ដោះលែងអ្នកទាំងប្រាំ

​ទី​ក្រុងហ្ស៊ឺ​ណែវ​ (២០​ ​ធ្នូ ២០១៦)៖ ​ក្រុម​កា​រ​ងារអ.ស.បស្តី​ពី​ការ​ឃុំ​ខ្លួន​ដោយ​បំ​ពាន (WGAD) ​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ពិ​និត្យ​មើល​ក​រ​ណី​ទាំង​ឡាយ​នៅ​ទូ​ទាំងពិ​ភព​លោក​នៃ​ការ​ឃុំ​ខ្លួន​ដោយ​បំ​ពាន ​និងផ្តល់​ជា​អ​នុ​សាសន៍​នោះ ​បាន​ចេញ​ផ្សា​យ​ម​តិ​យោបល់​លើ​ក​រ​ណី #Adhoc5។ ​ក្រុម​កា​រ​ងារ​នេះ​កត់​សម្គាល់ “​ឃើញ​ថាកា​ដក​ហូត​នូវ​សិទ្ធិ​សេ​រី​ភាព​របស់ ​លោក ​នី ​សុខា ​លោក ​ណៃ ​វ៉ង់​ដា ​លោក ​យី ​សុខ​សាន្ត ​អ្នក​ស្រី ​លឹម ​មុ​នី ​និង ​លោក ​នី ​ចរិ​យា ​គឺ​ធ្វើ​ដោយ​បំ​ពាន”។ ​ម​តិ​យោបល់​នេះ​ធ្វើ​ឡើង​តាម​រ​យៈ​ការពិ​ចារ​ណា​ទៅ​លើស្ថាន​ភាពបច្ចុប្បន្ន​របស់​អ្នក​ទាំង​ប្រាំ​រូប ព្រម​ទាំង​ការ​ដាក់បញ្ជូន​ឯក​សារ​ពី​ប្រ​ភព​នា​នា​លើ​ក​រ​ណី​នេះ។ ​ក្រុម​កា​រ​ងារអ.ស.បស្តី​ពី​ការ​ឃុំ​ខ្លួន​ដោយ​បំ​ពាន​សូម​អំពាវ​នាវ​ឲ្យ​រដ្ឋាភិ​បាល “​ចាត់​វិ​ធាន​ការ​សមស្រប​ដើម្បី​ដោះ​ស្រា​យស្ថាន​ភាព​របស់​ជន​ដែល​ត្រូវ​គេ​ដក​ហូត​សិទ្ធិ​សេ​រី​ភាព​ទាំង​នេះ”។ ​ម​តិ​យោបល់​ពេញ​លេញ​អាច​អាន​ជា​ភា​សា​អង់គ្លេស​នៅ​ទី​នេះ