រាជធានីភ្នំពេញ / បាងកក / ហ្ស៊ឺណែវ (២០ តុលា ២០១៦) - ដល់ពេលវេលាដែលរដ្ឋាភិបាលកម្ពុជា ត្រូវឈប់ស្តីបន្ទោសបញ្ហាទាំងឡាយដែលកើតមាននៅក្នុងសតវត្សមុន សម្រាប់ស្ថានភាពបច្ចុប្បន្ននេះហើយ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បានមានប្រសាសន៍នៅពេលបិទបញ្ចប់ ដំណើរទស្សនកិច្ចលើកទីបីរបស់អ្នកស្រីមកកាន់ប្រទេសកម្ពុជា ដើម្បីវាយតម្លៃវឌ្ឍនភាពលើបញ្ហាការរើស អើងលើក្រុមភាគតិចជាតិពន្ទុ ជនជាតិដើមភាគតិច ក្រុមងាយរងគ្រោះ ព្រមទាំងស្ថានភាពសិទ្ធិមនុស្សនា ពេលបច្ចុប្បន្ន។
“កម្ពុជាបានទទួលកន្លែងរបស់ខ្លួននៅលើឆាកអន្តរជាតិ ជារដ្ឋអធិបតេយ្យសមភាពមួយ ដូច្នេះហើយ រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវអនុវត្តឲ្យបានពេញលេញនៅថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ឃុំ-សង្កាត់ នូវរាល់ សិទ្ធិ និងសេរីភាពទាំងឡាយដែលមានចែងក្នុងសន្ធិសញ្ញានានាដែលកម្ពុជាបានផ្តល់សច្ចាប័នប្រកបដោយ ឆន្ទះ” នេះបើតាមការគូសបញ្ជាក់របស់អ្នកជំនាញឯករាជ្យដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប បានផ្តល់ អាណត្តិឃ្លាំមើល និងផ្តល់ប្រឹក្សាយោបល់អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងជាភាសាអង់គ្លេស និង ភាសាខ្មែរ។