ភ្នំពេញ (១១ ឧសភា ឆ្នាំ២០១៦) - ការិយាល័យ OHCHR ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីប្រារព្ធ ទិវាអន្តរជាតិ ស្តីពី គ្រួសារ ក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅសាលាខេត្តត្បូងឃ្មុំ។ ជាមួយនឹងអ្នកចូលរួមចំនួន៤០០នាក់ផ្សេងទៀតនៅក្នុងពិធីនេះ មានឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បួងឃ្មុំ អាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងតំណាងគ្រួសារ ការិយាល័យ OHCHR បានអបអរសាទរទិវាគ្រួសារ នៅកម្ពុជាឆ្នាំ២០១៦នេះ ក្រោមប្រធានបទ “មានសមភាព និងសមធម៌យេនឌ័រ នាំឲ្យគ្រួសារមានសុភមង្គល សង្គមរីកចម្រើន”។