ទីក្រុងហ្សឺណែវ (១០ សីហា ២០១៨) កាលពីថ្ងៃសុក្រ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក ហ្សេអ៊ីដ រ៉ាអាដ អាល់ ហ៊ូសសេន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការជ្រើសតាំង លោកស្រី មីស្យែល បាស្យេឡេ (Michelle Bachelet) ដែលធ្វើឡើងដោយមហាសន្និបាត អ.ស.ប ដើម្បីឲ្យស្នងតំណែងបន្តពីលោក នៅពេលអាណត្តិរបស់លោកនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៨ នេះ។
លោក ហ្សេអ៊ីដ បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះការតែងតាំង លោកស្រី មីស្យែល បាស្យេឡេ (Michelle Bachelet) ជាឧត្តមស្នងការថ្មីរបស់ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សថ្មី។ លោកស្រីមានគុណសម្បត្តិគ្រប់សព្វទាំងអស់ ដូចជា ភាពក្លាហាន ការតាំងចិត្តខ្ពស់ បំណងប្រាថ្នា និងឆន្ទៈមុះមុត ចំពោះសិទ្ធិមនុស្ស ដែលនឹងធ្វើឲ្យអ្នកស្រីក្លាយជាឧត្តមស្នងការមួយរូបដ៏ជោគជ័យ។ ការិយាល័យសិទ្ធិមនុស្ស អ.ស.ប ទន្ទឹងរង់ចាំទទួលស្វាគមន៍លោកស្រី និងបំពេញការងារក្រោមការដឹកនាំរបស់លោកស្រីនៅក្នុងភារកិច្ចលើកស្ទួយ និងការពារសិទ្ធិមនុស្សទាំងអស់ សម្រាប់ជនគ្រប់រូប និងនៅគ្រប់ទីកន្លែង”។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងនៅទីនេះ។