ភ្នំពេញ (២៨ មករា ២០១៦)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) បានជួបប្រជុំជាមួយមន្រ្តីគណៈកម្មការខេត្តរៀបចំបោះឆ្នោត (PEC) របស់ខ្លួន តំណាងអង្គការNGOs និងអ្នកជំនាញការអន្តរជាតិ ដើម្បីពិភាក្សាអំពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីចុះឈ្មោះបោះឆ្នោត។ មានអ្នកចូលរួមជិត ២០០ នាក់ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ។ ការចុះឈ្មោះបោះឆ្នោតសាកល្បងនាពេលថ្មីៗនេះ តាមប្រព័ន្ធចុះឈ្មោះបោះឆ្នោតជីវមាត្រថ្មី ដែលបានបង្កើតឡើង ក្រោមការឧបត្ថម្ភគាំទ្រផ្នែកបចេ្ចកទេស និងហិរញ្ញវត្ថុពីសហភាពអឺរ៉ុប និងជប៉ុន ត្រូវបានពិនិត្យឡើងវិញដោយមានអនុសាសន៍ត្រឡប់ផ្ទាល់ពីមន្រ្តីគណៈកម្មការខេត្តរៀបចំបោះឆ្នោត(PEC)។ សេចក្តីសង្កេត និងអនុសាសន៍ជាច្រើន បានធ្វើឡើងទាក់ទងនឹងប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មី។ គ.ជ.ប បានទទួលយកអនុសាសន៍មួយចំនួនរួចហើយ អនុសាសន៍មួយចំនួនទៀតនឹងត្រូវលើកមកពិភាក្សាផ្ទៃក្នុងនៅក្នុង គ.ជ.ប ហើយអនុសាសន៍ទាំងឡាយណា ដែលពាក់ព័ន្ធនឹងស្ថាប័នដទៃផ្សេងទៀត នឹងត្រូវលើកមកពិភាក្សាជាបន្តបន្ទាប់ជាមួយស្ថាប័នទាំងនោះ។ លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់លើកដំបូងប្រកបដោយផ្លែផ្កាជាមួយសង្គមស៊ីវិល នេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីចុះឈ្មោះបោះឆ្នោត ដែលបច្ចុប្បន្នកំពុងដំណើរការរៀបចំបង្កើតនៅ គ.ជ.ប ។ តំណាងប្រចាំប្រទេសរបស់ការិយាល័យ OHCHR លោកស្រី វ៉ាន់-ហ៊ី លី បានផ្តល់សេចក្តីថ្លែងការណ៍ស្វាគមន៍ដល់គណៈកម្មាធិការ និងអ្នកចូលរួមនៅកិច្ចប្រជុំនោះ។ អាចអានសេចក្តីថ្លែងការណ៍របស់លោកស្រីជាភាសា អង់គ្លេស | ខ្មែរ ៕