Khmer Rouge survivor Chanthat Mam

​រៀង​រាល់​ពេល​ដែល​លោក ​ម៉ម ច័ន្ទ​ថាត ឮ​សំឡេង​ជួង ​លោ​ក​នឹកស្រមៃ​ដល់​ពេល​វេលា​កាល​ពី ៤០​ឆ្នាំ​មុន។ 

«​រាល់​ពេល​ដែល​ខ្ញុំ​បានឮ​សំឡេង​ជួង​ពី​សាលា​រៀន ឬ​វត្ត ​ខ្ញុំ​មានអា​រម្មណ៍​ថា​ខ្ញុំ​ត្រូវ​ក្រោក​ឈរ។ ​ខ្ញុំ​ចង​ចាំ​ពីរបបខ្មែ​រក្រហម។ ​ខ្ញុំ​បាន​ឃើញ​រូប​ភា​ពនា​ពេល​នោះ។»

​ប៉ុន្តែ​រ​យៈ​ពេល ៤៤​ឆ្នាំ ​បន្ទាប់​ពី​ទ​ទួល​រង​ការ​ធ្វើ​ទារុណ​កម្ម ​ការ​បង្អត់អា​ហារ ​និង​ការ​បាត់​បង់​ម​នុស្ស​ជា​ទី​ស្រ​ឡាញ់​ពីរបប​ដ៏​ឃោរឃៅ​នេះ ​លោក​បាន​ចាប់​យក​គុណ​តម្លៃ​នៃ​ព្រះ​ពុទ្ធ​សាសនា​គឺ អ​ហោសិ​កម្ម​ ​ដោយ​ត្រូវ​ទម្លាក់​ចោល​នូវ​អ្វី​ដែល​ធ្លាប់​ធ្វើ​ឱ្យ​យើង​ឈឺ​ចាប់។

​លោក​បាន​និ​យាយ​ថា ៖ «ប្រ​សិន​បើ​យើង​រក្សា​ទុក​នូវ​ភាព​សោក​សៅ ​និង​ចង់តែ​សង​សឹក ​យើង​នឹង​តែងតែ​មាន​ភាព​អវិជ្ជ​មាន​នៅ​ក្នុង​ជី​វិត»។

​យ៉ាង​ណា​មិញ ​លោក​មិន​មែន​តែងតែ​មាន​អា​រម្មណ៍​បែប​នេះ​រ​ហូត​ទេ។

«​ពេល​ដែល​ខ្ញុំ​នៅ​តូច ​ខ្ញុំ​ព្យា​យាមស្វែង​រក​ម​នុស្ស​ដែល​ធ្លាប់​ធ្វើ​ទារុណ​កម្ម​មក​លើ​ខ្ញុំ។ ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់ ​ពី​ព្រោះ​ពួក​គេ​បាន​ធ្វើ​ទារុណ​កម្ម​មក​លើ​ខ្ញុំ ​និង​សម្លាប់​គ្រួ​សារ​របស់​ខ្ញុំ។ ឥ​លូវ​នេះ ​ខ្ញុំ​បាន​យល់​ថា ប្រ​សិន​បើឆ្កែ​ខាំ​យើង ​យើង​មិន​ត្រូវ​ប្រើ​មាត់​របស់​យើង​ទៅ​ខាំឆ្កែ​វិញ​ទេ។ ​ចិត្ត​របស់​ខ្ញុំ​ស្ងប់​ណាស់។»

​សម្រាប់​លោក​ដែល​ជា​អ្នក​រស់រាន​មាន​ជី​វិត ​ក្នុង​វ័យ៥៥​ឆ្នាំ ​កុ​មារ​ភាព​របស់​លោក​ត្រូវ​បាន​កម្ទេច​ក្នុង​ពេ​លតែ​មួយ​ប៉​ប្រិច​ភ្នែក។ ​នៅ​អាយុ​១០​ឆ្នាំ ​ពេល​វេលា​សិក្សា​របស់​លោក​បា​ន​ក្លាយ​ទៅ​ជា​កា​រ​ត​ស៊ូ​ដើម្បី​យក​ជី​វិត​រស់ ​នៅ​ពេល​ដែល​លោក ​និង​គ្រួ​សារ​ ​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាកឆ្ងាយ​ពី​ជី​វិត​ដែល​សមប្រ​កប​ក្នុង​ទី​រួម​ខេត្ត​កំ​ពង់​ឆ្នាំង ​ទៅ​រស់​នៅ​ក្នុងខ្ទម​តូច​នៅឯ​ទី​ជន​បទ។

«​ខ្ញុំ​ចាំ​ពី​ការប្រ​កាស​តាម​វិទ្យុ អំ​ពី​ការ​ទម្លាក់គ្រាប់​បែក​នៅ​ក្នុងប្រ​ទេស។ ​បន្ទាប់​មក ​មាន​ទា​ហានខ្មែ​រក្រហម​មួ​យ​ក្រុម​ក្នុង​ឈុត​ពណ៌​ខ្មៅ​បាន​មក​ប្រាប់​ពួក​យើង​ឱ្យ​ចេញ​ពី​ផ្ទះ ​ហើយ​ទៅ​តាម​ពួក​គេ។ ​ពួក​យើង​ត្រូវតែ​ធ្វើ​តាម​ការបញ្ជា​នេះ ​បើ​មិន​ដូច្នោះ​ទេ​ពួក​គេ​នឹង​សម្លាប់​ពួក​យើង។»​

​ក្នុង​រ​យៈ ៥​ខែ​ដំ​បូង ​លោក​និ​យាយ ​លោក​បា​ន​ក្លាយ​ជា​សាក្សី​នៃ​ការ​បាត់​បង់​សមាជិក​គ្រួ​សារ​ជា​ច្រើន​នាក់។

«​ពួក​គេ​ចាប់ផ្ដើ​ម​ហាម​ឃាត់​មិន​ឱ្យ​មាន​ចំ​ណី​អា​ហារ​នៅ​កន្លែង​ដែល​ខ្ញុំ​រស់​នៅ។ ​ខ្ញុំ​ចាំ​ថា​ពួក​យើង​បាន​ហូប​ឫស​ឈើ​ជា​អា​ហារ។ ​ដោយ​សា​រតែ​ដូច្នេះ ​ទើប​ប្អូន​ស្រី ​មីង ​និង​ជីតា​របស់​ខ្ញុំ​បាន​បាត់​បង់​ជី​វិត។»

​ជា​មួយ​នឹង​ពួក​គាត់ ​នៅ​មាន ​ម​នុស្សប្រមាណ​ជាង២​លាន​នាក់ ​ត្រូវ​បាន​បាត់​បង់​ជី​វិត​នៅ​ក្នុ​ងរបបខ្មែ​រក្រហម​ពី​ឆ្នាំ១៩៧៥ ​ដល់​ឆ្នាំ១៩៧៩។ ​ការ​បង្អត់​អា​ហារ ​ការ​ធ្វើ​ទារុណ​កម្ម ​កា​រ​កាត់​ទោស ​និង​កា​រ​ងារ​ដោយ​បង្ខំ ​ជា​ទង្វើ​ដែ​ល​កើត​ឡើង​ជា​ច្រើន​ក្នុង​សម័យ​នោះ។ ​លោក ច័ន្ទ​ថាត ​បាន​និ​យាយ​ថា​ការ​ចង​ចាំ​ពី​ការ​ធ្វើ​ទារុណ​កម្ម ​ជា​ការ​ចង​ចាំ​ដែល​តែងតែ​នៅ​ជា​មួយ​គាត់។

«​នេះ​គឺ​ជា​ការ​ចង​ចាំ​ដែល​មិន​អា​ចបំ​ភ្លេច​បាន។ ​ខ្ញុំ​គិត​ថា​ខ្ញុំប្រ​ហែល​ជា​ស្លាប់​ហើយ។ ​ម​នុស្ស​ដែល​ខ្ញុំ​ឃើញ ​ថា​ត្រូវ​បាន​នាំ​ទៅ​កាន់​កន្លែង​ឃុំ​ឃាំង ​គឺ​មិន​ដែ​លត្រ​លប់​មក​វិញ​ទេ។»

​លោ​ក​រំលឹក​ឡើង​វិញ ​ពី​ពេល​មួយ​ដែល​លោក​ព្យា​យាម​សម្រាល​កា​រស្រេកឃ្លាន ​លោក​បាន​លួច​ចេញ​ពីក្រុ​ម​កុមា​រា​ដើម្បី​ទៅ​រើស​អំ​ពិល​ទុំ​ជ្រុះ​លើ​ដី។ ​ពេល​គាត់​ត្រូវ​បាន​គេ​ចាប់ ​ក្រុម​ទា​ហាន​បាន​ចោទ​លោក​ថា​ជា​អ្នក​យក​កា​រណ៍ ​ហើយ​បាន​ចង​លោក​នឹង​បង្គោល​អស់​រ​យៈ​ពេល២៤​ម៉ោង។ ​ដៃ​ជើង​របស់​លោក​ហើម ​ហើយ​លោក​បាន​ស្រែក​ឱ្យ​គេ​ជួយ​ទាំង​ការ​ឈឺ​ចាប់ ​ប៉ុន្តែគ្មាន​នរ​ណា​មក​ជួយ​លោក​ទេ។»

«​គេ​ទុក​ខ្ញុំ​ចោ​លម្នាក់​ឯង។ ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​នៅ​ទី​ណា​ទេ។ ​នៅប្រ​ហែល​ជា​ម៉ោង ៣​រ​សៀល ​ខ្ញុំ​បានឮ​គេ​និ​យាយ​ថា​ទី​នេះ​ជា​ទី​ឃុំ​ឃាំង ​ជា​កន្លែង​ដែល​គេ​ធ្វើ​ទារុណ​កម្ម ​និង​សម្លាប់​ម​នុស្ស។»

​នៅ​ក្នុង​របប​នេះ ​លោក​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ជា​ច្រើន​ដង ​ដែល​ម្ដង​នោះ ​លោក​ត្រូវ​បា​នបញ្ជូន​ទៅ​មន្ទីរ​ពេទ្យខ្មែ​រក្រហម ​ដែល​ជា​វត្តទ​ទេ ​និង​បាក់​បែក ​ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែងផ្ដល់​សេ​វា​សុខ​ភាព។ ​លោក​និ​យាយ​ថា ​កន្លែង​នោះ ​ជា​កន្លែង​ដែល​លោក​ដឹង​ថា​ខ្លួន​ឯង​ជា​ជន​រង​គ្រោះ​នៃ​សោដនា​កម្ម​ចៃដន្យ។

«​ថ្ងៃ​ដែល​ខ្ញុំ​មក​ដល់ ​ឪ​ពុក​របស់​ខ្ញុំ​ក៏​ត្រូវ​ស្លាប់។ ​អ្នក​ដែល​នៅ​ក្បែរ​ខ្ញុំ ​ប្រាប់​ខ្ញុំ​ថា ​ឪ​ពុក​របស់​ខ្ញុំ​ក៏​ស្លាប់​នៅត្រង់​នេះ ​នៅ​លើ​គ្រែ​ដែល​ខ្ញុំ​កំ​ពុង​តែ​គេង។ ​ពួក​គេ​ប្រាប់​ខ្ញុំ​ថា ​សាក​សព​ឪ​ពុក​ខ្ញុំ​កប់​នៅ​ខាង​ក្រៅ។»

​ក្នុង​រ​យៈ​ពេល​ថ្មីៗ ​លោកច័ន្ទ​ថាត ​បាន​ធ្វើ​កា​រ​ត​ស៊ូ​ម​តិស្វែង​រក​យុត្តិ​ធម៌​ជា​មួ​យ​ក្រុម​អ្នក​រស់​រាន​មាន​ជី​វិត​ដោយ​បាន​ចូល​រួម​ជាដើមបណ្ដឹង​រដ្ឋប្បវេ​ណី​ក្នុង ​អង្គជំ​នុំ​ជម្រះវិ​សាមញ្ញ​ក្នុង​តុ​លា​កា​រ​កម្ពុ​ជា (អ.វ.ត.ក) ​ដែល​ជា​តុ​លា​កា​រ​កាត់​ទោសថ្នាក់ដឹ​ក​នាំខ្មែ​រក្រហម។

​ក្នុង​ដំណើរ​កា​រស​វនា​ការ ​អង្គ​កា​រស​ហប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធ​ម​នុស្ស​នៅ​កម្ពុ​ជា ​បាន​ធ្វើ​កា​រ​ងារ​បង្កើន​ចំ​ណេះ​ដឹង​ដល់​សាធា​រណ​ជន ​ពីស​វនា​ការ​ ​ជម្រុញ​ឱ្យ​មាន​ការ​ជ​ជែក​ដេញ​ដោលរ​វាង​មេ​ធា​វី ​ព្រះ​រាជ​អាជ្ញា ​និង​ចៅក្រម ​ក៏​ដូច​ជាផ្សព្វ​ផ្សាយ​ពី​នី​តិ​សា​ស្រ្ត ​និង​ការ​អ​នុ​វត្ត​ច្បាប់ ​ទៅ​ដល់​អ្នក​ជំនាញ​ច្រើន​ ​ដើម្បី​ធានា​ថា​នឹង​មាន​ការ​អ​នុ​វត្ត​ស្រ​ដៀង​គ្នា​ក្នុង​ច្បាប់​ជា​តិ ​និង​ការ​អ​នុ​វត្ត​ ឧ​ទាហ​រណ៍ ​តាម​រ​យៈ​ការ​អ​នុ​វត្ត ​និងផ្សព្វ​ផ្សាយ​នូវ ​សេ​ចក្ដី​ពន្យល់​នៃ​ក្រ​ម​នី​តិ​វិ​ធីព្រ​ហ្ម​ទណ្ឌ ​សេ​ចក្ដី​ពន្យល់ស្ដី​ពី​ក​រ​ណីយុត្តិ​សាស្ត្រអ.វ.ត.ក ​និង​អន្តរ​ជា​តិ​សម្រាំង

​វិ​ធី​សា​ស្រ្ត​សិទ្ធិ​ម​នុស្ស​របស់​អង្គ​កា​រស​ហប្រ​ជា​ជា​តិ ​ដើម្បី​ទ​ទួល​បាន​នូវ​យុត្តិ​ធម៌​បន្ទាប់​ពី​ជម្លោះ​ដែ​លបំផ្លិ​ច​បំផ្លាញ ​ដែល​ត្រូវ​បាន​ហៅ​ថា «​យុត្តិ​ធម៌​អន្ត​រ​កាល»​សង្កត់​ធ្ងន់​លើ​ការ​ប្រើ​ប្រាស់​ទាំង​យន្ត​កា​រ​តុ​លា​ការ ​និង​ក្រៅ​ប្រ​ព័ន្ធ​តុ​លា​ការ ​រួម​ទាំង​ការ​អភិ​វឌ្ឍន៍​សមត្ថ​ភាពថ្នាក់​ជា​តិ ​ដើម្បី​ពង្រឹង​នី​តិ​រដ្ឋ ​សម្រប​សម្រួល​ការផ្តួច​ផ្ដើម​គំ​និត​ដើម្បី​និ​យាយ​ពី​ការ​ពិត ​និង​កំ​ណែ​ទម្រង់​ការ​អប់​រំ​ប្រ​វត្តិ​សា​ស្រ្ត។
 
​នៅ​ពេល​ដែល​ដំណើរ​កា​រ​តុ​លា​ការ​បាន​ឈាន​ទៅ​ដល់​ពេ​លបញ្ចប់ ​អង្គជំ​នុំ​ជម្រះវិ​សាមញ្ញ​ក្នុង​តុ​លា​កា​រ​កម្ពុ​ជា​បាន​រៀប​ចំ​សិក្ខា​សា​លា​ជន​រង​គ្រោះ​នៅ​ក្នុង​ខែ​ឧ​សភា ​ក្នុង​គោល​បំណងផ្ដល់​ឱ្យ​ជន​រង​គ្រោះ ​រួម​ទាំង​អ្នក​ដែល​មិន​បា​នបញ្ចេញ​ម​តិ​ក្នុង​ពេល​សវ​នា​ការ ​នូវ​ពេល​វេ​លា​ដើម្បី​កំណត់​ជំ​ហាន​បន្ទាប់​ដោយ​ខ្លួន​ឯង។
​លោកច័ន្ទ​ថាត ​នៅ​តែ​ទៅ​វត្ត​ដែលឳ​ពុក​លោក​បាន​ស្លាប់២​ដង​ក្នុង១​ឆ្នាំ ​ទោះ​បី​ជា​លោក​មិន​ដឹង​ថា​កន្លែង​ណា​ជា​កន្លែង​ដែល​គេបញ្ចុះ​សាក​សព​ក្រុម​គ្រួ​សារ​ទាំង​អស់​របស់​លោក​ក៏​ដោយ។

«​ខ្ញុំ​ចង់​ទៅ​កន្លែង​ដែល​ជី​តា​របស់​ខ្ញុំ​ស្លាប់។ ​ខ្ញុំ​នៅ​តែ​មិន​ទាន់​រក​ឃើញ​កន្លែង​នោះ​នៅ​ឡើយ​ទេ។”

​ប៉ុន្តែ​លោក​នៅ​តែ​មា​នក្ដីស្រមៃ ​និងក្ដី​សង្ឃឹម។ ​លោក​ចង់​ធ្វើ​ការ​ជា​មួយ​អ្នក​រស់​រាន​មាន​ជី​វិត​ដើម្បី​ចងក្រង ​និង​ចែ​ក​រំ​លែក​បទពិ​សោ​ធន៍​របស់​ពួក​គេ​ទៅ​អ្នក​ជំ​នាន់​ក្រោយ។ ​លោក​និ​យាយ​ថា​ប្រ​វត្តិ​សាស្ត្រ​ខ្មៅ​ង​ងឹត​នឹង​បង្រៀន​ម​នុស្សអំ​ពី​ភាព​អន្ត​រាយ​ដែ​ល​កើត​ចេញ​មក​ពី​ការ​ចង់​បាន​ដោយ​មិ​នប្រ​មាណ។

«​មេ​រៀន​ពី​របបខ្មែ​រក្រហម​គឺ​ប្រាប់​មិន​ឱ្យ​លោភ​លន់។ ​នៅ​ពេល​ដែល​អ្នក​ចង់​បានអំ​ណាច ​អ្នក​នឹង​ធ្វើ​អ្វីគ្រប់​យ៉ាង។»

​លោក​និ​យាយ​ថា ​អ្នក​ដែល​បា​ន​ប្រព្រឹត្ត​ខុស​ក្នុង​ប្រ​វត្តិ​សាស្ត្រ ​គួរ​តែ​នៅ​មាន​សង្ឃឹម។

«​មេដឹ​ក​នាំខ្មែ​រក្រហម​ខ្លះ​ក៏​ស្លាប់ ​ខ្លះ​ក៏ជ​រា។ ​មេដឹ​ក​នាំ​ដែ​ល​កំ​ពុង​មាន​ជី​វិត​គួរ​តែបំ​ភ្លេច​អតីត​កាល ​និង​ចាប់ផ្ដើម​ធ្វើ​អំ​ពើ​ល្អ។»