​ទី​ក្រុង​ភ្នំ​ពេញ (១០ ​ម​ក​រា ២០១៧)៖ ​អ្នក​ដែល​ធ្លាប់​ជួប​បញ្ហា​ពេល​ទៅ​សួ​រ​សុខ​ទុក្ខ​គ្រួ​សារ ឬ​មិត្តភក្តិ​នៅ​ពន្ធ​នាគារ ​នឹង​យល់​ដឹង​ពី​កា​រ​ណែ​នាំ​លើ​ប័ណ្ណប្រកាស​ថ្មី​របស់​យើងស្តី​ពី​ដំណើរ​កា​រ​សួ​រ​សុខ​ទុក្ខ​នៅ​ពន្ធ​នាគារ ​ដែល​បាន​ចេញ​ផ្សាយ​រួម​គ្នា​ដោយ ​ការិ​យាល័យ OHCHR ក្រ​សួង​ម​ហា​ផ្ទៃ ​និង​អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាល​ជំនួយ​ផ្នែក​ច្បាប់ ​អង្គ​កា​រ​ស្ពាន​យុត្តិ​ធម៌​ប្រ​ចាំ​កម្ពុ​ជា។ ​ប័ណ្ណប្រកាស​ថ្មី​របស់​យើងស្តី​ពី​ដំណើរ​កា​រ​សួ​រ​សុខ​ទុក្ខ​នៅ​ពន្ធ​នាគារ​នេះ ​ទើប​តែ​បាន​ចេញ​ផ្សាយ​រួម​គ្នា​ជា​មួយ​ប័ណ្ណប្រ​កាស​ទី​ពីរ​ដែល​រង់​ចាំ​ជា​យូរ​មក​ហើ​យស្តី​ពី​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​ជន​ជាប់​ឃុំ។ ​ប័ណ្ណ​ទាំង​ពី​របញ្ជូ​ន​ព័ត៌​មាន​សំ​ខាន់ ​ដែលស​រ​សេរ​ជា​ភាសា​សាមញ្ញ ​និង​រូប​ភាព​ងាយ​យល់។ ​អ្នក​ដែល​មាន​ចំ​ណាប់​អា​រម្មណ៍​អាច​ទ​ទួល​ប័ណ្ណប្រ​កាស​ទាំង​ពីរ​នេះ​ជា​ច្បាប់​ចម្លង​ទន់  ​និ​ង​រឹង ​ទាំង​ភាសា​ខ្មែរ ​និង​អង់គ្លេស (​តើ​អ្នក​ត្រូវ​ធ្វើ​ដូ​ចម្តេច​ខ្លះ​ដើម្បី​សួ​រ​សុខ​ទុក្ខ​គ្រួ​សារឬ​ញា​តិ​មិត្ត​របស់​អ្នក​នៅ​ក្នុង​ពន្ធ​នាគារ) ​និង ​ភា​សា​ខ្មែរ ​និង​អង់គ្លេស (​សិទ្ធិ​របស់​ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធ​នាគារ) ​ពី​ការិ​យាល័យ OHCHR។