​ទី​ក្រុងហ្សឺ​ណែវ (​ថ្ងៃ​ទី២៦ ​ខែ​កក្ក​ដា ​ឆ្នាំ២០១៩) ​ក្រុម​អ្នកជំ​នាញសិទិ្ធ​ម​នុស្ស​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ ​នៅ​ថ្ងៃ​នេះ ​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធ​រ​កម្ពុ​ជា​ដោះ​លែង ​និង​ទម្លាក់​ចោល​បទ​ចោទ​ទាំង​ឡាយ​លើបុ​រស​ពីរ​រូប ​ដែល​ត្រូវ​បាន​ចាប់​ខ្លួ​ន​ពាក់​ព័ន្ធ​នឹងស​កម្ម​ភា​ព​រំឭក​ខួប​បី​ឆ្នាំ​នៃ​ការ​ធ្វើ​ឃាត​លើ​អ្នកវិ​ភាគ​ន​យោ​បាយ ​និងស​កម្ម​ជន​សង្គម ​លោក ​កែម ឡី។
 
​ក្រុម​អ្នកជំ​នាញ​ក៏​អំពាវ​នាវ​ផង​ដែរ​ដល់​រដ្ឋាភិ​បាល​ឲ្យ​បង្វែរ​កា​រ​បង្ក្រាប​ដែល​នៅ​តែ​កើត​មាន​ទៅ​លើ​សង្គម​ស៊ី​វិល ​និង​ទៅ​លើ​ការ​អ​នុ​វត្ត​សេ​រី​ភាព​ជា​មូល​ដ្ឋាន ​ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​ជំ​រុញ​ការ​ពិ​ភាក្សា​ដោយ​បើក​ចំហ ​និង​ការ​ពិ​ភាក្សា​ដេញ​ដោល ​ដែល​ជាមធ្យោ​បាយ​មួយ​ឈាន​ទៅ​សម្រេច​បាន​ការ​អភិវឌ្ឍប្រ​កប​ដោយ​ចីរ​ភាព ​និងសន្តិ​ភាព​យូរ​អង្វែង​នៅ​កម្ពុ​ជា។
 
​សូម​អាន​សេ​ច​ក្តីប្រកា​ស​ព័ត៌​មាន​នៅ​ទី​នេះ
 
(*) ​ក្រុម​អ្នក​ជំ​នាញ៖ ​សាស្ត្រា​ចារ្យ ​រ៉ូ​ណា ស្មីត ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពីស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា  
                              ​លោក Clément Nyaletsossi Voulé ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​សិទ្ធិ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី ​និង​ចងក្រង​ស​មា​គម
                              ​លោក ដេ​វីដ ឃេយ៍ (David Kaye) ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​ការ​លើក​ស្ទួយ ​និង​ការពា​រ​សិទ្ធិ​សេ​រី​ភាព​នៃ​គំ​និត ​និង​សម្តែង​ម​តិ
                              ​លោក​ស្រី Agnes Callamard ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​ការ​សម្លាប់​ក្រៅ​ប្រ​ព័ន្ធ​តុ​លា​ការ ឬ​ការ​សម្លាប់​ដោយ​បំ​ពាន
                             ​លោក ​មី​សែល ហ្វ័ស្ត៍ (Mr. Michel Forst) ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ស្តី​ពីស្ថាន​ភាព​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស