4006
ទីក្រុងហ្សឺណែវ៖ (ម្ភៃប្រាំបួន ខែមិថុនា ឆ្នាំ២០២២)៖ នៅថ្ងៃនេះ អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានធ្វើការអំពាវនាវឱ្យមានការពិនិត្យឡើងវិញជាបន្ទាន់ លើដំណើរការអនុវត្តច្បាប់ដែលបានធ្វើឡើងចំពោះក្រុមអ្នកនយោបាយបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីជនជាប់ចោទចំនួន ៤៣នាក់ ត្រូវបានបានកាត់ទោសក្នុងការកាត់ក្តីទ្រង់ទ្រាយធំលើកទីបី ដែលចោទប្រកាន់ពីបទញុំញង់ និងរួមគំនិតក្បត់។
ជនជាប់ចោទទាំងអស់ មានការជាប់ពាក់ព័ន្ធទៅនឹងគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ បន្ទាប់ពី ទទួលបានការគាំទ្រយ៉ាងខ្លាំងអំឡុងពេលបោះឆ្នោតនាឆ្នាំ២០១៧ ត្រូវបានផ្តន្ទាទោសដោយសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឱ្យជាប់ពន្ធនាគាររហូតដល់៨ឆ្នាំ។
អ្នកជំនាញបានលើកឡើងថា លទ្ធផលនៃការជំនុំជម្រះរបស់សាលាដំបូងនេះ បង្ហាញឱ្យឃើញពីលំនាំនៃបញ្ហាការជំនុំជម្រះសំណុំរឿងនយោបាយ ដែលមានកំហុសឆ្គងរបស់តុលាការ»។ «យើងជំរុញឱ្យរដ្ឋាភិបាលពិនិត្យ និងដោះស្រាយលើដំណើរការនេះជាបន្ទាន់ »។
ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសវនាការសរុបចំនួន ២០ ដងពីចន្លោះខែវិច្ឆិកា ឆ្នាំ ២០២០ ដល់ខែឧសភា ឆ្នាំ ២០២២។ ក្តីកង្វល់ជុំវិញដំណើរការផ្លូវច្បាប់រួមមាន៖
- ជនជាប់ចោទជាច្រើននាក់ត្រូវបានបដិសេធចំពោះការចូលខ្លួនទៅកាន់ការកាត់ក្តីរបស់ពួកគេហើយជាលទ្ធផលត្រូវបានកាត់ទោសដោយកំបាំងមុខ។
- ការបដិសេធចំពោះការចូលប្រើប្រាស់ឯកសារសំណុំរឿងពេញលេញ។
- ការរំលោភលើគោលការណ៍សន្មត់នៃភាពគ្មានទោសពៃរ៍ដែលបានកត់សម្គាល់នៅក្នុងឧទាហរណ៍នៃការប្រើប្រាស់ភាសាចោទប្រកាន់របស់ចៅក្រម ប្រឆាំងនឹងចុងចោទដែលមានវត្តមាននៅក្នុង សវនាការ។
- ការបន្ត នៃការឃុំខ្លួនបណ្តោះអាសន្នមុនការកាត់ក្តីដោយផ្ទុយនឹងច្បាប់ជាតិ និងអន្តរជាតិ ដែលការពារសិទ្ធិទទួលបានការកាត់ក្តីទាន់ពេលវេលា។
- កង្វះភ័ស្តុតាងច្បាស់លាស់ អង្គហេតុ និងសេចក្តីសន្និដ្ឋាន ដែលបញ្ជាក់ពីការចោទប្រកាន់។
លើសពីនេះទៅទៀត សកម្មជនជាប់ទោសជាជនជាតិខ្មែរអាមេរិកាំងម្នាក់ ត្រូវបានផ្លាស់ពីពន្ធនាគារនៅទីក្រុងភ្នំពេញ ទៅពន្ធនាគារខេត្តដាច់ស្រយាល។ អាជ្ញាធរនាយកដ្ឋានពន្ធនាគារបានបង្ហាញជាសាធារណៈថា ការផ្លាស់ប្តូរពន្ធនាគារនេះ ដោយហេតុផលថាសកម្មជនជាប់ទោសម្នាក់នេះមានអាកប្បកិរិយា "ចម្លែកខុសគេ" ប៉ុន្តែការផ្លាស់ប្តូរនេះនឹងធ្វើឱ្យការទៅជួបសួរសុខទុក្ខរបស់គ្រួសារ ឬតំណាងកុងស៊ុលកាន់តែមានការលំបាកជាខ្លាំង។
អ្នកជំនាញបានលើកឡើងថា "ដោយផ្អែកលើហេតុផលទាំងនេះ រដ្ឋាភិបាលត្រូវពិនិត្យឡើងវិញនូវការផ្តន្ទាទោសទាំងនេះ និងករណីស្រដៀងគ្នាទាំងអស់ ដែលមិនទាន់កាត់ក្តី ដើម្បីធានាថាដំណើរការរបស់តុលាការនាពេលអនាគតប្រកាន់ខ្ជាប់នូវកាតព្វកិច្ចអន្តរជាតិ" វាជារឿងសំខាន់ដែលត្រូវធានាចំពោះនិន្នាការនៃការបង្រួមទំហំពលរដ្ឋ និងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដែលវាកាន់តែធ្ងន់ធ្ងរឡើង ដោយការកាត់ក្តីទាំងនេះត្រូវបានកើតឡើងជាថ្មីទៀត»។
អ្នកជំនាញបានគូសបញ្ជាក់ថា រដ្ឋាភិបាលមិនត្រឹមតែមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការការពារសិទ្ធិជនជាប់ចោទប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិស្របតាមកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានផងដែរ។ សិទ្ធិនេះមានសារៈសំខាន់ចំពោះនយោបាយពហុបក្ស។
“វាជាការគួរឱ្យព្រួយបារម្ភដែលឃើញថា ទោះបីជាមានការឈ្នះសំឡេងឆ្នោតលើសលប់ ដែលមិនបានបញ្ជាក់ក៏ដោយ នៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីដើមខែនេះ បរិយាកាសនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដែលមានអាចឥទ្ធិពលស្មើនឹងការបំភិតបំភ័យ នៅតែបន្តកើតមាននៅក្នុងប្រទេសដែលបានប្តេជ្ញាខ្លួនចំពោះគោរពតាមនីតិរដ្ឋ និងសិទ្ធិមនុស្សជាមូលដ្ឋាន” នេះបើយោងតាមការលើកឡើងរបស់អ្នក ជំនាញ។
អ្នកជំនាញៈ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសស្តិពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា(Special Rapporteur on the situation of human rights in Cambodia); Mr. Clément Nyaletsossi Voule, Special Rapporteur on the rights to freedom of peaceful assembly and of association; Mr. Diego García-Sayán, Special Rapporteur on the independence of judges and lawyers
អ្នករាយការណ៍ពិសេស គឺជាផ្នែកមួយដែលត្រូវបានគេស្គាល់ថាជានីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្ស។ នីតិវិធីពិសេស ជាស្ថាប័នធំជាងគេរបស់អ្នកជំនាញឯករាជ្យនៅក្នុងប្រព័ន្ធសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ គឺជាឈ្មោះទូទៅនៃយន្តការស្វែងរកការពិត និងការត្រួតពិនិត្យឯករាជ្យរបស់ក្រុមប្រឹក្សា ដែលដោះស្រាយស្ថានភាពជាក់លាក់របស់ប្រទេសណាមួយ ឬបញ្ហាប្រធានបទនៅគ្រប់ផ្នែកនៃពិភពលោក។ អ្នកជំនាញ នៃនីតិវិធីពិសេសធ្វើការលើមូលដ្ឋានស្ម័គ្រចិត្ត។ ពួកគេមិនមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិ ហើយមិនទទួលបានប្រាក់បៀវត្សន៍សម្រាប់ការងាររបស់ពួកគេទេ។ ពួកគេជាអ្នកឯករាជ្យមកពីរដ្ឋាភិបាល ឬអង្គការណាមួយ ហើយធ្ចើការតាមសមត្ថភាពរៀងៗខ្លួនរបស់ពួកគេ។
សម្រាប់ព័ត៌មាន ឬស្នើការផ្សព្វផ្សាយបន្ថែម សូមទាក់ទង Amanda Fisher តាមរយៈលេខទូរសព្ទ +855 17 875 592 ឬតាមសារអេឡិចត្រូនិកៈ Fisher4@un.org ឬ Emily Walker (+41 22 917 4121 / emily.walker@un.org)
សម្រាប់ការស្នើការផ្សព្វផ្សាយស្តីពីអ្នកជំនាញឯករាជ្យនៃអង្គការសហប្រជាតិ សូមទាក់ទង Renato de Souza តាមរយៈទូរសព្ទ (+41 76 764 2602) ឬតាមសារអេឡិចត្រូនិកៈ renato.rosariodesouza@un.org)
តាមដានព័ត៌មានពាក់ព័ន្ធអ្នកជំនាញឯករាជ្យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅលើ Twitter@UN_SPExperts
តើអ្នកមានការព្រួយបារម្ភអំពីពិភពលោកដែលយើងកំពុងរស់នៅដែរទេ?
ដូច្នេះ ក្រោកឈរឡើងនៅថ្ងៃនេះ ដើម្បីសិទ្ធិរបស់យើង
#Standup4humanrights
ចូលទៅកាន់គេហទំព័រ http://www.standup4humanrights.org