ក្រុមការងារសិទ្ធិមនុស្សរបស់ក្រុមអភិវឌ្ឍន៍របស់អ.ស.ប (UNDG) បានរៀបចំសំណុំគោលនយោបាយ និងសារប្រតិបត្តិការ ដើម្បីជួយក្រុមការងារប្រចាំប្រទេសនីមួយៗរបស់ អ.ស.ប ក្នុងការធ្វើសមាហរណកម្មសិទិ្ធមនុស្សទៅក្នុងការអនុវត្តរបៀបវារៈនៅឆ្នាំ២០៣០។ សារទាំងនោះគឺទំនងជានឹងផ្តល់ការយល់ដឹងជាទូទៅលើប្រព័ន្ធអ.ស.បអំពីរបៀបដែលសិទ្ធិមនុស្សអាចត្រូវធ្វើសមាហរណកម្មទៅក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ សារទាំងនោះផ្តោតលើ៖ ក) របៀបសម្របគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs) ជាមួយការប្តេជ្ញាចិត្តដែលមានស្រាប់ចំពោះសិទ្ធិមនុស្សរបស់ប្រទេសនីមួយៗ ខ) របៀបអនុវត្តតាមការសន្យាថា “មិនត្រូវទុកនរណាម្នាក់ចោលឡើយ” និង “បានដល់អ្នកនៅក្រោយគេបំផុតមុនគេ” គ) របៀបធ្វើឲ្យប្រាកដថាមានការចូលរួមយ៉ាងសកម្ម និងប្រកបដោយអត្ថន័យក្នុងការរៀបចំផែនការសកម្មភាពគោលដៅអភិវឌ្ឍន៍ជាតិដោយចីរភាព និង ឃ) របៀបកសាងក្របខ័ណ្ឌគណនេយ្យភាពរឹងមាំក្នុងការអនុវត្តផែនការជាតិទាំងនេះ។ សូមអានគោលការណ៍ណែនាំអំពីគោលនយោបាយជាភាសាអង់គ្លេស។