​ទី​ក្រុងហ្សឺ​ណែវ (១២ ​មេ​សា ២០២១) – ​ក្រុម​អ្នកជំ​នាញ​សិទ្ធិ​ម​នុស្ស​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​បាន​សម្តែង​កង្វល់​ជា​ខ្លាំង ​ចំ​ពោះ​វិ​ធាន​ការ​ច្បាប់ ​និង​វិ​ធាន​ការ​រដ្ឋ​បាល​ថ្មី​ដែល​មាន​លក្ខ​ណៈតឹ​ង​រឹង ​ដែល​បាន​ដាក់​ចេញ​ជា​បន្ត​បន្ទាប់ ​ត្រូវ​បាន​អ​នុម័ត​ដោយ​រាជ​រដ្ឋាភិ​បាល​កម្ពុ​ជា ​ក្នុង​ការឆ្លើយ​តប​ទៅ​នឹង​ការ​រាល​ដាល​នៃ​ជំងឺកូ​វីដ-១៩ ​ដែល​ប៉ះ​ពាល់​ដល់​សិទ្ធិ​ជា​មូល​ដ្ឋាន ​រួម​ទាំង ​សេ​រី​ភាព​ក្នុង​ការដើ​រ​ហើរ ​សិទ្ធិ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី ​និង​សិទ្ធិ​កា​រ​ងារ។
 
​ក្រុម​អ្នក​ជំ​នាញ​បាន​មា​នប្រ​សាសន៍​ថា “​យើង​មា​ន​កង្វល់​ថា ​វិ​ធាន​ការ​រដ្ឋ​បាល ​និង​វិ​ធាន​ការព្រ​ហ្ម​ទណ្ឌ ​រួម​ទាំង ​ការ​ដាក់​ទោ​ស​ពន្ធ​នាគារ​រ​យៈ​ពេល​វែង​ហួស​ហេ​តុ ​និង​ការពិ​ន័យ​ជា​ប្រាក់​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ ​ទំនង​ជា​មិន​មាន​ស​មា​មា​ត្រ ​និង​មិន​ចាំ​ចាច់​ឡើយ។ ​រាល់​វិ​ធាន​ការ​ដែល​បាន​ចាត់​ឡើង ​សំ​ដៅប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ការឆ្ល​ង​រាល​ដាន ​រួម​ទាំង ​ទោស​ទណ្ឌ​ដែល​អាច​មាន ​គួរ​តែ​ធ្វើ​ក្នុង​ក​រ​ណី​ចាំ​បាច់ ​និង​មាន​លក្ខ​ណៈ​ស​មា​មា​ត្រ ​ហើយ​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​ហួស​ហេ​តុ​ឡើយ”។
 
​សូម​មើល​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន​នៅ​ទី​នេះ