ទីក្រុងហ្ស៊ឺណែវ (១៤ ខែកញ្ញា ឆ្នាំ២០១៦) នៅក្នុងឱកាសទិវាលទ្ធិប្រជាធិបតេយ្យអន្តរជាតិ អ្នកជំនាញការឯករាជ្យរបស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកការលើកកម្ពស់សណ្តាប់ធ្នាប់អន្ដរជាតិ ប្រកបដោយសមធម៌ និងប្រជាធិបតេយ្យ លោក អាលហ្វ្រិដ ដឺ ហ្សាយ៉ាស់ អំពាវនាវឲ្យសភា និងរដ្ឋាភិបាល ឆ្លើយតបនឹងប្រជាជន ហើយមិនមែនឆ្លើយតបនឹងអ្នកដែលបញ្ចុះបញ្ចូលនោះទេ។ លោកមានប្រសាសន៍ថា “ប្រជាធិបតេយ្យដោយផ្ទាល់ មានការចូលរួម និងមានការឆ្លើយតប បានបង្ហាញពីភាពអំណោយផលដល់ការសម្រេចបាននូវសណ្តាប់ធ្នាប់ពិភពលោកមួយដែលកាន់តែមានយុត្តិធម៌ថែមទៀត។ មានតែវិធីបែបនេះទេ ដែលនឹងអនុញ្ញាតឲ្យមានដំណើរវិវឌ្ឍន៍ពីសង្គមដែលកេងប្រវ័ញ្ញគ្នាទៅសង្គមផ្អែកលើការគោរពសិទិ្ធមនុស្ស”៕ សូមអានសាច់រឿងទាំងស្រុងជាភាសាខ្មែរនៅត្រង់នេះ។