ទីក្រុងហ្ស៊ឺណែវ (១៩ មេសា ២០១៧) – ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) ទើបបានបើកឲ្យសាធារណៈជនប្រើប្រាស់នូវមូលដ្ឋានទិន្នន័យមួយដែលមានបណ្តឹងដោយផ្ទាល់ទៅរដ្ឋាភិបាលនានាអំពីកង្វល់ខាងសិទ្ធិមនុស្ស រួមទាំងសេចក្តីអំពាវនាវបន្ទាន់ និងលិខិតចោទប្រកាន់ដែលបានផ្ញើតាមរយៈយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងការឆ្លើយតបចំពោះសេចក្តីអំពាវនាវ និងលិខិតចោទប្រកាន់ទាំងនោះ ដែលបានចេញចាប់តាំងពីឆ្នាំ២០១១។ មូលដ្ឋានទិន្នន័យនេះដាក់ជំនួសរបាយការណ៍សាធារណៈបីឆ្នាំម្តង ដែលបានចេញសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរាយបញ្ជីបណ្តឹងដែលបានចេញមុនចន្លោះពេលជាទៀងទាត់ទាំងនោះ។ ដោយគ្រាន់តែវាយពាក្យថាស្វែងរក “កម្ពុជា” វានឹងបង្ហាញអត្ថបទដើមនៃបណ្តឹងដែលបានផ្ញើដោយអ្នករាយការណ៍ពិសេសអ.ស.បស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងយន្តការដទៃផ្សេងទៀតអំពី “បុគ្គលិកអាដហុកទាំងប្រាំរូប” ការហាមប្រាមលោកសមរង្ស៊ីមិនឲ្យចូលស្រុក ឃាតកម្មលើលោក កែម ឡី ការគំរាមកំហែង និងការចាប់ខ្លួនសកម្មជនបរិស្ថាន និងសកម្មជនសង្គមស៊ីវិលឯទៀត ក្នុងចំណោមអ្នកផ្សេងទៀត។ ស្វែងយល់ពីអ្វីដែលទាក់ទងបំផុតជាមួយយន្តការសិទ្ធិមនុស្សអ.ស.ប នៅទីនេះ។