​ទី​ក្រុងហ្សឺ​ណែវ (​ថ្ងៃ​ទី៣១ ​ខែ​ម​ករា ​ឆ្នាំ២០២២) – ​ក្រុម​អ្នក​ជំនាញ​អង្គកា​រសហ​ប្រជាជា​តិ​ជំ​រុញឱ្យ​អាជ្ញាធ​រ​កម្ពុជាផ្អាក​ផែ​នការ​អ​នុ​វត្ត​អ​នុ​ក្រឹត្យ​ទាក់​ទិននឹងការ​គ្រប់គ្រងការ​តាម​ដាន​ទិន្ន​ន័យ​របស់​អ្ន​កប្រើ​ប្រាស់ ​ដោយ​ហេ​តុ​ថា​អ​នុ​ក្រឹត្យ​នេះមា​នការរឹ​ត​ត្បិត​ ព្រម​ទាំងធ្វើឱ្យ​ប៉ះ​ពាល់​ដល់សិទ្ធិឯក​ជន ​និង​សេ​រី​ភាព​បែប​ប្រជាធិ​បតេយ្យ​នៅប្រ​ទេស​កម្ពុជា។
 
​អ្នក​ជំនាញលើក​ឡើង​ថា ​អ​នុ​ក្រឹត្យដែល​គ្រោងនឹង​ចូលជាធ​រមាន​នៅ​ថ្ងៃ​ទី១៦​ ​ខែ​កុម្ភៈ នឹង​ជះ​ឥទ្ធិ​ពល​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ង​រលើ​សេ​រី​ភាព​ប្រ​ព័ន្ធ​អ៊ីន​ធឺណិត ​អ្ន​កការពា​រសិទ្ធិ​ម​នុស្ស ​និង​សង្គម​ស៊ី​វិល​នៅក្នុងប្រ​ទេស ដែ​លនឹងធ្វើឱ្យ​លំហ​ស៊ី​វិលដែល​លក្ខ​ណៈរឹ​ត​ត្បិត​រួចទៅ​ហើ​យ​កាន់​តែ​រួម​តូចទៅ។ ​អ​នុ​ក្រឹត្យ​នេះ​អ​នុញ្ញាតឱ្យ​រដ្ឋាភិ​បាល​កម្ពុជា​អាច​តាម​ដានស​កម្ម​ភា​ពលើ​ប្រ​ព័ន្ធ​អ៊ី​ធឺណិត ស្កាត់​ចាប់​យក ​និង​ត្រួតពិ​និត្យការ​ប្រា​ស្រ័យ​ទាក់​ទង​តាម​ប្រ​ព័ន្ធបច្ចេក​វិទ្យា ព្រម​ទាំងប្រ​មូល ​រក្សា​ទុក ​និងចែ​ក​រំ​លែក​ព័ត៌មា​នបុគ្គល​របស់​អ្ន​កប្រើ​ប្រាស់​នី​មួយៗ។
​អ្នក​ជំនាញបានមា​នប្រ​សាសន៍​បន្ថែម​ថា “​អ​នុ​ក្រឹត្យដែ​លមាន​លក្ខ​ណៈរឹ​ត​ត្បិត​នេះ​អាចនឹងមាន​ផល​ប៉ះ​ពាល់​យ៉ាង​អាក្រក់​លើសិទ្ធិ​ឯក​ជន​ភាព ​និង​បង្កើ​ត​បានជា​ហានិ​ភ័យ​គ្រោះថ្នាក់​មួយប្រ​សិន​បើ​ព័ត៌មាន​ទាំង​នោះ​ត្រូវ​បាន​គេ​ប្រើ​ខុស។”
​អ​នុ​ក្រឹត្យ​នេះផ្តល់អំ​ណាច​លើស​លុប​ដល់ប្រ​តិ​បត្តិ​ករច្រកទ្វារ​អ៊ីន​ធឺណិតជា​តិក្នុងការ​តាម​ដាន​គេហ​ទំព័​រដែល​ម​នុស្ស​ទូទៅ​ចូល​មើល ​ក៏​ដូចជាបណ្តុំ​ទិន្ន​ន័យ​លម្អិត​ទាក់​ទងនឹង​រាល់ការ​ចូល​មើល​គេហ​ទំ​ព័រ។ ​អ​នុ​ក្រឹត្យ​នេះ​ក៏នឹង​អ​នុញ្ញាតឱ្យ​អាជ្ញាធរ​អា​ច​បិ​ទការ​ចូល​ប្រើ​អ៊ីន​ធឺណិត ឬ​បិទ​គេហ ​ទំ​ព័រ ឬ​ដែន​អ៊ិន​ធឺណិតជាក់​លាក់​ណា​មួយ​តាម​អំ​ពើ​ចិត្ត។
 
​អ្នក​ជំនាញ​បន្ថែម​ថា “​ដោយ​ពិ​ភព​លោក​បាន​ធ្វើការ​វិ​វត្តន៍​ទៅ​ពឹង​ផ្អែក​លើ​ការ​ប្រើ​ប្រាស់​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺណិត​ជា​មធ្យោ​បាយ​ចម្បង​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា ការ​ចែ​ក​រំ​លែក​ព័ត៌មាន ​និង​ភ្ជាប់បណ្តាញ​គ្នា ស្ថាប័ន​ដែល​គ្រប់គ្រង​អ៊ីន​ធឺណិ​តមាន​លទ្ធ​ភាព​គ្រប់គ្រងទិដ្ឋ​ភាព​ភាគ​ច្រើន​នៃ​សង្គម​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។
 
​អ្នក​ជំនាញ​អះ​អាង​ថា ​អ​នុ​ក្រឹត្យ​ដែល​ស្ថិត​ក្នុង​ទម្រង់បច្ចុប្បន្នធ្វើទៅ​ហួស​ពីការរឹ​ត​ត្បិត​ដែល​ត្រូវ​បាន​អ​នុញ្ញាត​ក្នុងកា​រ​កម្រិត​សេ​រី​ភាព​នៃការបញ្ចេញ​ម​តិ ​ដែល​មាន​ចែង​ក្នុង​មា​ត្រា ១៧ ​និង ១៩ (៣) ​នៃក​តិកា​សញ្ញា​អន្តរជា​តិស្តី​ពី​សិទ្ធិ​ពល​រដ្ឋ ​និង​សិទ្ធិ​ន​យោ​បាយ ​ដែល​ជា​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស​ដ៏​សំ​ខាន់​មួយ​ដែល​កម្ពុជាជា​ភា​គី។ ​អ្នក​ជំនាញ​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ផ្អាក​ការ​អ​នុ​វត្ត ​និង​ធ្វើ​ការ​ជា​មួយ​យន្តកា​រ​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ ​និង​ក្រុមភ្នាក់​ងារ​អង្គ​ការ​សហ​ប្រ​ជា​ជា​តិប្រ​ចាំប្រ​ទេស ​ដើម្បី​ធ្វើ​ឱ្យ​អ​នុ​ក្រឹត្យ​នេះស្រប​ទៅ​នឹង​កិច្ច​ការ​ពារ​សិទ្ធិ​ម​នុស្ស។
 
​អ្នក​ជំនាញ​លើក​ឡើង​ទៀត​ថា “​ដើម្បីបញ្ជាក់​ភាព​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់ ​ការរឹ​ត​ត្បិត​សេ​រី​បុគ្គល​បែប​នេះ​ទាម​ទារ​ឱ្យ​អ​នុ​លោម​តាម​កា​រ​កម្រិត​យ៉ាងតឹ​ង​រឹង​តាម​ផ្លូវ​ច្បាប់ ​មាន​ភាព​ចាំ​បាច់ ​និង​មាន​សមាមា​ត្រ ​រួម​ទាំង​បញ្ហាសន្តិ​សុខ​ជា​តិ ឬ​សីល​ធម៌​សាធា​រ​ណៈ​ផង​ដែរ។ ​មើល​ទៅ​ហាក់​ដូច​ជា​លំបាក​ខ្លាំង​ណាស់​ក្នុង​កា​រស្រមៃ​មើល​ថា​តើយុត្តិ​កម្ម​ផ្លូវ​ច្បាប់​យ៉ាង​តឹង​តែង​បែប​នេះ​អាច​អ​នុ​វត្ត​បាន​នៅ​ក្នុង​ក​រ​ណី​អ​នុ​ក្រឹត្យ​នេះ​ដោយ​រ​បៀប​ណា”។
 
​កាល​ពី​ឆ្នាំ​មុន​ ​ក្រុម​អ្នក​ជំ​នាញ​អង្គ​កា​រស​ហប្រ​ជា​ជា​តិ​បាន​ផ្ញើ​លិ​ខិត​មួយ​ច្បាប់​ជូន​ដល់​អាជ្ញាធ​រ​កម្ពុ​ជា ​ដោយ​បាន​ស្នើ​កុំ​ឱ្យ​បន្ត​អ​នុ​វត្ត​អ​នុ​ក្រឹត្យ​នេះ ​រ​ហូត​ដល់​ការ​ការពា​រ​សិទ្ធិ​ម​នុស្ស​យ៉ាង​ហ្មត់​ចត់​ត្រូវ​បាន​ការ​អ​នុ​វត្ត​ជា​មុន។
 
​អ្នក​ជំ​នាញ​លើក​ឡើង​ថា "​កា​រ​បើក​ឱ្យ​មាន​កា​រ​ត្រួ​ត​ត្រា​យ៉ាង​ទូ​លំ​ទូ​លាយ​បែប​នេះ​អា​ចបណ្តាល​ឱ្យ ​មាន​ដំណើ​រថ​យ​ក្រោយ​នៃ​ការ​ការ​ពារ ​និង​ការ​ធា​នា​សិទ្ធិ​ម​នុស្ស​យ៉ាង​ច្រើន ​ដែល​សម្រេច​បាន​ក្នុង​រ​យៈ​ពេល​ប៉ុន្មាន​ទ​សវត្សរ៍​កន្លង​មក​នេះ ​ហើយ​នៅ​ពេល​ដែល​មាន​ការផ្តល់​សិទ្ធិអំ​ណាច​ទូ​លំ​ទូ​លាយ​ដែល​ជា​ការ​រឹ​ត​ត្បិត​សិទ្ធិ​បែប​នេះ ​វា​នឹង​ពិបាក​ក្នុង​ការគ្រប់គ្រងម្តង​ទៀត។"
 
 
​ចប់
 
​អ្នក​ជំ​នាញ៖ ​លោក Vitit Muntarbhorn ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តិ​ពីស្ថាន​កា​រណ៍​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា​(Special Rapporteur on the situation of human rights in Cambodia)​លោក​ស្រី Irene Khan ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​ការ​លើក​កម្ពស់ ​និង​ការ​ការពា​រ​សិទ្ធិ​ក្នុង​ការ​មាន​ម​តិ ​និងបញ្ចេញ​ម​តិ​(Special Rapporteur on the promotion and protection of the right to freedom of opinion and expression), ​លោក​ស្រី Mary Lawlor ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពីស្ថាន​ភាព​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស (Special Rapporteur on the situation of human rights defenders)
 
​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ​គឺ​ជា​ផ្នែក​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​នី​តិ​វិ​ធីពិ​សេស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស។ ​នី​តិ​វិ​ធីពិ​សេស ​ជាស្ថាប័ន​ធំ​ជាង​គេ​របស់​អ្នក​ជំ​នាញឯ​ក​រាជ្យ​នៅ​ក្នុង​ប្រ​ព័ន្ធ​សិទ្ធិ​ម​នុស្ស​របស់      ​អង្គ​កា​រស​ហប្រ​ជា​ជា​តិ ​គឺ​ជា​ឈ្មោះ​ទូ​ទៅ​នៃ​យន្ត​កា​រស្វែង​រក​ការ​ពិត ​និង​កា​រ​ត្រួត​ពិ​និត្យឯ​ក​រាជ្យ​របស់​ក្រុម​ប្រឹក្សា ​ដែល​ដោះ​ស្រា​យស្ថាន​ភាព​ជាក់​លាក់​របស់ប្រ​ទេស​ណា​មួយ ឬ​បញ្ហា​ប្រ​ធាន​បទ​នៅគ្រប់​ផ្នែក​នៃពិ​ភព​លោក។ ​អ្នក​ជំ​នាញ ​នៃ​នី​តិ​វិ​ធីពិ​សេស​ធ្វើ​ការ​លើ​មូល​ដ្ឋាន​ស្ម័​គ្រ​ចិត្ត។ ​ពួក​គេ​មិន​មែន​ជា​បុគ្គ​លិក​របស់​អង្គ​កា​រស​ហប្រ​ជា​ជា​តិ ​ហើយ​មិន​ទ​ទួល​បាន​ប្រាក់​បៀ​វត្សន៍​សម្រាប់​កា​រ​ងារ​របស់​ពួក​គេ​ទេ។ ​ពួក​គេ​ជា​អ្នកឯ​ក​រាជ្យ​មក​ពី​រដ្ឋាភិ​បាល ឬ​អង្គ​ការ​ណា​មួយ ​ហើយធ្ចើ​ការ​តាម​សមត្ថ​ភាព​រៀងៗ​ខ្លួន​របស់​ពួក​គេ។
​សម្រាប់​ព័ត៌​មាន ឬ​ស្នើ​ការផ្សព្វ​ផ្សាយ​បន្ថែម  ​សូម​ទាក់​ទង Amanda Fisher ​តាម​រ​យៈ​លេខ​ទូ​រ​សព្ទ +855 17 875 592 ឬ​តាម​សារអេឡិ​ច​ត្រូនិ​កៈ Fisher4@un.org ឬ Emily Walker (+41 22 917 4121 / emily.walker@un.org)
​សម្រាប់​កា​រ​ស្នើ​ការផ្សព្វផ្សា​យស្តី​ពី​អ្នក​ជំ​នាញឯ​ក​រាជ្យ​នៃ​អង្គ​កា​រ​សហ​ប្រ​ជា​តិ ​សូម​ទាក់​ទង Jeremy Laurence ​តាម​រ​យៈ​ទូ​រ​សព្ទ +41 22 917 7578 ឬ​តាម​សារអេឡិ​ច​ត្រូនិក jlaurence@ohchr.org
​តាម​ដា​ន​ព័ត៌​មា​ន​ពាក់​ព័ន្ធ​អ្នក​ជំ​នាញឯ​ក​រាជ្យ​សិទ្ធិ​ម​នុស្ស​នៃ​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ ​នៅ​លើ Twitter@UN_SPExperts
​តើ​អ្នក​មាន​ការ​ព្រួយ​បា​រម្ភអំ​ពីពិ​ភព​លោក​ដែល​យើង​កំ​ពុង​រស់​នៅ​ដែរ​ទេ?
​ដូច្នេះ ​ក្រោក​ឈរ​ឡើង​នៅ​ថ្ងៃ​នេះ ​ដើម្បី​សិទ្ធិ​របស់​យើង
#Standup4humanrights
​ចូល​ទៅ​កាន់​គេហ​ទំ​ព័រ http://www.standup4humanrights.org