ភ្នំពេញ (១៥ មិថុនា ២០១៦) ធុរកិច្ចនានាប៉ះពាល់សិទ្ធិមនុស្ស ទោះជាធុរកិច្ចទាំងនោះធ្វើប្រតិបត្តិការ នៅទីណា កន្លែងណា និងដោយរបៀបណាក៏ដោយ។ ក្នុងឆ្នាំ២០១១ អង្គការសហប្រជាជាតិ បានចេញនូវសំណុំគោលការណ៍ដែលកំណត់ថាអ្នកណាជាអ្នកទទួលខុសត្រូវដោះស្រាយផលប៉ះពាល់ទាំងនេះ។ ដូច្នេះ តើគោលការណ៍ទាំងនេះនិយាយអំពីអ្វី? ហើយ ហេតុអ្វីបានជាគោលការណ៍ទាំងនេះសំខាន់? សូមមើលវីដេអូខ្លី ដែលបានបង្កើតឡើងដោយអ្នកប្រឹក្សាសិទ្ធិមនុស្ស លោក ម៉ៃ ប៉ាប (Mike Baab) សម្រាប់សេចក្តីណែនាំអំពីគោលការណ៍ណែនាំរបស់អ.ស.បស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស។ វីដេអូដើមជាភាសាអង់គ្លេស ហើយវីដេអូនេះអាចរកបានជាភាសាខ្មែរហើយឥឡូវនេះ ដែលបានធ្វើដោយ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។