​តើ​អ្នក​មាន​ការ​ព្រួយ​បា​រម្ភអំ​ពីពិ​ភព​លោក​ដែល​យើង​កំ​ពុង​រស់​នៅ​ដែរ​ទេ?
​ដូច្នេះ ​ក្រោក​ឈរ​ឡើង​នៅ​ថ្ងៃ​នេះ ​ដើម្បី​សិទ្ធិ​របស់​យើង
#Standup4humanrights
​ចូល​ទៅ​កាន់​គេហ​ទំ​ព័រ http://www.standup4humanrights.org