ទីក្រុងហ្សឺណែវ (២៧ មេសា ២០២០) - នៅពេលដែលរដ្ឋាភិបាលទាំងឡាយជួបប្រទះនឹងបញ្ហាគួរឱ្យភ័យខ្លាចក្នុងការការពារប្រជាជនពីជំងឺកូវីដ-១៩ ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី មីស្សែល បាស្សេឡែត បានអំពាវនាវឱ្យរដ្ឋទាំងអស់ ធានាថា សិទ្ធិមនុស្សមិនត្រូវបានរំលោភបំពានក្រោមវិធានការពិសេស ឬវិធានការគ្រាអាសន្នឡើយ។
អ្នកស្រី បាស្សេឡេត បានព្រមានថា៖ “អំណាចពេលគ្រាអាសន្ន មិនគួរជាអាវុធដែលរដ្ឋាភិបាលជាច្រើន អាចយកមកប្រើប្រាស់ ដើម្បីបង្ក្រាបមតិប្រឆាំង គ្រប់គ្រងប្រជាជន ហើយសូម្បីតែដើម្បីបន្តពេលវេលាកាន់អំណាចរបស់ពួកគេ នោះទេ”។ “អំណាចគួរតែត្រូវបានប្រើប្រាស់ ដើម្បីទប់ទល់នឹងរោគរាតត្បាតប្រកបដោយប្រសិទ្ធភាព – មិនលើសពីនេះ មិនតិចជាងនេះ”។
សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងនៅទីនេះ។