​ទី​ក្រុងហ្សឺ​ណែវ (០៥ ​មីនា ២០២១) – ​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​ម​នុស្ស អ.ស.ប ​បាន​មា​នប្រ​សាសន៍​នៅ​ថ្ងៃ​នេះ​ថា ​ពួក​គាត់​សម្តែង​នូវ​កា​រ​សោកស្តាយ​ចំ​ពោះ​ការ​សម្រេចផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​រ​យៈ​ពេល​មិន​សមាមា​ត្រ​ដល់​មេដឹ​ក​នាំ​ជាន់​ខ្ពស់និរ​ទេស​ខ្លួន ​នៃ​គណ​បក្ស​សង្គ្រោះ​ជា​តិ​ដែល​ត្រូវ​បា​ន​រំ​លាយ ​ហើយ​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិ​បាល​ការពា​រ​សេ​រី​ភាព​ចងក្រង​សមា​គម ​និង​សេ​រី​ភាព​ក្នុង​កា​របញ្ចេញ​ម​តិ ​ដើម្បី​ធា​នា​ដល់​ដំណើរ​កា​រ​ប្រ​ជាធិ​បតេយ្យ ​និងស​កម្ម​ភាព​ន​យោ​បាយ។

​ក្រុម​អ្នក​ជំ​នាញ អ.ស.ប ​បាន​មា​នប្រ​សាសន៍​ថា ​ដំណើរ​ការ​ជំ​នុំ​ជម្រះ​ទាំង​មូល ​មាន​ភាព​មិ​នប្រក្រតី ​និង​បំ​ពាន​យ៉ាង​ជាក់​ច្បាស់​ទៅ​នឹង​ច្បាប់​អន្តរ​ជា​តិ ​រួម​ទាំង ​ការ​ជំ​នុំ​ជម្រះ​ដែល​មិន​បា​ន​ប្រព្រឹត្ត​ទៅ​ជា​សា​ធា​រ​ណៈ។ ​ក្រុម​អ្នក​ជំ​នាញ ​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិ​បាលផ្តល់​សិទ្ធិ​ធ្វើ​ន​យោ​បាយ​ឱ្យ​ពួក​គេ​ឡើង​វិញ ​និង​ធា​នា​ឱ្យ​គណ​បក្ស​ន​យោ​បាយ​ទាំង​អស់ ​មាន​ឱ​កាស​ស្មើ​គ្នា ​ដើម្បី​ចូល​រួម​ក្នុង​ជីវ​ភាព​ន​យោ​បាយ។ 

​សូម​អាន​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន​ទាំង​ស្រុង​នៅ​ទី​នេះ