​ទី​ក្រុងហ្ស៊ឺ​ណែវ (១២ ​ឧ​សភា ​ឆ្នាំ២០១៦) - ​ថ្ងៃ​នេះ ​ក្រុម​អ្នក​ជំនាញ​ការ*​សិទ្ធិ​ម​នុស្ស​អង្គ​កា​រស​ហប្រ​ជា​ជា​តិ ​បាន​អំពា​វនាវ​ដល់​រដ្ឋាភិបាល​កម្ពុ​ជាបញ្ឈប់​ការ​ដៅ​ទៅ​លើ​សង្គម​ស៊ី​វិល ​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្សតំ​ណា​ងរា​ស្រ្ត ​និង​បុគ្គ​លិក​របស់អ.ស.ប ​និង​ចាត់​វិធាន​ការ​ឲ្យ​មា​នប្រ​សិទ្ធ​ភាព​ក្នុង​ការ​ការ​ពារ​សង្គម​ស៊ី​វិល ​និង​ក្នុង​ការ​គោរព​សេ​រី​ភាព​ជា​មូល​ដ្ឋាន​ក្នុងប្រ​ទេស។
 
​ក្រុម​អ្នក​ជំនាញ​ការ​បាន​មា​នប្រ​សាសន៍​ថា៖ “​កា​រ​កើន​ឡើង​នៃ​បទ​ចោទប្រ​កាន់អំ​ពី​បទល្មើ​សព្រ​ហ្ម​ទណ្ឌ ​កា​រសាក​សួរ​ចម្លើយ ​កិច្ច​ដំណើរ​កា​រនី​តិ​វិ​ធី​របស់​តុលា​ការ ​និង​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ជា​សាធា​រ​ណៈ​ប្រ​ឆាំង​នឹង​អ្នក​ទាំង​នោះ ​ត្រូវ​តែបញ្ឈប់”។ “​យើង​សូម​ជំ​រុញ​ឲ្យ​អាជ្ញាធ​រ​កម្ពុ​ជា​ធានា​ឲ្យ​មាន​បរិ​យា​កាស​សុ​វត្ថិ​ភាព ​និង​អ​នុ​គ្រោះ ​សម្រាប់​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស ​និង​សង្គម​ស៊ី​វិល ​ដែលដើ​រ​តួនា​ទី​យ៉ាង​សំ​ខាន់​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អ្វី​ដែល​ខ្លួន​បាន​សន្យា ​និង​ដើម្បី​នាំ​មក​នូវ​អត្ថប្រយោ​ជន៍សិទិ្ធ​ម​នុស្ស​ដល់​សង្គ​ម​កម្ពុ​ជា​ទាំង​មូល”។
 
​ការ​អំពា​វនាវ​របស់​ក្រុម​អ្នក​ជំនាញ​កា​រ​សិទ្ធិ​ម​នុស្ស​ធ្វើ​ឡើង ​នៅ​ខ​ណៈ​ពេល​ដែល​តុលា​កា​រ​ស៊ើប​សួរ​រឿ​ង​រាវ​ស្នេ​ហា​ក្រៅ​អាពាហ៍​ពិពាហ៍ ​ទៅ​លើ​សមាជិក​សភា​មួយ​រូ​ប​នៃ​គណ​បក្ស​ប្រ​ឆាំង ​ក៏​ដូច​ជា ​ការ​ចោទប្រ​កាន់​ដែល​ពាក់​ព័ន្ធ​នឹង​ប​ទ​សូក​ប៉ាន់ ​ទៅ​លើ​សមាជិក​នៃ​អង្គ​កា​រ​សិទ្ធិ​ម​នុស្ស​ដ៏ល្បី​ឈ្មោះ​មួយ ​គឺ​អង្គ​ការ​អាដហុក។ នា​យក​ដ្ឋាន​ប្រ​ឆាំង​ភេរវ​កម្ម ផ្តើម​ធ្វើ​ការ​ចោទប្រ​កាន់​ទាំ​នេះ​ដោយគ្មាន​ការ​ពន្យល់​ច្បាស់​លាស់ ​ហើយ​បន្ទាប់​មក​អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុ​ក​រលួយ​បាន​បន្ត​ដំណើរ​ការ​លើ​ក​រ​ណី​នេះ ​បន្ទាប់​ពី​អាដហុក​បានផ្តល់​ការ​គាំ​ទ្រ​ផ្នែក​ច្បាប់ ​និង​ផ្នែក​សម្ភារ។
 
​ក្រុម​អ្នក​ជំនាញ​ការ​បាន​សង្កត់​ធ្ងន់​ថា “​យើង​មា​ន​កង្វល់​ផង​ដែរ​ចំ​ពោះ​វិ​ធាន​ការ​ដែល​អាជ្ញាធ​រ​កម្ពុ​ជា​បាន​ចាត់​ឡើង​ដើម្បី​បង្អាក់ ​និងបំ​បែក​បាតុ​កម្ម​ដោ​យសន្តិ​វិ​ធី ​និង​ចាប់​ខ្លួន​អ្នក​ត​វ៉ា​ប្រ​ឆាំង​នឹង​អ្វី​ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​ធ្វើ​ទុក្ខបុ​ក​ម្នេញ​កាន់​តែ​កើន​ឡើងៗ​ពី​សំ​ណាក់​រដ្ឋាភិបាល​ទៅ​លើ​សង្គម​ស៊ី​វិល ​និង​ការ​រឹ​ត​ត្បិត​មិន​សម​ហេតុ​ផល​លើ​សេ​រី​ភាព​ជា​មូល​ដ្ឋាន​នៅ​ក្នុងប្រ​ទេស​នេះ”។
 
​អ្នក​ជំនាញ​ការ​បា​ន​កត់​សម្គាល់​ថា “​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ចោទប្រ​កាន់​ធ្វើ​ឡើង​ដោយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល ​ចំ​ពោះ​អ្នក​ចូល​រួមយុទ្ធ​នា​ការ​ដែល​គេ​ហៅ​ថា “​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ” ​នោះ ​ហើយ​កា​រ​ហៅ​ក្រុម​អ្នក​ត​វ៉ា​ដោ​យសន្តិ​វិ​ធី​ទាំង​នោះ​ថា​ជា “​ក្រុមឧទ្ទាម” ​គឺ​ជា​រឿង​មួយ​ដែលគួ​រ​សោកស្តាយ​បំ​ផុត”។ “ស​កម្ម​ភាព​ដូច​នេះ​គឺ​ច្បាស់​ណាស់​មិនស្រប​ទៅ​នឹង​កាតព្វ​កិច្ច​របស់​កម្ពុ​ជា ​ក្រោម​ច្បាប់​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ ​ក្នុង​ការ​គោរព​សិទ្ធិ​សេ​រី​ភាព​ទាំង​ឡាយ​ក្នុង​ការ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី ​និង​សិទ្ធិ​សេ​រី​ភាព​បង្កើត​សមា​គម។”
 
​ក​រ​ណី​របស់​អង្គ​ការ​អាដហុក
 
​សមាជិក​របស់​អង្គ​ការ​អាដហុក ​ដែល​ជា​ដែល​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​កម្ពុ​ជា ​ត្រូវ​បាន​ចោទប្រ​កាន់​ពី​ប​ទ​សូក​ប៉ាន់​ចំ​ពោះ​ការផ្តល់​ការ​គាំ​ទ្រ​ផ្នែក​ច្បាប់ ​និង​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​ស្ត្រីវ័​យក្មេង​មួយ​រូប ​នៅ​ក្នុង​រឿង​អា​ស្រូវ​ក្រៅ​អាពាហ៍​ពិពាហ៍។ ​អាជ្ញាធរ​បាន​អះ​អាង​ថា ​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​មួយ​នេះ ​បាន​សូក​ប៉ាន់​ស្ត្រីវ័​យក្មេង​រូប​នោះ​ឲ្យ​បដិ​សេធ​រឿង​សេ្ន​ហា​នោះ។ ​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស​អះ​អាង​ថា ​ការ​គាំ​ទ្រ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កា​រ​ងា​រ​សិទ្ធិ​ម​នុស្ស​ជា​ទៀង​ទាត់​របស់​ពួក​គេ ​និងផ្តល់​ឲ្យ​តាម​សំណើ​របស់បុគ្គល​នោះ ​និង​សម្រាប់​ចំ​ណី​អា​ហារ ​និង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ការិ​យាល័យ​រដ្ឋាភិបាល​ដើម្បី​ទ​ទួល​កា​រសាក​សួរ​តែ​ប៉ុណ្ណោះ។ ប្រ​សិន​បើ​បុគ្គ​លិក​អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាល​ទាំង​នោះ​ត្រូវផ្តន្ទា​ទោស ​ពួក​គេ​ប្រ​ឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​ចំនួ​ន​ប្រាំ​ឆ្នាំ​ទៅ​ដប់​ឆ្នាំ។
 
​ក្រុម​អ្នក​ជំ​នាញ​ការ​បាន​មា​នប្រ​សាសន៍​ថា “​ដំណើ​រស្វែង​រក​ឥត​ឈប់​ឈរ​របស់​ក្រុម​អ្នក​ស៊ើប​អង្កេត ឬ​ចម្លើយ​សារ​ភាព​របស់​ស្ត្រីវ័​យក្មេង​រូប​នោះ ​ការ​ផ្អែក​ទាំង​ស្រុង​តែ​ទៅ​លើ​ចម្លើយ​សារ​ភាព​នៅ​ពេ​ល​ក្រោយ​មក​ទៀត ​ដើម្បីផ្តើម​ឲ្យ​មា​ន​ក​រ​ណី “​ស៊ី​សំណូក” ​ផ្សេង​ទៀត ​ប្រ​ឆាំង​នឹង​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស ​ក៏​ដូច​ជា ​សេ​ច​ក្តី​ថ្លែង​ការ​ជាសា​ធា​រ​ណៈ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិ​បាល ​ដោយ​បាន​បង្ហាញ​ថា​ជន​ជាប់​ចោទ​មា​ន​ពិរុទ្ធ​ភាព​នោះ ​បានស្តែង​ឲ្យ​ឃើញ​ជា​ទូ​ទៅ​ថា ​រឿ​ង​រាវ​ទាំង​មូល​គឺ​មិន​លើស​ពី​អ្វី​ដែល​ជា​ការ​ធ្វើ​ទុក្ខបុ​ក​ម្នេញផ្អែ​ក​ន​យោ​បាយ​ចំ​ពោះ​សង្គម​ស៊ី​វិល​នោះ​ឡើយ។ ​រឿ​ង​រាវ​នេះ​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរអំ​ពី​ដំណើរ​កា​រ​ត្រឹម​ត្រូវ​ដែល​មាន​ខ្ចោះ​យ៉ាង​ច្រើន​នោះ”។
 
​ដោយ​សារ​តែ​ក​រ​ណី​ខាង​លើ​នេះ ​ត្រូវ​បា​ន​ប្រ​គល់​ទៅ​ឲ្យ​តុលា​ការ​រួច​ហើយ ​គណ​បក្សប្រ​ជា​ជន​កម្ពុ​ជា​ក៏​បាន​ដាក់​ពាក្យ
បណ្តឹង​ផងដែ​រ​ប្រ​ឆាំង​នឹង​អ្នក​ធ្វើ​អត្ថាធិប្បាយឯ​ក​រាជ្យ​មួយ​រូប ​ពី​បទ “​បរិ​ហា​រ​កេរ្តិ៍” ​គណ​បក្ស​ខ្លួន ​បន្ទាប់​ពី​អ្នក​ធ្វើ​អត្ថាធិប្បាយឯ​ក​រាជ្យ​រូប​នេះ ​បាន​សម្តែង​ម​តិអំ​ពី​ឧប្បត្តិ​ហេ​តុ​ដែ​ល​កើត​មាន​ជា​បន្ត​បន្ទាប់​នោះ។
 
“​យើង​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ​ចំ​ពោះ​ក​រ​ណី​បរិ​ហា​រ​កេរ្តិ៍​ជា​បទព្រ​ហ្ម​ទណ្ឌ​ដែ​ល​កើត​មាន​ជា​បន្ត​បន្ទាប់ ​និង​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ជាសា​ធា​រ​ណៈ​ដោយ​មន្ត្រី​រដ្ឋ​ដែល​បាន​អំពាវ​នាវ​ឲ្យ​មាន​កា​របញ្ចេញ​ម​តិ​ដោ​យ​សេ​រី​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​រួញខ្លី​ហើយ​នោះ ​ដែល​ជា​ការ​រំ​លោភ​មិន​អា​ចប្រ​កែក​បាន​លើ​អ្វី​ដែល​ជា​សិទ្ធិ​សេ​រី​ភាព​ជា​ស​កល​ក្នុងកា​សម្តែង​ម​តិ ​និង​យោបល់” ​ក្រុម​អ្នក​ជំ​នាញ​កា​រសិទិ្ធ​ម​នុស្ស​របស់អ.ស.ប​បាន​ធ្វើ​កា​រសន្និ​ដ្ឋាន​ដូច្នេះ។


​ចប់
 

(*) ​លោក ​មី​សែល ហ្វ័ស្ត៍ (Mr. Michel Forst) ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ស្តី​ពីស្ថាន​ភាព​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស ​លោក ដេ​វី ​កា​យេ (Mr. David Kaye) ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ស្តី​ពី​សេ​រី​ភាព​ក្នុង​សំ​ដែង​ម​តិ ​និង​យោបល់ ​លោក ​ម៉ៃ​ណា ​គី​អាយ (Mr. Maina Kiai) ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ស្តី​ពី​សិទ្ធិ​សេ​រី​ភាព​ក្នុង​ការ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី ​និង​សិទ្ធិ​សេ​រី​ភាព​ក្នុង​បង្កើត​សមា​គម ​និង ​លោក​ស្រី សា​ស្រ្តា​ចារ្យ ​រ៉ូ​ណា ស្មីត (Rhona Smith) ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ស្តី​ពីស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា ​គឺ​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​គេ​ស្គាល់​ថា​ជានី​តិ​វិ​ធីពិ​សេស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស។ នី​តិ​វិ​ធីពិ​សេស ​ដែល​ជាស្ថាប័ន​ធំ​បំ​ផុត​មួយ​របស់​អ្នក​ជំ​នាញ​ការឯ​ក​រាជ្យ ​នៅ​ក្នុង​ប្រ​ព័ន្ធ​សិទ្ធិ​ម​នុស្ស អ.ស.ប ​គឺ​ជា​ឈ្មោះ​ទូ​ទៅ​នៃ​យន្ត​ការ​ឃ្លាំ​មើល ​និងស្វែង​រក​ការ​ពិត​ដោយឯ​ក​រាជ្យ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​ម​នុស្ស ​ដែល​ដោះ​ស្រា​យស្ថាន​ភាព​ជាក់​លាក់​នៃប្រ​ទេស​នី​មួយៗ ឬ​បញ្ហា​តាម​វិស័យ​មួយៗ ​នៅគ្រប់តំ​បន់​ទាំង​អស់​នៃពិ​ភព​លោក។ ​អ្នក​ជំ​នាញ​ការ​នៃ​នី​តិ​វិ​ធីពិ​សេស ​ធ្វើ​ការ​ផ្អែក​លើ​គោល​កា​រណ៍​ស្ម័​គ្រ​ចិត្ត ​គាត់​មិន​មែន​ជា​បុគ្គ​លិក​របស់ អ.ស.ប ​ទេ ​ហើយ​មិន​ទ​ទួល​ប្រាក់​បៀ​វត្តន៍​ពី​កា​រ​ងារ​របស់​ខ្លួន។ ​គាត់​ធ្វើ​ការឯ​ក​រាជ្យ​ពី​រដ្ឋាភិ​បាល ឬ​អង្គ​ការ​ណា​មួយ ​ហើយ​បំ​រើ​ការ​ក្នុង​សមត្ថ​ភាព​បុគ្គល​គាត់​ផ្ទាល់។
 
​ដើម្បី​ដឹង​ថែម​ទៀត ​សូម​ចូល​ទៅ​កាន់៖
​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស៖
 
http://www.ohchr.org/EN/Issues/SRHRDefenders/Pages/SRHRDefendersIndex.aspx
 
​សេ​រី​ភាព​សម្តែង​ម​តិ៖
 
http://www.ohchr.org/EN/Issues/FreedomOpinion/Pages/OpinionIndex.aspx
​សេ​រី​ភាព​ក្នុង​ការ​ជួប​ប្រ​ជុំ ​និង​បង្កើត​សមា​គម៖
 
http://www.ohchr.org/EN/Issues/AssemblyAssociation/Pages/SRFreedomAssemblyAssociationIndex.aspx
​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា៖
 
http://www.ohchr.org/EN/HRBodies/SP/CountriesMandates/KH/Pages/SRCambodia.aspx
 
​សិទ្ធិ​ម​នុស្ស អ.. ​គេហ​ទំព័​រ​ប្រ​ទេស  – ​កម្ពុ​ជា
 
http://www.ohchr.org/EN/Countries/AsiaRegion/Pages/KHIndex.aspx
 
​សម្រាប់​ព័ត៌​មាន​បន្ថែម ​និង​កា​រ​សាក​សួរ​ព័ត៌​មាន​ផ្សេងៗ ​សូម​ទាក់​ទង​មក ​លោក ​ចេម​ស៊ីដ ហ្គាហ្សី​យេវ (Mr. Jamshid Gaziyev) ​តាម​រ​យៈ​អ៊ី​ម៉ែល ឬ​ទូ​រ​ស័ព្ទ​លេខ (jgaziyev@ohchr.org/+៤១ ២២ ៩១៧ ៩១៨៣).
   
​សម្រាប់​កា​រ​សាក​សួរ​ព័ត៌​មាន អំ​ពី​អ្នក​ជំ​នាញ​ការឯ​ក​រាជ្យ​ដ​ទៃ​ទៀត​របស់ អ..ប ​សូម​ទាក់​ទង
​សា​ប៊ៀរ ​សែ​លា​យ៉ា (Xabier Celaya) ​អង្គ​ភាព​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​ព័ត៌​មាន ​តាម​រ​យៈ​ទូ​រ​ស័ព្ទ​លេខ (+៤១ ២២ ៩១៧ ៩៣៨៣ ឬ ​អ៊ី​ម៉ែល  xcelaya@ohchr.org)
 
​សម្រាប់វិប​សាយ​ព័ត៌​មាន​និងបណ្តាញ​សង្គម​របស់​អ្នក៖​ មា​តិ​កា​ពហុ​ព័ត៌​មាន ​និង​សារ​គន្លឹះៗ​ទាក់​ទង​នឹង​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន​របស់​យើង ​អាច​រក​បាន​នៅ​លើ​ឆា​ណែ​លបណ្តាញ​សង្គម​សិទ្ធិ​ម​នុស្ស អ.ស.ប ​ដូច​មា​ន​រាយ​ឈ្មោះ​ខាង​ក្រោម។ ​សូមថេក (tag) ​មក​យើង​ដោយ​ប្រើ​ចំណុច​ទាញ​ត្រឹម​ត្រូវ៖

ទ្វីត​ធឺ៖ @UNHumanRights
​ហ្វេ​ស​ប៊ុក៖: unitednationshumanrights
​អ៊ីនស្តាហ្រ្គាម៖  unitednationshumanrights
ហ្គោហ្គឺល៖ Google+: unitednationshumanrights
យូ​ធូប៖ unohchr