2913
ទីក្រុងហ្ស៊ឺណែវ (០៨ មីនា ២០១៧) - អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិឯកជនលោក ចូសែប កាន់ណាតាស៊ី (Joseph Cannataci) បានបង្ហាញរបាយការណ៍របស់លោក ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយមិនយល់ស្របទៅនឹងច្បាប់ស៊ើបយកការណ៍បច្ចុប្បន្ន និងអំពាវនាវឲ្យរដ្ឋនានាគោរពសិទ្ធិឯកជន ដែលជាសិទ្ធិសកលនៅក្នុងយុគសម័យឌីជីថលនេះ។
លោក កាន់ណាតាស៊ី បានមានប្រសាសន៍ថា៖ “បញ្ហានៃការស៊ើបយកការណ៍របស់រដ្ឋាភិបាល គួរតែមានការយកចិត្តទុកដាក់បន្ថែមទៀត ជាងពេលណាៗទាំងអស់។ ខ្ញុំមានកង្វល់យ៉ាងខ្លាំងដែលសិទ្ធិឯកជននេះនឹងមិនគ្រាន់តែមានការផ្លាស់ប្តូរពេញលេញថ្មីមួយ នៅយុគសម័យឌីជីថលនេះទេ”។ សូមអានសាច់រឿងជាភាសាអង់គ្លេសនៅទីនេះ។ ទាញយករបាយការណ៍ទាំងស្រុងនៅទីនេះ។