ទីក្រុងហ្សឺណែវ (២ កញ្ញា ២០២១) ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប * នៅថ្ងៃនេះ បានអំពាវនាវសូមឱ្យកម្ពុជាដោះលែងក្មេងប្រុសម្នាក់អាយុ១៧ ឆ្នាំ ដែលមានជំងឺអូទីស្សឹម ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេលជាងពីរខែមកហើយ ដោយមិនបានជួបគ្រួសារគាត់។
ក្រុមអ្នកជំនាញបានមានប្រសាសន៍ថា “ យើងសូមអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាលកម្ពុជា ឱ្យដោះលែងកុមាររូបនេះ ហើយធានាថាសិទ្ធិមនុស្សរបស់គាត់ ត្រូវបានការពារស្របតាមគោលការណ៍ឧត្តមផលប្រយោជន៍របស់កុមារ ដោយអនុលោមតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ អនុសញ្ញាស្តីពីសិទ្ធិជនពិការ និងច្បាប់កម្ពុជា” ។
អានសេចក្តីប្រកាសព័ត៌មានទាំងស្រុង សូមចុចត្រង់នេះ។