ភ្នំពេញ (០៣ ខែមីនា ២០១៧) - ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) សូមអញ្ជើញលោកអ្នកចូលរួមក្នុងសន្និសិទសាធារណៈមួយស្តីពី “សិទិ្ធមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្ន” នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដែលរៀបចំដោយ ការិយាល័យ OHCHR ដោយមានកិច្ចសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយមានជំនួយគាំទ្រពីស្ថានទូតកាណាដា ប្រចាំទីក្រុងបាងកក។ ប្រធានបទមាន៖ ស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា យុត្តិធម៌សម្រាប់ជនគ្រប់រូប សិទ្ធិទទួលព័ត៌មាន ការប្រយុទ្ធប្រឆាំងនឹងវិសមភាព និងទំនាក់ទំនងការងារ ដែលនឹងត្រូវបង្ហាញដោយ អ្នកជំនាញនានា អញ្ជើញមកពីរដ្ឋាភិបាល សង្គមស៊ីវិល និងភ្នាក់ងារអង្គការសហប្រជាជាតិ។ សន្និសិទនេះនឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ១៧:១៥ ល្ងាច ដោយការចុះឈ្មោះចាប់ផ្តើមពីម៉ោង ៧:៣០។ ការចូលរួមមិនមានអស់ប្រាក់កាក់អ្វីឡើយ ហើយយើងមានផ្តល់ជូនអាហារពេលថ្ងៃ។ ដោយសារតែសន្និសិទនេះបើកចំហសម្រាប់អ្នកលចាប់អារម្មណ៍ទាំងអស់ ដូច្នេះ ការចូលរួមត្រូវចុះឈ្មោះជាមុន ព្រោះកន្លែងមានកំណត់។ សូមចុះឈ្មោះជាមុនតាមរយៈអ៊ីមែល៖ cambodia@ohchr.org ដោយត្រូវបំពេញ ឈ្មោះពេញរបស់អ្នក អង្គការ (ប្រសិនមាន) និងព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនង។ សូមបញ្ជាក់ថា ការចុះឈ្មោះនឹងទទួលយកអាស្រ័យទៅតាមទំហំនៃបន្ទប់ធ្វើសន្និសិទ ហើយលោកអ្នកដែលអញ្ជើមចូលរួមដោយមិនបានចុះឈ្មោះនៅថ្ងៃធ្វើសន្និសិទនឹងមិនមានកន្លែងឡើយ។ លោកអ្នកអាចមើលកម្មវិធីបណ្តោះអាសន្នបាននៅទីនេះ ដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់តាមអនឡាញតាមការចាំបាច់ដោយមិនតម្រូវជូនដំណឹងជាមុននោះទេ។ ប្រសិនបើលោកអ្នកទន្ទឹងរង់ចាំឱកាសបញ្ចេញមិតិយោបល់របស់អ្នក សួរជាសំណួរ ឬរៀនសូត្រអំពីសិទ្ធិមនុស្សនៅកម្ពុជានាពេលបច្ចុប្បន្ននេះ សន្និសិទ្ធិនេះគឺសម្រាប់លោកអ្នក។ យើងសង្ឃឹមថានឹងជួបលោកអ្នកនៅសន្និសិទនេះ!