ទីក្រុងហ្សឺណែវ (២៥ វិច្ឆិកា ២០២០) - នៅថ្ងៃនេះ អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ប្រចាំកម្ពុជា បានសម្តែង កង្វល់យ៉ាងខ្លាំងអំពីការជំនុំជម្រះក្តីទ្រង់ទ្រាយធំមួយ ដែលនឹងកើតមានទៅលើបុគ្គលមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP )។
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានមានប្រសាសន៍ថា “ការជំនុំជម្រះក្តីទ្រង់ទ្រាយធំទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ ទំនងជាកើតចេញពីហេតុផលនយោបាយ ខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិនីតិវិធីត្រឹមត្រូវ ដែលបានបង្កើតឡើងយ៉ាងរឹងមាំ ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ”។
អានសេចក្តីប្រកាសព័ត៌មានទាំងស្រុងនៅទីនេះ។