ភ្នំពេញ (២៣ ឧសភា ឆ្នាំ២០១៦) - តាមរយៈបច្ចេកវិទ្យាឆ្លើយតបជាសំឡេង (IVR) អ្នកស្តាប់ដែលមានស្មាតហ្វូនអាចជ្រើសរើសព័ត៌មានដែលគេចង់ចូលដំណើរការ។ ការិយាល័យ OHCHR ប្រចាំកម្ពុជា កំពុងប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីផ្សព្វផ្សាយព័ត៌មាន អំពីសិទ្ធិនានា របស់ប្រជាពលរដ្ឋ នៅពេលឃាត់ខ្លួន។ ក្នុងខែនេះ ការិយាល័យ OHCHR ប្រចាំកម្ពុជា បានបើកដំណើរការកម្មវិធី ឆ្លើយតបជាសំឡេងថ្មីមួយតាមប្រព័ន្ធប្រតិបត្តិការ Android ដោយផ្អែកលើការបោះពុម្ពផ្សាយ មួយក្នុងចំណោម ការបោះពុម្ពផ្សាយសំខាន់ៗរបស់ខ្លួន - គឺប័ណ្ណផ្សព្វផ្សាយអំពីសិទ្ធិពេលឃាត់ខ្លួន ដែលគេហៅថា “សិទ្ធិរបស់អ្នកប្រសិនបើមន្ត្រីនគរបាលយុត្តិធម៌ចាប់ខ្លួន ឬឃាត់ខ្លួនអ្នក”។ ដោយបានបង្កើតរួមគ្នាជាមួយ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ក្នុងឆ្នាំ២០១២ ប័ណ្ណផ្សព្វផ្សាយអំពីសិទ្ធិពេលឃាត់ខ្លួននេះ មានគោលបំណង លើកកម្ពស់ ការយល់ដឹងជាសាធារណៈ អំពីសិទ្ធិជាមូលដ្ឋាន របស់ជនគ្រប់រូបដែល ត្រូវបានមន្ត្រីនគរបាលចាប់ខ្លួន ឬឃាត់ខ្លួន ដោយយោងតាមច្បាប់កម្ពុជា ដើម្បីការពារពួកគេពីការប្រព្រឹត្តិ មិនត្រឹមត្រូវ។ សូមស្ដាប់ និងរៀនអំពីសិទ្ធិមនុស្សជាមូលដ្ឋានទាំងនេះ។ សូមទាញយកកម្មវិធីនេះ ហើយលោក-អ្នក អាចចាក់ស្តាប់វាបាននៅគ្រប់ពេលវេលា គ្រប់ទីកន្លែង សូម្បីតែនៅពេលដែលលោក អ្នកមិនមានសេវា ប្រព័ន្ធអ៊ិនធឺណែត ក៏អាចស្តាប់បានដែរ! សូមតភ្ជាប់ដើម្បីដំឡើងកម្មវិធី ត្រង់នេះ ។