រូបថត៖ Privacy International

​ទី​ក្រុងហ្ស៊ឺ​ណែវ (០៨ ​មី​នា ២០១៧) - ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​របស់​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិស្តី​ពី​សិទ្ធិ​ឯក​ជន​លោក ចូ​សែប ​កាន់​ណា​តា​ស៊ី (Joseph Cannataci) ​បាន​បង្ហាញរ​បាយ​កា​រណ៍​របស់​លោក ​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស ​ដោយ​មិន​យល់ស្រប​ទៅ​នឹង​ច្បាប់​ស៊ើប​យក​កា​រណ៍បច្ចុប្បន្ន ​និង​អំពាវ​នាវ​ឲ្យ​រដ្ឋ​នា​នា​គោរព​សិទ្ធិ​ឯក​ជន ​ដែល​ជា​សិទ្ធិ​ស​កល​នៅ​ក្នុង​យុគ​សម័យឌី​ជី​ថល​នេះ។

​លោក ​កាន់​ណា​តា​ស៊ី ​បាន​មា​នប្រ​សាសន៍​ថា៖ “​បញ្ហា​នៃ​កា​រ​ស៊ើប​យក​កា​រណ៍​របស់​រដ្ឋាភិ​បាល ​គួរ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ​ជាង​ពេល​ណាៗ​ទាំង​អស់។ ​ខ្ញុំ​មា​ន​កង្វល់​យ៉ាង​ខ្លាំង​ដែល​សិទ្ធិ​ឯក​ជន​នេះ​នឹង​មិន​គ្រាន់​តែ​មាន​ការ​ផ្លាស់ប្តូរ​ពេញ​លេញ​ថ្មី​មួយ ​នៅ​យុគ​សម័យឌី​ជី​ថល​នេះ​ទេ”។ ​សូម​អាន​សាច់​រឿង​ជា​ភា​សា​អង់គ្លេស​នៅ​ទី​នេះ។ ​ទាញ​យក​រ​បាយ​កា​រណ៍​ទាំង​ស្រុង​នៅ​ទី​នេះ