ទីក្រុងប្រ៊ូសែល (៩ ធ្នូ ២០១៦) - នៅពេលប្រារព្វទិវាអន្តរជាតិលើកទីពីរនៃការរំលឹកខួបនិងសេចក្ដីថ្លៃថ្នូរនៃ ជនរងគ្រោះដោយឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការបង្ការនៃឧក្រិដ្ឋកម្មនេះ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក បាន គី-មូន នៅថ្ងៃនេះ បានជំរុញឲ្យរដ្ឋសមាជិកទាំងឡាយ គោរពរំលឹកចំពោះជនរងគ្រោះទាំងនោះ ដោយ “ត្រូវធ្វើការឲ្យកាន់តែខ្លាំងក្លា ថែមទៀត ប្រឆាំងនឹងការបង្ហាញការខឹងស្អប់ ការមិនចះអត់ឱន ការរើសអើងជាតិសាសន៍ និងការស្អប់ខ្ពើមជនបរទេស ។”
“ខ្ញុំមានកង្វល់ជាខ្លាំងអំពីអរិភាព និងភាពលំអៀងកាន់តែកើនឡើង ចំពោះជនអន្តោប្រវេសន៍ និងអ្នកទាំងងឡាយដែលគេហៅថាជាអ្នកក្រៅ។ វាអាចថាមិនមានចន្លោះប្រហោងសម្រាប់ទស្សនៈផាត់ចោល ឬលុបលើគេឯងអំពីអត្តសញ្ញាណ ឬសម្រាប់ការព្យាយាមបែងចែកដើម្បីញែកមនុស្សទៅជា “យើង និងពួកគេនោះទេ” នេះបើតាមប្រសាសន៍របស់ប្រធានអ.ស.ប ដោយរំលឹកថា “យើងបានឃើញសោកនាដកម្មនៃប្រវត្តិសាស្រ្តដែលផ្លូវងងឹតនេះអាចនាំឲ្យកើតមាន”។
សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុង របស់អគ្គលេខាធិការជាភាសាអង់គ្លេស។ សូមអានព័ត៌មានទាំងស្រុងជាភាសាអង់គ្លេស។