ទីក្រុងហ្ស៊ឺណែវ (២០ មីនា ២០១៧) – “ទិវាអន្តរជាតិលុបបំបាត់ការរើសអើងពូជសាសន៍គឺជាការរំលឹករៀងរាល់ឆ្នាំដល់យើងគ្រប់រូបដើម្បីធ្វើការងារបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងពូជសាសន៍និយម ការរើសអើងពូជសាសន៍ ការស្អប់ខ្ពើមជនបរទេស ពាក្យសម្តីស្អប់ខ្ពើម និងឧក្រិដ្ឋកម្មកើតចេញពីការស្អប់ខ្ពើម” ឧត្តមស្នងការ អ.ស. ទទួលបន្ទុកសិទ្ធិមនុស្ស លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូសសេន (Zeid Ra'ad Al Hussein) បានកត់សម្គាល់ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីម្សិលមិញ។
“ប៉ុន្តែ ថ្ងៃទី២១ ខែមីនា ចាំបាច់ត្រូវលើសពីការរំលឹកទៅទៀត ... គ្រោះថ្នាក់នៃការចាត់ទុកក្រុមជាក់លាក់មួយចំនួនថាអាក្រក់ដូចបីសាច ដែលគេឃើញមាននៅទូទាំងពិភពលោក ... គោលនយោបាយបែងចែក និងវោហាសាស្ត្រនៃការមិនអធ្យាស្រ័យឲ្យគ្នា គឺកំពុងកំណត់ទិសដៅលើជនជាតិភាគតិចជាតិសាសន៍ ជនជាតិភាគតិចជាតិពិន្ទុ ជនជាតិភាគតិចខាងភាសា និងសាសនា និងជនចំណាកស្រុក និងជនភៀសខ្លួន។ ពាក្យភ័យខ្លាច និងពាក្យស្អប់ខ្ពើម អាច និងពិតជាមានផលវិបាកពិតប្រាកដ” លោកបានបញ្ជាក់ប្រាប់ដូចនេះ។ សូមអានសេចក្តីថ្លែងការទាំងស្រុងរបស់លោកជាភាសាអង់គ្លេសនៅទីនេះ។