​ថ្ងៃ​ទី១៧ ​ខែ​កុម្ភៈ ​ឆ្នាំ២០២២ – ដោយ​មា​នការ​ព្រួយបា​រម្ភ​កាន់តែ​ខ្លាំង​ឡើង​ពីសំ​ណាក់​សង្គម​ស៊ី​វិល ​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ ​និង​អ្ន​កការពា​រ​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា អំ​ពីការ​រួម​តូច​នៃ​លំហ​ពលរដ្ឋ​ក្នុងប្រ​ទេស ​ថ្ងៃ​នេះ ​ក្រុ​ម​ការ​ងារ​អង្គកា​រស​ហប្រ​ជា​ជា​តិប្រ​ចាំ​នៅ​កម្ពុ​ជា បាន​សម្ពោធ​នូវគម្រោង​មួ​យក្នុង​គោល​បំណង​ពង្រឹង ​និងទ្រ​ទ្រង់​លំហ​នេះ​ឱ្យប្រ​សើរ​ឡើង។

​រដ្ឋាភិបាល​អូ​ស្រ្តា​លី បានផ្តល់​ហិរញ្ញប្ប​ទាន​ចំ​នួន ១ ​លាន​ដុល្លារ​អូ​ស្រ្តា​លី (ប្រមាណ​ជា ៧១៧.០០០ ​ដុល្លា​រ​សហរដ្ឋ​អា​មេរិក) ​សម្រាប់ការ​អ​នុ​វត្តគម្រោង «កា​រ​កសាង​ឡើង​វិញឱ្យ​កាន់តែប្រ​សើរ​ឡើង​តាម​រ​យៈការ​ចូល​រួម - ​ពង្រឹង ​និងការពា​រ​លំហ​ពលរដ្ឋ ​និងការ​ចូល​រួម​របស់ប្រ​ជា​ពលរដ្ឋ» ​ដែល​មាន​រ​យៈ​ពេល​ពីរ​ឆ្នាំ ​និង​ដើម្បីផ្តល់ការ​គាំ​ទ្រ​ជា​បន្ត​បន្ទាប់​ដល់​អ្ន​កការពា​រ​សិទ្ធិ​ម​នុស្ស លើក​កម្ពស់​លំហ​ពលរដ្ឋ ​និង​ពង្រឹង​សិទ្ធិអំ​ណាច​ដល់​ភា​គី​ពាក់​ព័ន្ធ​របស់រដ្ឋាភិបា​លក្នុងការ​ចូល​រួម ​និង​ដោះ​ស្រាយ​បញ្ហាការ​រំ​លោភ​បំ​ពាន​សិទ្ធិ​ម​នុស្ស​នានា។

​អ្នក​ត​ស៊ូម​តិក្នុង​វិស័យ​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ ​និង​សង្គម​ស៊ី​វិល បាន​ជួប​ប្រជុំ​ជា​មួយ​ប្រធាន​អង្គកា​រស​ហប្រ​ជា​ជា​តិប្រ​ចាំ​នៅ​កម្ពុ​ជា ​អ្នក​ស្រី Pauline Tamesis ​និង​ឯកអគ្គរដ្ឋ​ទូត​អូ​ស្រ្តា​លីប្រ​ចាំ​នៅ​កម្ពុ​ជា ​លោក Pablo Kang ​ដើម្បី​ជ​ជែក​ពិ​ភាក្សាដោយ​ផ្ទាល់អំ​ពី​បញ្ហា​ប្រ​ឈម ​និង​តម្រូ​វការ​របស់​ពួក​គេ។
​អ្នក​ស្រី Tamesis បាន​មា​នប្រ​សាសន៍​ទៅ​កាន់តំ​ណាង​សង្គម​ស៊ី​វិល ​និង​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​ដែល​មាន​វត្ត​មា​នក្នុង​កិច្ច​ប្រជុំ​នេះ​ថា ​អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ដឹង​ច្បាស់​ជាង​ខ្ញុំ​ទៅ​ទៀត​ ​ថា​បុគ្គល​រូប​ណា​ក៏ដោយ​ដែ​ល​ក្រោក​ឈរ​ដើម្បី​សិទ្ធិ​អ្នក​ឯ​ទៀត ​តែងតែ​ទ​ទួលរងការធ្វើ​បាប ។”​

​អ្នក​ស្រីបានលើក​ឡើង​ទៀត​ថា “​គឺ​ពិត​ជា​មិន​មែន​ជា​រឿង​ងា​យ​ស្រួល​នោះ​ទេ ​ចំ​ពោះ​អ្នកធ្វើកា​រ​ងា​រ​សិទ្ធិ​ម​នុស្ស ​និង​ត​ស៊ូម​តិ​នៅគ្រប់​ទី​កន្លែងក្នុងពិ​ភព​លោក​នេះ ​ហើយ​ពិត​ជាការ​ជំ​រុញ​ចិត្ត​ដ៏ប្រ​សើរ​ណាស់ ​ដែ​លបានស្តាប់ដោយ​ផ្ទាល់ ​ពី​ក្រុម​អ្នក​ដែលធ្វើ​ឱ្យ​មា​នការ​ផ្លាស់ប្តូរ​ពោរ​ពេញដោ​យកា​រប្ដេជ្ញា​ចិត្ត​ទាំង​នេះ អំ​ពី​ដំណើ​រ​ត​ស៊ូ ​និង​តម្រូ​វការ​ការ​គាំ​ទ្រ​របស់​ពួក​គេ ​ជា​អ្វី​ដែលគម្រោង​នេះ​មាន​បំណងផ្ដល់​ជូន​ដល់​ពួក​គេ។”
 

តំ​ណាងការិ​យាល័​យ​សិទ្ធិ​ម​នុស្ស​របស់​អង្គកា​រស​ហប្រ​ជា​ជា​តិ ​លោក Pradeep Wagle ស្វាគ​មន៍​អ្នក​ចូលរួ​មក្នុង​ពិ​ធី​សម្ពោធ​គម្រោង​"កា​រ​កសាង​ឡើង​វិញឱ្យ​កាន់តែប្រ​សើរ​ឡើង​តាម​រ​យៈការ​ចូល​រួម - ​ពង្រឹង ​និងការពា​រ​លំហ​ពលរដ្ឋ ​និងការ​ចូល​រួម​របស់ប្រ​ជា​ពលរដ្ឋ
​ដែលស្វែង​រ​កការ​គាំ​ទ្រ​ជា​បន្ត​បន្ទាប់​ដល់​អ្ន​កការពា​រ​សិទ្ធិ​ម​នុស្ស  កា​រលើក​កម្ពស់​លំហ​ពលរដ្ឋ ​និងផ្តល់​សិទ្ធិអំ​ណាច​ដល់​ភា​គី​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល ក្នុងការ​ឆ្លើយ​តបលើការ​រំ​លោភ​បំ​ពាន​សិទ្ធិ​ម​នុស្ស

​នៅក្នុង​របា​យកា​រណ៍ប្រ​ចាំ​ឆ្នាំ​របស់​អគ្គ​លេខាធិការ​នៃ​អង្គកា​រស​ហប្រ​ជា​ជា​តិ ស្តីអំ​ពី​តួនា​ទី ​និង​សមិទ្ធ​ផល​របស់ការិ​យាល័យឧត្តម​ស្នងការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា ​ក៏បានលើក​ឡើង​ពីការ​ព្រួយបា​រម្ភជុំ​វិ​ញការ​រួម​តូច​នៃ​លំហ​ពលរដ្ឋ​នៅក្នុងប្រ​ទេស​នេះ​ផង​ដែរ។

​អ្នក​ស្រី​បន្ត​ថា “​យើង​ជំ​រុញ​ឲ្យ​កម្ពុ​ជា​ធ្វើការ​បន្ថែម​ទៀត ​ក្នុង​ការ​ការ​ពារ​សិទ្ធិ​របស់​ស​កម្ម​ជន​ក្នុង​ការ​និ​យា​យស្ដី ​និងបញ្ចេញ​ម​តិ​របស់​ពួក​គេ ​ក្នុងកា​រ​បង្កើត​សមាគម ​និង​ការ​ជួប​ជុំ​ដោយ​សេ​រី។ ការ​អ​នុ​វត្ត​សេ​រី​ភាព​ជា​មូល​ដ្ឋាន​ទាំង​នេះ ​គឺ​កាន់តែ​មាន​សា​រៈ​សំ​ខាន់​ក្នុង​អំឡុង​ឆ្នាំ​ដែល​កម្ពុ​ជា​ធ្វើ​ជា​ប្រ​ធាន​អា​ស៊ាន ​ហើយប្រ​ទេស​នៅ​ក្នុងតំ​បន់​មើល​មក​កម្ពុ​ជា​ដើម្បី​យក​គំ​រូ​តាម»

​ឯកអគ្គរដ្ឋ​ទូត Kang ​មា​នប្រ​សាសន៍​ថា ការរា​តត្បាត​នៃកូ​វីដ-១៩ បាន​ធ្វើ​ឱ្យ​បញ្ហា​ប្រ​ឈម​ដែល​មានស្រាប់ ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​សម្រាប់​លំហ​ពល​រដ្ឋ​ក្នុងប្រ​ទេស​កម្ពុ​ជា។

“ស្រប​ពេល​ដែល​យើង​សូ​ម​កោតស​រ​សើរ​ដល់​រដ្ឋាភិបាល​កម្ពុ​ជា ​នូវវិធា​នការ​ឆ្លើយ​តប​របស់​ខ្លួន​ចំ​ពោះ​ជំងឺកូ​វីដ-១៩ ​រ​ហូត​មក ​យើង​ក៏​សូម​ជំ​រុញ​រដ្ឋាភិបាល​ឱ្យ​ធានា​ថា ​តួ​អង្គ​សង្គម​ស៊ី​វិល​អាច​អ​នុ​វត្ត ​សេ​រី​ភាព​ជា​មូល​ដ្ឋាន​ក្នុងកា​របញ្ចេញ​ម​តិ ការ​ជួប​ប្រ​ជុំ ​និង​បង្កើត​សមាគម​ឱ្យបា​ន​ពេញ​លេញ។ ការ​ចូល​រួម​យ៉ាងស​កម្ម​របស់​សង្គម​ស៊ី​វិល ​មាន​សា​រៈ​សំ​ខាន់​ណាស់​ក្នុងកា​រការពា​រ​សិទ្ធិ​ម​នុស្ស ​និង​សម្រេច​ឱ្យបាន​នូ​វការ​អភិ​វឌ្ឍន៍ប្រ​កប​ដោយ​ចីរ​ភាព​ ​និង​សម​ធម៌​នៅ​កម្ពុ​ជា។”

​អ្នក​ស្រី Tamesis បានលើក​ឡើង​ថា “​តាម​រ​យៈការ​សម្ពោធគម្រោង​នេះ ​អង្គកា​រស​ហប្រ​ជា​ជា​តិ ​និងប្រ​ទេស​អូស្ត្រា​លី ​ចង់​បង្ហាញ​ថា ​នៅ​ពេល​ដែល​អ្ន​ក​ងើប​ឈរ​ឡើង​ដើម្បី​សិទ្ធិ​ម​នុស្ស ​អ្នក​នឹង​មិនឈ​រ​តែម្នាក់​ឯង​នោះ​ទេ។ ​សង្គម​ស៊ី​វិល​ដ៏​រឹង​មាំ ​និង​ប្រ​ព័ន្ធផ្សព្វ​ផ្សា​យ​សេ​រី ​និងឯ​ក​រាជ្យ ​ជា​កត្តា​សំ​ខាន់​សម្រាប់​ឱ្យ​សង្គម​មួយ​ឈាន​ទៅ​រក​ភាព​រីក​ចម្រើន​យ៉ាង​ពិ​ត​ប្រាកដ។ ​ចំណុច​ស្នូល​នៃគម្រោង​នេះ ​គឺការ​អំពាវ​នាវ​របស់ ​អគ្គ​លេខាធិការ​អង្គកា​រស​ហប្រ​ជា​ជា​តិ ​ដែល​ដាក់​សង្គម​ស៊ី​វិល​ជា​ចំណុ​ចកណ្តាល​នៃកា​រ​កសាង​ឡើង​វិញឱ្យ​កាន់តែប្រ​សើរ​ឡើង​ពី​ជំងឺរា​តត្បាត ​និង​កិច្ច​ខិត​ខំប្រឹង​ប្រែង​ជា​ស​កល ​ដើម្បី​សម្រេ​ចបាន​នូវ​គោលដៅ​អភិ​វឌ្ឍន៍ប្រ​កប​ដោយ​ចីរ​ភាព។
 
​នាយិ​កាប្រ​តិ​បត្តិ​មជ្ឈ​មណ្ឌល​សិទ្ធិ​ម​នុស្ស​កម្ពុ​ជា ​អ្នក​ស្រី ​ចក់ សុ​ភាព ​ក្នុង​ពិ​ធី​សម្ពោធ​គម្រោង “កា​រ​កសាង​ឡើង​វិញឱ្យ​កាន់តែប្រ​សើរ​ឡើង​តាម​រ​យៈការ​ចូល​រួម - ​ពង្រឹង ​និងការពា​រ​លំហ​ពល​រដ្ឋ ​និងការ​ចូល​រួម​របស់ប្រ​ជា​ពល​រដ្ឋ"​ ​នៅការិ​យាល័យ​អង្គកា​រស​ហប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា​ ​នា​ថ្ងៃ​នេះ។

គម្រោង​នេះ ​ដែល​នឹង​អ​នុ​វត្ត​រួម​គ្នារ​វាង​អង្គកា​រស​ហប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ​និង​អង្គកា​រយូណេស្កូ​នៅ​កម្ពុ​ជា បាន​បង្កើត​នូវស​កម្ម​ភាព​ក្នុង​គោលដៅបញ្ឈប់ការ​គំរា​ម​កំ​ហែងលើ​សង្គម​ស៊ី​វិល ​និង​ជាការ​ឆ្លើយ​តប​ទៅ​នឹងការ​វាយ​តម្លៃ​តម្រូ​វការ ​ដែ​លបាន​បង្ហាញ​ពី​មូល​ហេ​តុ​នៃការ​ព្រួយ​បា​រម្ភ​ធំ​បំ​ផុត​នៅ​កម្ពុ​ជា ​នោះ​គឺ ​សុ​វត្ថិ​ភាព​របស់ស​កម្ម​ជន​នៅតំ​បន់​ជន​បទ ​និង​ក្នុង​លំហឌី​ជី​ថល។ 

​នាយិកា ប្រ​តិ​បត្តិ​មជ្ឈ​មណ្ឌល​សិទ្ធិ​ម​នុស្ស​កម្ពុ​ជា ​អ្នក​ស្រី ​ចក់ សុ​ភាព ​បាន​បង្ហា​ញកា​រស្វាគ​មន៍​ចំ​ពោះ​គម្រោង​របស់​អង្គកា​រ​សប្រ​ជា​ជា​តិ ​និងការ​គាំ​ទ្រ​ពី​សំ​ណាក់ស្ថាន​ទូត​អូ​ស្រ្តា​លី ​ដើម្បី​ការ​ពារ​អ្ន​កការពា​រ​សិទ្ធិ​ម​នុស្ស ​ពង្រឹង​លំហ​ពល​រដ្ឋ ​និងការ​ចូល​រួម​របស់​រដ្ឋាភិ​បាល​ក្នុងការ​ដោះ​ស្រាយ​បញ្ហាការ​រំ​លោភ​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា។
“​តួ​អង្គ​សង្គម​ស៊ី​វិល ​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត ​កោតស​រ​សើរ​ ​និង​ការ​ពារ ​ជា​ជាង​រងការ​រំ​ខាន​ ​និង​ដៅ​មុខ​សញ្ញា។ ​ដោយ​មាន​ដើម​ទុន​ជា​លទ្ធិប្រ​ជាធិ​បតេយ្យ​នៅ​កម្ពុ​ជា សាមគ្គី​ភាព ​ជំនួយ ​និ​ងរច​នា​សម្ព័ន្ធ ​គួរ​តែ​ត្រូវ​បាន​ត្រៀម​ជា​ស្រេច​សម្រាប់​គាំ​ទ្រ​ដល់​សង្គម​ស៊ី​វិល ​ដើម្បី​ធា​នា​ថាស​កម្ម​ជន​ត្រូវ​បាន​គាំ​ទ្រ ​និង​ការ​ពារ។”

​នា​យក​ផ្នែក​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ ​នៃ​មជ្ឈ​មណ្ឌល​កម្ពុ​ជា​ដើម្បី​ប្រ​ព័ន្ធផ្សព្វ​ផ្សាយឯ​ក​រាជ្យ ​លោក ​អ៊ិត សុធឿត ​លើក​ឡើង​ថា ការ​គាំ​ទ្រ​គឺ​ពិត​ជា​ចាំ​បាច់​ណាស់ ​ដោយ​សារ​តែ ​អ្នក​សារ​ព័ត៌​មា​នកំ​ពុង​តែ​រង​សម្ពាធ​កាន់​តែ​ខ្លាំង ​នេះ​បើ​យោង​តា​មកា​រ​សិក្សា​របស់ CCIM ​នា​ពេល​ថ្មីៗ​នេះ។
“ការ​បៀ​ត​បៀន​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត ​និង​ការ​គំ​រា​ម​កំ​ហែង​មក​លើ​អ្នក​កា​សែត​ឯ​ក​រាជ្យ ​កំ​ពុង​មាន​ការ​កើន​ឡើង​។”
 
​មន្រ្តី​កម្ម​វិ​ធី​អង្គ​ការ UNESCO ​នៅ​កម្ពុ​ជា ​លោក Mikel Aguirre Idiaquez ​និង​នា​យក​ផ្នែកផ្សព្វ​ផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុ​ជា​សម្រាប់​ប្រ​ព័ន្ធផ្សព្វ​ផ្សាយឯ​ក​រាជ្យ ​លោក ​អ៊ិត សុធឿត ​ចូល​រួម​ក្នុង​កិច្ច​ពិ​ភាក្សា ​នៃ​ពិ​ធី​សម្ពោធ​គម្រោង​"​កា​រក​សាង​ឡើង​វិញឱ្យ​កាន់​តែប្រ​សើរ​ឡើង​តាម​រ​យៈ​ការ​ចូល​រួម - ​ពង្រឹង ​និង​ការពា​រ​លំហ​ពល​រដ្ឋ ​និង​ការ​ចូល​រួម​របស់​ប្រ​ជា​ពល​រដ្ឋ"  ​នៅ​ការិ​យាល័យ​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា​ ​នា​ថ្ងៃ​នេះ។

​ចប់
 
​សម្រាប់​ព័ត៌​មាន​បន្ថែម ​និង​សំណើ​ធ្វើ​ការផ្សព្វ​ផ្សាយ ​សូម​ទាក់​ទងៈ
  • OHCHR Cambodia: Amanda Fisher +855 (0) 17 875 592 / fisher4@un.org
  • UNESCO Cambodia: Mikel Aguirre Idiaquez + 855 (0) 69 483 022 / m.aguirre-idiaquez@unesco.org