ភ្នំពេញ (៣០ មីនា ២០១៦) - សេចក្តីវិភាគថ្មីបំផុតរបស់ការិយាល័យ OHCHR ប្រចាំកម្ពុជា ដែលពិនិត្យលើទិដ្ឋភាព សំខាន់ៗ នៃសេចក្តីព្រាងច្បាប់សហជីព ដើម្បីធ្វើឲ្យប្រាកដថា ច្បាប់នេះ ស្របតាមបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ និងសំដៅរួមចំណែកក្នុងន័យស្ថាបនា ដល់ដំណើរការធ្វើសេចក្តី ព្រាងច្បាប់នេះ។ ការិយាល័យ OHCHR ផ្តល់នូវសេចក្តីវិភាគរបស់ខ្លួន ដោយជឿថា សេចក្តីព្រាងច្បាប់នេះ មានផលប៉ះពាល់ដោយផ្ទាល់លើសមត្ថភាពរបស់ជនទាំងឡាយ ក្នុងការបង្កើត និងចូលរួមក្នុងសហជីព ដែលជាផ្នែកមួយមិនអាចកាត់ផ្តាច់បាននៃសិទ្ធិសេរីភាពបង្កើតសមាគម។ សូមអានសេចក្តីវិភាគ អំពីសេចក្តី ព្រាងច្បាប់ សហជីពទាំងស្រុងជាភាសា អង់គ្លេស | ខ្មែរ ។